សេដ្ឋកិច្ច
កម្ពុជាពន្លឿនការអភិវឌ្ឍវិស័យយានយន្តនិងអេទ្បិចត្រូនិក សំដៅអូសទាញកំណើនសេដ្ឋកិច្ច
កម្ពុជាពន្លឿនការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិក ដើម្បីអូសទាញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារបន្ថែម។ វិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានជ្រើសរើស និងកំណត់ជាវិស័យអាទិភាពដើម្បីចូលរួមចំណែក ដល់ការងារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។

លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារពន្លឿនវិស័យយានយន្ត និងអេទ្បិចត្រូនិក ដែលកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១៣។
កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យលើលទ្ធផលបឋមនៃការវិភាគទិន្នន័យដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានផ្តល់សម្រាប់ការរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជា និងផ្ទៀងផ្ទាត់ទិន្នន័យ ការវិភាគទិន្នន័យ ព្រមទាំងប្រមូលធាតុចូលបន្ថែម ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនៃការរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃរបាយការណ៍វឌ្ឍនភាព២ឆ្នាំ។
ក្របខណ្ឌតាមដាន និងវាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិក បានទទួលការអនុម័តពីគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

ផ្អែកតាមរបបរាយការណ៍ដូចដែលបានកំណត់នៅក្នុងក្របខណ្ឌនេះ លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវរៀបចំរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជាសម្រាប់ដាក់ជូនគណៈកម្មាធិការប្រតិបត្តិពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ ហើយបន្តនីតិវិធីស្នើសុំដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលខាងមុខ។
ក្រុមការងារបច្ចេកទេសបានធ្វើបទបង្ហាញចំនួន៣ស្តីពីលទ្ធផលបឋមនៃការវិភាគទិន្នន័យសូចនាករទាំងបីកម្រិតគឺកម្រិតយុទ្ធសាស្ត្រ កម្រិតវិស័យ និងកម្រិតបច្ចេកទេស ដែលទិន្នន័យសូចនាករទាំងនេះគឺជាធាតុចូលសំខាន់ដើម្បីបញ្ចូលក្នុងសេចក្តីព្រាងរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជា។

បន្ថែមពីនេះ អង្គប្រជុំបានស្នើសុំក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យ និងផ្តល់ធាតុចូលលើភាពត្រឹមត្រូវនៃទិន្នន័យ និងការវិភាគទិន្នន័យបឋមដែលក្រុមការងារបានរៀបចំ និងជំរុញការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទទួលបន្ទុកដឹកនាំអនុវត្តវិធានការ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមដែលក្រសួង ស្ថាប័នជួបប្រទះក្នុងការអនុវត្តវិធានការ។
ប្រធានអង្គប្រជុំបានសំណូមពរឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធផ្តល់ទិន្នន័យឱ្យបានឆាប់រហ័ស ដើម្បីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឆាប់បានធ្វើការបូកសរុប និងបញ្ចប់ការរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជា។
ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិក បានកំណត់ការអភិវឌ្ឍជាក់លាក់ឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងនៃការប្រែក្លាយកម្ពុជា ជាមជ្ឈមណ្ឌលនៃការផលិតគ្រឿងបង្គុំយានយន្ត និងមជ្ឈមណ្ឌលផលិតបរិក្ខាអេឡិកត្រូនិក។
ការអនុវត្តផែនទីបង្ហាញផ្លូវនេះ នឹងបង្កើនទំហំនាំចេញក្នុងវិស័យយានយន្តប្រមាណ ៥០០ លានដុល្លារអាមេរិក និងក្នុងវិស័យអេឡិកត្រូនិកប្រមាណ ១,៦ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៧ និងបង្កើតការងារថ្មី ក្នុងវិស័យយានយន្តប្រមាណ ១ ម៉ឺនកន្លែង និងវិស័យអេឡិចត្រូនិកប្រមាណ ១ ម៉ឺន ៦ ពាន់កន្លែង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


