ព័ត៌មានអន្ដរជាតិ
វិបត្តិទេសចរណ៍ថៃ៖ ភ្ញៀវទេសចរអន្តរជាតិទៅថៃបន្តធ្លាក់ចុះកាន់តែខ្លាំង
ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ការមកដល់របស់ភ្ញៀវទេសចរបរទេសរបស់ប្រទេសថៃ ចន្លោះពីថ្ងៃទី ១ មករា ដល់ថ្ងៃទី ២៩ មិថុនា បានធ្លាក់ចុះ ៤,៥៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈធនាគារកណ្ដាលថៃទើបតែបន្ទាបការព្យាករភ្ញៀវសរុបប្រចាំឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ក្នុងរយៈពេល ៦ ខែដែលបានបង្ហាញនោះ ថៃបានកត់ត្រាចំនួនភ្ញៀវទេសចរ ១៦,៦១ លាននាក់ ដោយក្នុងនោះភ្ញៀវពីម៉ាឡេស៊ីនាំមុខគេក្នុងចំនួន ២,២៩ លាននាក់ ហើយបន្ទាប់មកចិន ២,២៥ លាននាក់។
កាលពីសប្ដាហ៍មុន ធនាគារកណ្ដាលថៃបានទម្លាក់ការព្យាករនៃចំនួនភ្ញៀវអន្តរជាតិប្រចាំឆ្នាំមកត្រឹម ៣៥ លាននាក់ ពីប្រមាណ ៣៧,៥ លាននាក់ ដោយសារតែការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិន ដោយសារតែកង្វល់សុវត្ថិភាព រួមជាមួយបញ្ហាផ្សេងៗទៀត។

កាលពីឆ្នាំ ២០២៤ ថៃទទួលភ្ញៀវប្រមាណ ៣៥,៥៤ លាននាក់ ដែលបង្ហាញពីការស្ទុះងើបឡើងវិញនៃវិស័យនេះ ប៉ុន្តែនៅតែទាបជាកម្រិតជិត ៤០ លាននាក់ក្នុងឆ្នាំ ២០១៩ ពោលគឺមុនវិបត្តិកូវីដ១៩។
ការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិឥឡូវនេះ កំពុងដាក់សម្ពាធបន្ថែមលើសេដ្ឋកិច្ចថៃ ដែលរងនូវបញ្ហាផ្សេងៗរួចស្រាប់ទៅហើយ រួមទាំងកម្សោយផលិតកម្ម បំណុលគ្រួសារ និងភាពមិនប្រាកដប្រជាសកល។ អ្នកជំនាញបានហៅការធ្លាក់ចុះថាជា «វិបត្តិទេសចរណ៍ថៃ» ដែលរួមចំណែកដោយកត្តាផ្សេងៗ រួមទាំងកង្វល់សុវត្ថិភាព កំណើននៃការប្រកួតប្រជែងពីប្រទេសទិសដៅដទៃ បញ្ហាភូមិសាស្រ្តនយោបាយ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់ការចំណាយរបស់ភ្ញៀវទេសចរ និងបច្ចុបន្នភាពនៃនយោបាយក្នុងស្រុកជាដើម៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


