ចរាចរណ៍
ផ្លូវ៦០ម៉ែត្រ! ម៉ូតូមួយគ្រឿងបុកជាមួយរថយន្ដរងរបួសធ្ងន់ពីរនាក់
បុរស២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយជិះម៉ូតូជួយគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ដមួយគ្រឿងនៅបណ្ដោយផ្លូវ៦០ម៉ែត្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមការបញ្ជាក់ពីយុវជនជាអ្នកដំណើរបានអោយដឹងថា មុនកើតហេតុគាត់បានឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក ស៊ុយសូគីនិច ពណ៍សលាយខៀវ ពាក់ស្លាកលេខ កណ្ដាល 1AT-1563 ជិះឌុបគ្នា តាមបណ្ដោយផ្លូវ៦០ម៉ែត្រទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចគ្រោះថ្នាក់ មិនដឹងជាមានបញ្ហាអ្វីនោះទេ ក៏ស្រាប់តែម៉ូតូចាប់ផ្តើមរេចង្កូត ទៅបុករថយន្តមួយគ្រឿងម៉ាក Toyota WIGO ពាក់ស្លាកលេខ ភ្នំពេញ 2BW-4593 ក្នុងទិសដៅពីត្បូងទៅជេីង បណ្ដាលអោយអ្នកជិះម៉ូតូរបួសធ្ងន់ទាំង២នាក់ ត្រូវបានពលរដ្ឋរាយការណ៍ហៅរថយន្តសង្គ្រោះបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វេីការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


