ព័ត៌មានជាតិ
អង់គ្លេស ចង់បង្កើនការវិនិយោគវិស័យសេវាកម្មនៅកម្ពុជា
ភាគីអង់គ្លេសចង់បង្កើនការវិនិយោគលើវិស័យសេវាកម្មនៅកម្ពុជា និងគាំទ្រជំរុញការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅទីផ្សារអង់គ្លេសបន្ថែមទៀត។
ការបញ្ជាក់បែបនេះ គឺបានធ្វើឡើងក្នុងជំនួបរវាង លោក Charles Hay MVO នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ជាមួយលោក សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥។

លោក សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ភាគីអង់គ្លេសចង់ជំរុញធ្វើយ៉ាងណាដើម្បីបង្កើនការវិនិយោគទៅលើវិស័យសេវាកម្មជាមួយកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ក្នុងជំនួបនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យវឌ្ឍនភាព នៃវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមចក្រភពអង់គ្លេស-កម្ពុជា (JTIF) ដោយផ្តោតលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ធុរៈកិច្ច និងវិនិយោគ។
លោក សំហេង បូរ៉ា បានលើកឡើងថា នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការងារមួយចំនួនដែលនឹងបន្តទៅមុខរួមគ្នាបន្តទៀត ក៏ដូចជាជជែកអំពីចំណុចដែលកម្ពុជាអាចទាក់ទាញនូវការវិនិយោគពីអង់គ្លេសផ្ទាល់បានក្នុងកម្រិតណា និងសេវានានាដែលអាចប្រទាក់ក្រឡាគ្នាបាន។

បន្ថែមជាមួយគ្នានេះ ភាគីអង់គ្លេសក៏បានបង្ហាញពីការគាំទ្រផងដែរទាក់ទងនិងគោលបំណងរបស់កម្ពុជាក្នុងការនាំចេញផលិតផលខ្មែរឱ្យបានកាន់តែច្រើនបន្ថែមទៀតទៅកាន់ទីផ្សារអង់គ្លេសជាពិសេសទំនិញកសិផល។
ជាការឆ្លើយតប ភាគីអង់គ្លេសបានលើកឡើងថា នេះជាសប្ដាហ៍ដ៏មានផ្លែផ្កា ហើយបារាំងទន្ទឹងរង់ចាំក្នុងការពង្រឹងភាពជាដៃគូជាមួយប្រទេសកម្ពុជាសម្រាប់ការរីកចម្រើន និងវិបុលភាពរួមគ្នា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


