កីឡា
ការវិលត្រលប់របស់ ធន់ ស្រីពេញ ធ្វើឲ្យអ្នកគាំទ្រចង់ឃើញជ័យជម្នះជាថ្មីលើកីឡាការិនីបារាំង នៅសង្វៀនគ្រុឌគុនខ្មែរ សប្តាហ៍នេះ
សប្តាហ៍នេះកាន់តែអស្ចារ្យ ជាមួយព្រឹត្តិការណ៍គ្រុឌគុនខ្មែរ បានវិលត្រលប់មកវិញ ជាមួយសមាសភាពគូពិសេសចំនួន ៥គូ!

អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ គឺការវិលត្រលប់មកជួបគ្នាម្តងទៀតរបស់កីឡាការិនីចចកលាក់មុខ ធន់ ស្រីពេញ ត្រូវប៉ះជើងខ្លាំងឥន្ទ្រីឆ្លងដែនមកពីប្រទេសបារាំង វ៉ាលលូត អែលសា ធេ អូហ្វាណូ! តើ ធន់ ស្រីពេញ អាចយកឈ្នះឥន្ទ្រីឆ្លងដែនរូបនេះបានដែរឬទេ?
ជាមួយគ្នានេះ តើ កីឡាករ ធន់ ផានិត អាចផ្តួលគូប្រកួតមកពីម៉ាឡេស៊ី ត្រឹមទឹកទី២ បានដូចដែលអ្វីសន្យានោះទេ ឬក៏ប្រែប្រួលជាយ៉ាងណា? ចម្លើយមានតែនៅលើសង្វៀនគ្រុឌគុនខ្មែរចុងសប្តាហ៍នេះ។

សប្តាហ៍នេះសង្វៀនគ្រុឌគុនខ្មែរ មានគូប្រកួតដូចជា៖
- កីឡាករ ធន់ ផានិត ត្រូវជួបកីឡាករមកពីម៉ាឡេស៊ី ម៉ូហាម៉ែឌ ហាកគីម
- កីឡាការិនី ធន់ ស្រីពេញ ត្រូវជួបជើងខ្លាំងមកពីបារាំង វ៉ាលលូត អែលសា
- កីឡាករ លី សុផែន ត្រូវជួបកីឡាករ ឆន វណ្ណី
- កីឡាករ ហេង ប្រុសនិច្ច ត្រូវជួបកីឡាករ ប្រាក់ ចិត្រា
- កីឡាករ សុវ៉ាត់ឌី យីងឌុម ត្រូវជួបកីឡាករ ថុល វិឆៃ
- កីឡាករ លីន ប្រុសពេជ្រ ត្រូវជួបកីឡាករ ធន់ សុខអាន
សូមចូលរួមទស្សនាឱ្យបានច្រើនកុះករ គាំទ្រសង្វៀនគ្រុឌគុនខ្មែរ! ជួបគ្នានៅថ្ងៃអាទិត្យ ទី៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៥:៣០ល្ងាចតទៅ ទីតាំងនៅអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា រាជធានីភ្នំពេញ និងផេកផ្លូវការ Krud Energy, Krud Kun Khmer។ គាំទ្រគុនខ្មែរ ជាមួយគ្រុឌ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


