ព័ត៌មានជាតិ
សាលាអន្តរជាតិ CIA First បានកៀរគរទុនប្រមាណ១០លានដុល្លារពីផ្សារហ៊ុនជាលើកទី២
ក្រុមហ៊ុន អាយអេ ហ្វីស អ៊ិនធើណេសិនណល ស្គូល (CIA First International School) ដែលជាសាលាអន្តរជាតិឯកជនបានធ្វើការបោះផ្សាយជាផ្លូវការនៃសញ្ញាបណ្ណសាជីវកម្មមានបុគ្គលធានាដោយបានប្រមូលទុនប្រមាណ១០លានដុល្លារពីផ្សារមូលបត្រកម្ពុជា (CSX) ដែលនេះជាការកៀរគរទុនជាលើកទី២របស់ខ្លួនតាមរយៈផ្សារហ៊ុនដើម្បីយកទៅធ្វើការសាងសង់សាខាថ្មី និងការវិនិយោគពាក់ព័ន្ធនានា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CSX ការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការ របស់ក្រុមហ៊ុន ស៊ីអាយអេ ហ្វីស អ៊ិ នៅCSX ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ នេះ។ ក្រុមហ៊ុន ស៊ីអាយអេ ហ្វីស អ៊ិនធើណេសិនណល ស្នួល ជាសាលាអន្តរជាតិឯកជនដែល ផ្តល់សេវាអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ ថ្នាក់វិទ្យាល័យ តាមស្តង់ដារអន្តរជាតិ។
«ក្រុមហ៊ុន អាយអេ ហ្វីស អ៊ិនធើណេសិនណល ស្គូល ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា សញ្ញាបណ្ណ សាជីវកម្មមានបុគ្គលធានា របស់ក្រុមហ៊ុន ស៊ីអាយអេ ហ្វីស អ៊ិនធើណេសិនណល ស្នួល ត្រូវបានចុះបញ្ជីលក់ជាផ្លូវការ នៅផ្សារមូលបត្រកម្ពុជា។
បើយោងតាម CSX ៖« ក្នុងឆ្នាំ២០២៥ នេះ ក្រុមហ៊ុនបានសម្រេចនូវការបោះផ្សាយ និងចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មលើកទី២ ដែលមានឈ្មោះថា “សញ្ញាបណ្ណមានបុគ្គលធានា ស៊ីអាយអេ ហ្វីស ២” ដោយមានបុគ្គលធានាពីសំណាក់ មូលនិធិធានាឥណទាន និង ជំរុញការវិនិយោគ (Credit Guarantee and Investment Facility) ជាមួយទំហំបោះផ្សាយសរុបប្រមាណ ៤០,១១ ប៊ីលានរៀល (ប្រមាណ ១០លានដុល្លារអាមេរិក) និងតម្លៃចារឹក ១០០.០០០រៀល ក្នុងមួយឯកតា»។

សម្រាប់សញ្ញាបណ្ណនេះមាន ឥណប្រតិទានចំនួន៥ឆ្នាំ (២០២៥-២០៣០) ជាមួយអត្រាគូប៉ុង ៥.៦០% ក្នុងមួយឆ្នាំ និងការទូទាត់ រៀងរាល់ឆមាស។ ចំពោះសញ្ញាបណ្ណនេះ រេតតឹង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក បានផ្តល់ចំណាត់ថ្នាក់ឥណទាន “khAAA” ដែលបង្ហាញក្នុងបរិបទកម្ពុជានូវ សមត្ថភាពខ្លាំងក្នុងការបំពេញកាតព្វកិច្ចផ្នែកធ្វើខ្លួន។
ក្រុមហ៊ុន ស៊ីអាយអេ ហ្វីស អ៊ិនធើណេសិនណល ស្នូល បានធ្វើការបោះផ្សាយលក់សញ្ញាបណ្ណមានបុគ្គលធានា សម្រាប់វិនិយោគិនគុណវុឌ្ឍលើកទី១ និងបានចុះបញ្ជីនៅផមក កាលពីចុងឆ្នាំ២០២៣កន្លងទៅនេះ ជាមួយនឹងទឹក ប្រាក់កៀរគរពីវិនិយោគិនគុណវុឌ្ឍសរុបប្រមាណជា ១០លានដុល្លារអាមេរិក៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


