ព័ត៌មានជាតិ
កម្ពុជារៀបចំទិវាសុវត្ថិភាពអ៊ីនធឺណិត ជាសារដាស់តឿនអ្នកប្រើប្រព័ន្ធអនឡាញឱ្យចេះការពារខ្លួនពីការឆបោក
កម្ពុជា បានរៀបចំទិវាសុវត្ថិភាពអ៊ីនធឺណិត ដែលឆ្នាំ២០២៥នេះ ប្រារព្ធឡើងក្រោមប្រធានបទ «កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ» ដើម្បីជាសារដាស់តឿនអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ ពិសេសកុមារឱ្យចេះការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាតំណាងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ក្នុងការអបអសាទរយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៥ ក្រោមប្រធានបទ «កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ» កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

គោលបំណងធំនៃការប្រារព្ធទិវាសុវត្ថិភាពអ៊ីនធឺណិត គឺដើម្បីក្រើនរំឭកដល់អ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ ពិសេសកុមារ ឱ្យចេះការពារខ្លួនពីការឆបោក និងការកេងប្រវ័ញ្ចនានាពីការប្រើប្រាស់ប្រព័ន្ធនេះ។
ថ្លែងពីវេទិកានេះ លោកស្រី ជូ ប៊ុនអេង បានស្នើសុំកិច្ចសហការពីបណ្តាក្រុមហ៊ុនឯកជនក្នុងវិស័យផ្គត់ផ្គង់អ៊ីនធឺណិត និងសេវាអនឡាញនានា ដើម្បីចូលរួមការពារអ្នកប្រើប្រាស់ ជាពិសេសកុមារពីការរងគ្រោះ និងស្នើសុំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវគោលនយោបាយ និងវិធានការដ៏ម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសកុមារ ពីការរងគ្រោះនានាដោយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

លោកស្រី ជូ ប៊ុនអេង ក៏បានផ្តាំផ្ញើនូវអនុសាសន៍មួយចំនួនទៅកាន់កុមារាកុមារី ត្រូវព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមនុស្សក្នុងសង្គមពិតឱ្យបានច្រើន ជាងការកសាងទំនាក់ទំនងជាមួយមនុស្សតាមប្រព័ន្ធអនឡាញ និងត្រូវចេះស្វែងរកព័ត៌មានដែលមានប្រយោជន៍ និងចៀសវាងធ្វើឱ្យខ្លួនក្លាយជាជនរងគ្រោះដោយការរំលោភបំពាននានា តាមប្រព័ន្ធអនឡាញ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


