ព័ត៌មានជាតិ
កម្ពុជា-អាមេរិកនឹងបន្តចរចារឿងពន្ធគយជុំទី២បន្តទៀតនៅខែមិថុនាខាងមុខ
កម្ពុជា-អាមេរិក នឹងបន្តចរចារឿងពន្ធគយជុំទី២បន្តទៀតនៅសប្ដាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនៅរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៥ ខែឧសភា របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះឱ្យដឹងថាក្នុងការប្រជុំចរចាជុំទី១ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែឧសភានេះនៅរដ្ឋធានីវ៉ាស៊ីនតោន ភាគីអាមេរិក និងកម្ពុជាបានផ្លាស់ប្ដូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាសយោគយល់ លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើអត្ថបទសេចក្ដីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការផងដែរ។
ការចរចាជុំទី១នេះធ្វើឡើងរវាងប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-អាមេរិក លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចរចាតទល់ជាមួយ អនុប្រធានតំណាងពាណិជ្ជកម្មអាមេរិកសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោកស្រី Sarah Ellerman។
ក្នុងសេចក្ថីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាជុំទី២នៅសប្ដាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន»។

កម្ពុជាស្ថិតក្នុងប្រទេសប្រមាណ២០ដែលអាមេរិកបើកឱ្យមានការចរចាជាមួយ បន្ទាប់ពីបានប្រកាសដាក់ពន្ធគយបដិការជាមួយប្រទេសជាង១៨០ក្នុងពិភពលោកកាលពីដើមខែមេសាកន្លងទៅ។ មុនចេញដំណើរទៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១០ ខែឧសភា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញពីជំនឿចិត្តខ្ពស់ក្នុងការចេញទៅចរចានេះ ដោយថារដ្ឋាភិបាលកម្ពុជាប្ដេជ្ញាក្នុងការការពារប្រយោជន៍កម្ពុជា និងការងារជូនប្រជាពលរដ្ឋឱ្យបាន៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


