ព័ត៌មានជាតិ
បង្គោលអង់តែនទូរសព្ទសិប្បនិម្មិត ចំនួន ២១ បន្ថែមទៀត នឹងត្រូវដំឡើងនៅតំបន់អង្គរ
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា បង្គោលអង់តែនសេវាទូរសព្ទសិប្បនិម្មិតចំនួន ២១ បន្ថែមទៀតនឹងត្រូវដំឡើងរួចរាល់នៅតំបន់រមណីយដ្ឋានអង្គរ ក្នុងបំណាច់ឆ្នាំ២០២៥ នេះ។
ការគូសបញ្ជាក់នេះ ខណៈដែលក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័នបានចុះទៅស្វែងយល់ពីកិច្ចការអភិវឌ្ឍនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌក្នុងខេត្តសៀមរាប។

លោក សេង សុធារ៉ា បានឲ្យដឹងថា បង្គោលអង់តែនចំនួន ១៨ បង្គោលដែលបានសាងសង់រួចរាល់កន្លងមក អាចគ្របដណ្ដប់បានតំបន់មួយចំនួន ប៉ុន្តែដោយសារតំបន់អង្គរមានកំពែង និងដើមឈើខ្ពស់ៗ ដែលបាំងហ្រ្វេកង់រលកសញ្ញាទូរសព្ទ និងអ៊ីនធឺណិត ទើបអាជ្ញាធរសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយមានការអនុញ្ញាតពី ICC អង្គរ បន្តសាងសង់បង្គោលអង់តែនចំនួន ២១ បន្ថែមទៀត ដែលនឹងរួចរាល់នៅចុងឆ្នាំ ២០២៥។
ការរៀបចំដំឡើងបង្គោលអង់តែនបន្ថែមនេះមានសារសំខាន់ណាស់ ដែលនឹងជួយសម្រួលដល់ពលរដ្ឋរស់នៅនៅក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរអាចទទួលបានសេវាទូរសព្ទប្រើប្រាស់បានទូលំទូលាយ និងល្អប្រសើរ។ លោក សេង សុធារ៉ា បញ្ជាក់បន្ថែម។
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


