Connect with us

សន្តិសុខសង្គម

គល់ស្ពានព្រះមុនីវង្សចាស់ក្លាយជាកន្លែងលក់ដូរប្រក់តង់យ៉ាងអនាធិបតេយ្យ

បានផុស

នៅ

អ្នកធ្វើដំណើរឆ្លងកាត់ក្រោមស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានប្រតិកម្មទៅលើការដាក់តាំងលក់ទំនិញគ្រប់ប្រភេទស្ថិតក្រោមស្ពាន និងខាងជើងស្ពានព្រះមុនីវង្សចាស់ បែបអនាធិបតេយ្យ ដោយគ្មានបារម្ភប៉ះពាល់ដល់អ្នកធ្វើដំណើរឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ទិវា ដែលធ្វើដំណើរឆ្លងកាត់ក្រោមស្ពានព្រះមុនីវង្សចាស់ និងថ្មីបានឲ្យដឹងថា សព្វថ្ងៃនេះមានក្រុមអាជីវករ យកអីវ៉ាន់មកដាក់លក់ក្រោមស្ពានព្រះមុនីវង្សចាស់ពេញក្រោមស្ពានហាក់ដូចជាផ្សាររបស់រដ្ឋ។ លោកបញ្ជាក់ថា កន្លងមកគេសង្កេតឃើញលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកបានចាត់តាំងកម្លាំងមករៀបចំសណ្តាប់ធ្នាប់ដោយមិនអនុញាតិឲ្យមានដាក់តាំងលក់អីវ៉ាន់ក្រោមស្ពានធ្វើឲ្យផ្លូវស្រឡះស្អាត ប៉ុន្តែបច្ចុប្បន្នបែជាមានការដាក់តាំងលក់ព្រោងព្រាតបែបនេះ។

ដោយឡែកអ្នកធ្វើដំណើរបានសំណូមពរយ៉ាទទូចសុំឲ្យអាជ្ញាធរខណ្ឌច្បារអំពៅចុះមករៀបចំសណ្តាប់ធ្នាប់ដូចពេលកន្លងមកផង។ ព្រោះបច្ចុប្បន្នកំណើនយានយន្តកំពុងកើនឡើងបង្កការកកស្ទះចរាចរណ៍គ្រប់ពេលផងនោះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម