ព័ត៌មានអន្ដរជាតិ
របាំងមុខស្លឹកឈូក កំពុងពេញនិយមពីប្រជាជន ចិន ពាក់គេចពីកម្ដៅ
យោងតាមសារព័ត៌មាន SCMP និន្នាការនៃការប្រើប្រាស់ស្លឹកឈូកជំនួសឲ្យរបាំងមុខគឺមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យនៅក្នុងខេត្តភាគខាងត្បូងនៃប្រទេសចិន ដូចជា Zhejiang, Sichuan និង Fujian ជាដើម។ វីដេអូជាច្រើនដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីមនុស្សពាក់របាំងស្លឹកឈូក ដើម្បីគេចពីកម្ដៅដ៏ខ្លាំងនៅឆ្នាំនេះ។

បុរសម្នាក់ឈ្មោះ Yin រស់នៅក្នុងខេត្ត Fujian បាននិយាយថា ដំបូងឡើយគាត់គ្រោងនឹងពាក់ម៉ាស់មុខដើម្បីការពារខ្លួនពីព្រះអាទិត្យ ប៉ុន្តែក្រោយមកបានរកឃើញស្លឹកឈូកនៅជិតផ្ទះ ទើបព្យាយាមច្នៃវាដើម្បីពាក់នៅលើមុខរបស់គាត់។ ពេលនោះគាត់ទទួលបានលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនោះគឺគ្រប់ផ្នែកនៃរាងកាយ លើកលែងតែមុខត្រូវបានប្រែពណ៌។ លោកបានវាយតម្លៃថា ស្លឹកឈូកជាឧបករណ៍ធម្មជាតិ និងមិនគិតថ្លៃដែលជួយសម្រួលដល់មនុស្សជាច្រើន។
យ៉ាងណា និន្នាការនេះបានក្លាយជាប្រធានបទជជែកគ្នាយ៉ាងឆាប់រហ័ស និងទាក់ទាញមតិពេញបណ្ដាញសង្គមក្នុងប្រទេសចិន។ អ្នកលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិបែបកំប្លែងថា តាំងពីពេលណា ទើបមូសអាចបើកម៉ូតូបានយ៉ាងប៉ិនប្រសប់?

ថ្វីដ្បិតែ វានាំមកនូវការសើចក៏ដោយ ក៏មនុស្សមួយចំនួនក៏បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពនៃការប្រើប្រាស់ របាំងមុខបែបនេះ ក្នុងចរាចរណ៍ផងដែរ។ អ្នកលេងអ៊ីនធឺណិតម្នាក់បានព្រមានថា ស្លឹកឈូកធំពេក ហើយបិទដងផ្លូវ ដូច្នេះគ្រោះថ្នាក់ទំនងជាកើតឡើង។
និន្នាការរបាំងស្លឹកឈូក គឺរំលឹកពីបាតុភូតមួយដែលបានវាយលុកពិភពលោកដោយព្យុះកាលពីជាង១០ ឆ្នាំមុន៖ facekini ដែលជាប្រភេទឈុតហែលទឹករបាំងមុខ ដែលប្រើដោយស្ត្រីវ័យកណ្តាលមួយក្រុមនៅ Qingdao (Shandong) ដើម្បីការពារខ្លួនពីព្រះអាទិត្យនៅលើឆ្នេរ។ របាំងមួយនោះ អាចគ្របក្បាល និងមុខទាំងមូល ដោយទុកតែភ្នែក ច្រមុះ និងមាត់។ បន្ទាប់មកវាត្រូវបានផ្លាស់ប្តូរជាមួយនឹងគំនូរដូចជា opera masks ឬ spiderman ក្លាយជានិន្នាការម៉ូដដែលទាក់ទាញមនុស្សជាច្រើន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាយុជាង១០០ លោកយាយអេស្បាញមួយរូប ប្រាប់អាថ៌កំបាំង៤យ៉ាង ជាទម្លាប់សាមញ្ញបំផុត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


