ព័ត៌មានជាតិ
សហគ្រាស មិនអនុវត្តកាតព្វកិច្ចបង់ភាគទានតាមកាលកំណត់ ឬ ប្រកាសប្រាក់ឈ្នួលជាប់ភាគទានមិនត្រឹមត្រូវប្រឈមនឹងផ្លូវច្បាប់
មន្ត្រីជាន់ខ្ពស់ ប.ស.ស បានអះអាងថា សហគ្រាស គ្រឹះស្ថានទាំងឡាយណាដែលមិនអនុវត្តកាតព្វកិច្ចបង់ភាគទានតាមកាលកំណត់ ឬប្រកាសប្រាក់ឈ្នួលជាប់ភាគទានមិនត្រឹមត្រូវ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន។

លោក គឹម កែវរស្មី អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រៅពីនេះ សហគ្រាស គ្រឹះស្ថាន ដែលមិនអនុវត្តកាតព្វកិច្ចរាយការណ៍អំពីចំនួនកម្មករ-និយោជិតឱ្យបានត្រឹមត្រូវ ឬការដកយកភាគទានមិនអនុលោមតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ក៏ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមានផងដែរ។

លោក គឹម កែវរស្មី បានជំរុញឱ្យតំណាងសហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុន ចូលរួមឈ្វេងយល់អំពី “គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ឱ្យកាន់តែមានប្រសិទ្ធភាព និងមានវិសាលភាពគ្របដណ្ដប់សមាជិកឱ្យកាន់តែទូលំទូលាយ ដើម្បីចៀសវាងប្រឈមនឹងផ្លូវច្បាប់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ឆ្នាំ ២០២៤ កម្ពុជា មានរោងចក្រសហគ្រាសចំនួន ៤៤ ៧៩៨ មានកម្មករ-និយោជិតចំនួន ១ ៨១៦ ០៤៦ នាក់ ស្រី ១ ០៦៤ ៦៨១ នាក់ ក្នុងនោះ រោងចក្រកាត់ដេរមានចំនួន ១ ៥៦៦ មានកម្មករ-និយោជិតចំនួន ៩២៤ ០៤៥ នាក់ ស្រី ៦៩១ ៤២៣ នាក់។

លោកបានបន្តថា តួលេខនេះបើធៀបទៅនឹងឆ្នាំ ២០២៣ ឃើញថា មានការកើនឡើង ខណៈឆ្នាំ ២០២៣ មានរោងចក្រសហគ្រាសចំនួន ៤០ ៩៧៥ រោងចក្រ មានកម្មករចំនួន ១ ៧១៥ ០២៩ នាក់ ស្រី ១ ០៣៩ ៦៩៩ នាក់ ក្នុងនោះរោងចក្រកាត់ដេរ មាន ១ ៤៩៩ មានកម្មករ-និយោជិតចំនួន ៨៨៦ ៣៥៥ នាក់ ស្រី ៦៧៣ ៧៣៦ នាក់។

លោកបានបន្តទៀតថា ចំនួនរោងចក្រសហគ្រាសកើនឡើងនេះ នឹងផ្តល់ឱកាសការងារកាន់តែច្រើនដល់កម្មករ-និយោជិតទទួលបានប្រាក់ចំណូល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងក្រុមគ្រួសារ ដែលទាំងនេះជាការរួមចំណែកទ្រទង់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រក្រី៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


