ចរាចរណ៍
រថយន្ត ១ គ្រឿង រេចង្កូតឡើងសួនចែកទ្រូងផ្លូវបុកស្លាកប៉ាណូ បង្កគ្រោះថ្នាក់ដល់រថយន្ត ១ គ្រឿងទៀត រងរបួសធ្ងន់-ស្រាល ៣ នាក់
រថយន្តកូរ៉េ ១ គ្រឿង សង្ស័យបើកលឿនខ្វះការប្រុងប្រយ័ត្ន រេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវ ជ្រុលបុកបង្គោលស្លាកប៉ាណូបាក់រលំគងទៅលើផ្លូវម្ខាងទៀត ខណៈនោះក៏មានរថយន្តដឹកទំនិញធុនធំ ១ គ្រឿងទៀត បើកមកកិនស្លាកប៉ាណូបន្ថែម បណ្ដាលឱ្យរថយន្តឡើងរំលងសួនផ្លូវទៅបុកបង្គោលភ្លើង ២ ដើម រួចបន្តបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាត និងមនុស្សក្នុងរថយន្តរងរបួសធ្ងន់-ស្រាលចំនួន ៣ នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ចំណុចផ្លូវជាតិលេខ ៥ ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េ ១ គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BV-3072 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន។ លុះពេលបើកមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកខាងឆ្វេងដៃឡើងសួនផ្លូវបុកបង្គោលស្លាកប៉ាណូបាក់រលំ ១ ដើម ទៅលើផ្លូវម្ខាងទៀត។ ស្របគ្នានោះដែរ គេឃើញមានរថយន្តយីឌុបដឹកទំនិញធុនធំ ១ គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4A-3912 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ជ្រុលទៅបុកកិនស្លាកប៉ាណូហោះរំលងសួនច្បារពុះចែកទ្រូងផ្លូវទៅផ្លូវម្ខាង និងជ្រុលបុកបង្គោលភ្លើងបាក់ចំនួន ២ ដើម រួចបន្តបុករះរបងដែក និងបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាត។

ប្រភពដដែលបានបន្តថា ភ្លាមៗ នោះដែរ ប្រជាពលរដ្ឋក្បែរខាងក៏បាននាំគ្នាមកជួយគាស់តៃកុងយកចេញពីរថយន្ត ហើយនាំគ្នាទាក់ទងទៅរថយន្តសាមុយឱ្យមកដឹកជនរងគ្រោះចំនួន ៣ នាក់ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានទាក់ទងទៅសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅ និងជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ដើម្បីធ្វើការវាស់វែង និងស្ទូចរថយន្តទាំង ២ គ្រឿង យកទៅរក្សាទុករង់ចាំការដោះស្រាយថ្ងៃក្រោយ៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


