ព័ត៌មានអន្ដរជាតិ
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
មកដល់ព្រឹកថ្ងៃអង្គារទី១១ខែមីនា អគ្គិភ័យនៅលើកប៉ាល់ដឹកប្រេងឥន្ធនៈយន្តហោះ មិនទាន់រលត់ឡើយ ក្រោយឧទ្ទវហេតុបុកជាមួយកប៉ាល់ដឹកទំនិញយ៉ាងរន្ធត់ នៅសមុទ្រខាងជើង ក្បែរឆ្នេរភាគខាងកើតប្រទេសអង់គ្លេស បណ្តាលឲ្យធ្លាយប្រេងនិងសារធាតុគីមី បង្កហានិភ័យធ្ងន់ធ្ងរ។

តាមការចុះផ្សាយរបស់ BBC, កប៉ាល់ទាំងពីរមានមនុស្សចំនួន៣៧នាក់នៅលើនោះ ប៉ុន្តែ៣៦នាក់ត្រូវបានសង្គ្រោះ ដ្បិតមានម្នាក់កំពុងបាត់ខ្លួនក៏ដោយ។
កប៉ាល់ដឹកប្រេង MV Stena Immaculate ដោតទង់ជាតិអាមេរិក កំពុងចតនៅសមុទ្រក្បែរទីក្រុង Hull ពេលកប៉ាល់ដឹកទំនិញ Solong ដោតទង់ជាតិព័រទុយហ្គាល់ បើកមកបុកយ៉ាងពេញទំហឹងនៅម៉ោងប្រហែល ៩:៥០នាទី (ម៉ោងនៅអង់គ្លេស) បណ្តាលឲ្យកប៉ាល់ទាំងពីរឆាបឆេះ និងធ្វើឲ្យធ្លាយកំពប់ប្រេងឥន្ធនៈយន្តហោះយ៉ាងច្រើន ចូលទៅក្នុងសមុទ្រ។

MV Stena Immaculate គឺជាកប៉ាល់ដំណើរការដោយក្រុមហ៊ុន Crowley Maritime ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានសហម្ចាស់ជាមួយក្រុមហ៊ុន Swedish Stena Bulk។ វាបានចូលចតបន្ទាប់ពីធ្វើដំណើរមកពីប្រទេសក្រិក ខណៈកប៉ាល់ Solong កំពុងដឹកទំនិញពីទីក្រុង Grangemouth នៃប្រទេសស្កុតឡែន ឆ្ពោះទៅកាន់ទីក្រុង Rotterdam នៃប្រទេសហូឡង់។ កប៉ាល់ Solong ត្រូវគេរាយការណ៍ថា មានដឹកសារធាតុសូដ្យូមស៊ីយ៉ានុត១៥កុងតឺន័រ ដែលនោះគឺជាសារធាតុគីមីមានជាតិពុលខ្ពស់ ដែលគេយកទៅប្រើប្រាស់ក្នុងការជីកយករ៉ែមាស និងផលិតកម្មគីមី។
ការបុកគ្នានេះ ធ្វើឲ្យធុងផ្ទុកទំនិញនៅលើកប៉ាល់ Stena Immaculate បែក បណ្តាលឲ្យមានការកំពប់ប្រេងឥន្ធនៈយន្តហោះ បង្កផលប៉ះពាល់ភ្លាមៗទៅលើជីវិតសមុទ្រ ចំណែកការបញ្ចេញសារធាតុសូដ្យូមស៊ីយ៉ានុតពីកប៉ាល់ Solong កំពុងបង្កគ្រោះថ្នាក់ដល់បរិស្ថាននិងសុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ។

ពាក់ព័ន្ធករណីនេះ អាជ្ញាធរ រួមទាំងឆ្មាំសមុទ្រចក្រភពអង់គ្លេស បានបើកការស៊ើបអង្កេតរកមូលហេតុពិតនៃការបុកគ្នា ខណៈបឋមគេចង្អុលទៅកំហុសរបស់កាពីទែនកប៉ាល់, កំហុសប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងបញ្ហាអាកាសធាតុ ជាពិសេសអ័ព្ទក្រាស់។
ទន្ទឹមនោះដែរ ទីភ្នាក់ងារបរិស្ថាន កំពុងតាមដានស្ថានភាពដើម្បីវាយតម្លៃ និងកាត់បន្ថយហានិភ័យនៃការបំពុល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


