ជីវិតកម្សាន្ដ
អនុប្រធានសមាគមសិល្បករខ្មែរ សរសើរទឹកចិត្តខ្មែរចេះសាមគ្គីគ្នា សង្គ្រោះកុមារម្នាក់មានជំងឺចម្លែក
អតីតតារាសម្តែងនិងជាអនុប្រធានសមាគមសិល្បករខ្មែរ នៅ សូនិតា ថ្មីៗនេះបានចេញមុខអំពាវនាវសប្បុរសជនចូលរួមជួយឧបត្ថម្ភជួយដល់កុមារ ( ក្មេងប្រុស)ម្នាក់ដែលមានជំងឺចម្លែកម្យ៉ាងគួរឱ្យអាណិតខ្លាំង ។

បន្ទាប់ពីមានការចែករំលែក និងអំពាវនាវពីសំណាក់អនុប្រធានសមាគមសិល្បករខ្មែរលោកស្រី នៅ សូនិតា សប្បុរសជនបានស្រាក់ដៃគ្នា ជួយឧបត្ថម្ភថវិកាជួយសង្គ្រោះជីវិតក្មេងប្រុសដ៏កម្សត់ម្នាក់នោះ។ ទង្វើនេះ ត្រូវបានអនុប្រធានសមាគមសិល្បករខ្មែរ ចាត់ទុកថាជាគំរូល្អ និងបានកោតសរសើរនូវទឹកចិត្តខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ។
ឆ្លើតតបការចូលរួមចំណែករបស់សប្បុរជន អនុប្រធានសមាគមសិល្បកររូបនេះ បានឱ្យដឹងថា មកដល់ពេលនេះហើយ គណនីធនាគាររបស់ខ្លួន ទទួលបានថវិកាមិនឈប់ ដែលនេះសបញ្ជាក់ពីទឹកចិត្តនិងតម្លៃនៃសាមគ្គីភាពក្នុងការចូលរួមចំណែកទុក្ខលំបាករបស់ប្រជាជនខ្មែរ ព្រោះគ្មានអ្នកណាជួយក្រៅពីខ្មែរគ្នាឯងឡើយ ។
លោកស្រី នៅ សូនិតា បានបញ្ជាក់ថា ខ្លួនបានជួបទូរស័ព្ទជាមួយយាយរបស់ក្មេងប្រុសនេះហើយ ដើម្បីចង់ដឹងអំពីស្ថានភាពជំងឺ និងភាពខ្វះខាតជាក់ស្តែងដែលគាត់កំពុងជួបប្រទះ។ លោកស្រី នៅ សូនីតា បានសន្យាពាំនាំសម្ភារ:មួយចំនួននិងថវិកាប្រគល់ជូនផ្ទាល់ដៃទៅជូនពួកគាត់ឆាប់ៗនេះ។
ដោយឡែកតាមការបញ្ជាក់របស់លោក ផន ផល្លា បានឱ្យដឹងដែរថា ដោយបានការចូលរួមជួយពីសប្បុរសជនពេលនេះក្មេងប្រុសរូបនោះ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផាក្រុងភ្នំពេញហើយមុននេះ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ