Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

បានផុស

នៅ

អ្នកជាប់កាតព្វកិច្ចចំនួន៧រូប មិនទាន់បានមកដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ខណៈការទទួលឯកសារ បានបិទបញ្ចប់តាំងពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ឱ្យដឹងដោយអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទចុងក្រោយនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៥ គឺក្រុមការងារ ទទួលបានឯកសារសរុបចំនួន ២២ ៧៦៩រូប ស្មើនឹង ៩៩.៩៦% នៃចំនួនបុគ្គលត្រូវប្រកាសសរុប ២២ ៧៧៦រូប​ ខណៈសល់០៧​រូបទៀត​ មិនទាន់ដាក់ឯកសារប្រកាស ដែលអង្គភាពទាក់ទងមិនទាន់បាន ហើយសង្ស័យកំពុងនៅក្រៅប្រទេស។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ «កម្ពុជាថ្មី» នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ថា​«ក្រុមការងារកំពុងព្យាយាមទំនាក់ទំនងពួកគាត់​ អាចពួកគាត់កំពុងស្ថិតនៅក្រៅប្រទេស»។​ តែយ៉ាងណា លោក សយ ច័ន្ទវិចិត្រ សុំមិនបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកទាំង០៧រូបពេលនេះបានឡើយ ដោយទុកពេលពិនិត្យឱ្យច្បាស់ជាមុនសិន។ ​

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល បានធ្វើរយៈពេលពេញមួយខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលអ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចមកដាក់ឯកសារប្រកាសនៅអង្គភាពប្រឆាំងអំពើពុករលួយបាន។ តែគិតមកដល់ពេលនេះ បានផុតរយៈពេល ៥ថ្ងៃទៅហើយ។

ត្រង់ចំណុចនេះ អ្នកនាំពាក្យ ក៏បានលើកឡើងពីបទពិសោធន៍កន្លងមក ដែលមានករណីអង្គភាពមិនទាន់បានទទួល គឺដោយសារអ្នកនៅបរទេសខ្លះគាត់បានដាក់ផ្ញើតាមប្រៃសណីយ៍ ប៉ុន្តែឯកសារមិនទាន់មកដល់អង្គភាព។ ដូច្នេះ បើមានឯកសារ ក្រុមការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ នឹងពិនិត្យមើលថ្ងៃខែ ដែលគាត់ផ្ញើមក។  

ដោយឡែក បុគ្គលដែលមានកាតព្វកិច្ចប្រកាស​ ហើយអង្គភាពជូនដំណឹងដល់គាត់ឱ្យមកប្រកាសទ្រព្យសម្បត្តិ និងបំណុល​ ប៉ុន្តែបែរជាមិនព្រមមកប្រកាសនោះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងចាត់វិធានការតាមច្បាប់ជាធរមាន។​ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យរូបនេះ។​

យោងតាមមាត្រា ៣៨ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បុគ្គលណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនបានត្រឹមត្រូវតាមច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១សែនរៀល ដល់២លានរៀល និងត្រូវបង្ខំឱ្យប្រកាសទ្រព្យសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយ។ បើក្នុងករណីមិនព្រមប្រកាសទៀត នឹងត្រូវទទួលទោសទ្វេដង។

មាត្រា១៧ នៃច្បាប់ដដែល បុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមមាន៖ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តី​សាធារណៈ​ដែល​មាន​អាណត្តិ​ជ្រើស​តាំង សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ​ប្រធាន ​អនុប្រធាន និង​មន្រ្តី​ទាំងអស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

រីឯ មន្រ្តី​រាជការ​ស៊ីវិល​ មន្ត្រីយោធា​ នគរបាល​ជាតិ មន្ត្រី​រាជការ​សាធារណៈ​ដែល​តែងតាំង​ដោយ​ព្រះរាជ​ក្រឹត្យ ឬ​អនុក្រឹត្យ និងមន្រ្តី​ផ្សេង​ទៀត​ដែល​តែងតាំង​ដោយ​ប្រកាស ​ហើយ​ត្រូវ​បាន​កំណត់​ឱ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ​តាម​បញ្ជី​​រៀបចំ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ក៏ជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ខណៈថ្នាក់​ដឹកនាំ​​សង្គម​ស៊ីវិល រួមទាំងមន្ត្រីតុលាការ ជាអាទិ៍ ចៅក្រម​ ​អយ្យការ ​សាការី​ ក្រឡាបញ្ជី និង​អាជ្ញាសាលា ជាដើម ក៏ជាប់កាតព្វកិច្ចនេះដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣១ នាទីutes មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៥៨ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម