សេដ្ឋកិច្ច
រដ្ឋមន្ត្រីឧស្សាហកម្ម៖ វិសោធនកម្មច្បាប់ថ្មី នៃការគ្រប់គ្រងពូជដំណាំ នឹងជួយពង្រឹងគ្រាប់ពូជឱ្យស្របតាមស្តង់ដាអន្តរជាតិ
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា ការធ្វើវិសោធនកម្មច្បាប់នេះ នឹងជួយពង្រឹងប្រព័ន្ធការពារពូជថ្មីនៃដំណាំរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមស្តង់ដាអន្តរជាតិ និងអនុសញ្ញា UPOV ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានៃការធ្វើវិសោធនកម្មច្បាប់ ស្តីពី «ការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ» លោក ហែម វណ្ណឌី បានលើកឡើងថា វិស័យកម្មសិទ្ធិបញ្ញាជាផ្នែដ៏សំខាន់មួយសម្រាប់ជំរុញការធ្វើពាណិជ្ជកម្ម លើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវបង្កាត់ពូជដំណាំថ្មីៗ យកមកចុះបញ្ជីការពារសិទិ្ធអ្នកបង្កាត់ពូជដំណាំ ដើម្បីធ្វើអាជីវកម្មលើទីផ្សារក្នុងប្រទេស និងពង្រីកទីផ្សារនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
លោកថា ជាក់ស្តែង ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំរបស់កម្ពុជា កំណត់ការគ្រប់គ្រង និងការត្រួតពិនិត្យលើការបង្កាត់ ការបញ្ចេញឱ្យប្រើ ការផលិត កែច្នៃ ចុះបញ្ជី ចែកចាយ នាំចូល និងនាំចេញពូជដំណាំ ព្រមទាំងការការពារពូជថ្មីនៃដំណាំក្នុងកម្ពុជា ដោយក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទទួលខុសត្រូវលើការផ្តល់សិទ្ធិការពារពូជថ្មីនៃដំណាំ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលខុសត្រូវលើការគ្រប់គ្រងពូជដំណាំគ្រប់ប្រភេទ។

កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងទៅនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការសហភាពការពារពូជថ្មីនៃដំណាំ (UPOV) បានរៀបចំសិក្ខាសាលាមួយធ្វើវិសោធនកម្មច្បាប់ ស្តីពី «ការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ» ដើម្បីពិភាក្សាអំពីឧត្តមានុវត្តន៍ជាអន្តរជាតិ, ដំណើរការនៃការធ្វើវិសោធនកម្មច្បាប់នេះឱ្យស្របតាមអនុសញ្ញា UPOV, និងស្វែងយល់ពីអត្ថប្រយោជន៍សម្រាប់កម្ពុជាក្នុងការចូលជាសមាជិកអង្គការ UPOV៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


