ព័ត៌មានអន្ដរជាតិ
ត្រាំ៖ Elon Musk នឹងជួយរកលុយរាប់រយពាន់លានដុល្លារមកវិញ ពីការកេងបន្លំក្នុងជួររដ្ឋាភិបាល
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក Elon Musk ដែលកំពុងមានតួនាទីក្នុងការបោសសម្អាតការងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងជួយស្វែងរកការក្លែងបន្លំលុយរាប់រយពាន់លានដុល្លារនៅក្នុងទីភ្នាក់ងារសហព័ន្ធ។

ថ្លែងនៅក្នុងបទសម្ភាសន៍របស់ Fox News កាលពីថ្ងៃអាទិត្យទី៩កុម្ភៈឆ្នាំ២០២៥ លោក ត្រាំ បានប្រាប់ថា ប្រជាជនអាមេរិកចង់ឲ្យលោកស្វែងរកការខាតបង់របស់រដ្ឋាភិបាលមកវិញ ហើយថា លោក Musk ដែលជាមហាសេដ្ឋីមានជាងគេបំផុតរបស់ពិភពលោក និងជាមេដឹកនាំនៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយរបស់ប្រធានាធិបតី បានបង្ហាញការជួយដ៏ស្វិតស្វាញបំផុត ក្នុងការលុបបំបាត់ការចំណាយដែលមិនចាំបាច់។
លោក ត្រាំ បានរៀបរាប់ថា៖ «យើងនឹងស្វែងរកការក្លែងបន្លំ និងការរំលោភបំពានជាច្រើនពាន់លានដុល្លា ហើយអ្នកដឹងទេថា ប្រជាជនបានជ្រើសរើសខ្ញុំ»។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលបីសប្តាហ៍ក្នុងតំណែងជាប្រធានាធិបតី លោក ត្រាំ បានបញ្ចេញនូវបទបញ្ជាប្រតិបត្តិយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់សហព័ន្ធ។
លោកបានតែងតាំងប្រធានក្រុមហ៊ុន SpaceX និង Tesla គឺលោក Elon Musk ឲ្យដឹកនាំកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយរបស់សហព័ន្ធ ដែលហៅថា នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ។
លោក Musk ដែលជាម្ចាស់ជំនួយ និងសម្ព័ន្ធមិត្តកំពូលរបស់លោក ត្រាំ បានចាត់វិធានការដែលមិនធ្លាប់មានពីមុនមកនេះ ដោយបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ហើយបានបញ្ឈប់បុគ្គលិករាប់ពាន់នាក់របស់ទីភ្នាក់ងារមួយនេះ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


