សេដ្ឋកិច្ច
អ្នកដំណើរជាង ៣,៦ លាននាក់ ចេញ-ចូល តាមផ្លូវអាកាសនៅឆមាសទី១
កម្ពុជាទទួលបានអ្នកដំណើរជាតិ និងអន្តរជាតិតាមផ្លូវអាកាសចំនួនជាង ៣,៦៥ លាននាក់ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កើនឡើង២០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា កំណើនដ៏រឹងមាំនេះ ដោយសារការងើបឡើងវិញយ៉ាងខ្លាំងនៃចំនួនទេសចរចិនដែលធ្វើដំណើរចេញក្រៅប្រទេស, និរន្តរភាពតម្រូវការធ្វើដំណើរតាមផ្លូវអាកាសក្នុងតំបន់ជាអាទិ៍ពីប្រទេសថៃ វៀតណាម កូរ៉េ និងជប៉ុន និងការបន្ធូរបន្ថយការរឹតបន្តឹងក្នុងការធ្វើដំណើរ និងការស្តារ និងពង្រឹងសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ឡើងវិញ។
លោកបានបន្ថែមថា ការងើបឡើងវិញ និងការពង្រីកសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចំនួនអ្នកដំណើរ។
វិស័យអាកាសចរណ៍កម្ពុជាកំពុងឈានចូលដល់ដំណាក់កាលផ្លាស់ប្តូរទៅកាន់សករាជថ្មី ជាមួយនឹងការបើកដំណើរការនាពេលខាងមុខនៃអាកាសយានដ្ឋានអន្តរជាតិតេជោ និងការពង្រីកបណ្តាញផ្លូវអាកាសអន្តរជាតិរបស់កម្ពុជា ហើយយើងមានគោលបំណងដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ដែលឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។

លោក លោក ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា ទោះបីជាមានភាពមិនប្រាកដប្រជា និងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈ លើទីផ្សាពិភពលោក និងការកើនឡើងថ្លៃដើមប្រតិបត្តិការ និងជម្លោះក្នុងតំបន់ និងសកលក៏ដោយ ប៉ុន្តែមិនមានការកាត់បន្ថយជើងហោះហើរ ក្នុងរយៈពេល ៦-១២ខែចុងក្រោយនោះទេ, ចំណែកការតភ្ជាប់ថ្មីកំពុងស្ថិតក្រោមការចរចា ដូចជា ឥណ្ឌា មជ្ឈិមបូព៌ា និងទីក្រុងបន្ទាប់បន្សំរបស់ចិន។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍នៅតែបន្តរក្សាកិច្ចប្រតិបត្តិការរបស់ខ្លួនបានយ៉ាងល្អ ទោះបីជាអាចមានផលប៉ះពាល់បន្តិចបន្ទួចពីភាពតានតឹងនៃស្ថានភាពព្រំដែនក៏ដោយ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មានប្រសាសន៍ថា ពិភពលោកកំពុងច្របូកច្របល់ ជុំវិញភូមិសាស្ត្រនយោបាយ និងបញ្ហាផ្សេងៗ ខណៈកម្ពុជាក៏កំពុងមានបញ្ហាជាមួយថៃ ដែលស្ថានភាពមិនប្រាកដប្រជានេះ បានបង្ខំឱ្យកម្ពុជាពិបាក។

លោកស៊ីណាន យល់ថា៖ «តួលេខអ្នកដំណើរកើនឡើង យើងសារទរក្នុងកាលទេសៈនេះ យើងអត់អាចប្រៀបធៀបកម្ពុជាយើងទៅប្រទេសគេផ្សេងទេ ពីព្រោះ ខ្ញុំលើកឧទាហរណ៍ដូចជាវៀតណាម គេប្រទេសធំជាងយើង មានប្រជាជនច្រើន មធ្យោបាយផ្លូវអាកាសច្រើនជាងយើង និងការផ្សព្វផ្សាយទូលំទូលាយ នៅក្នុងកាលៈទេសៈមួយផ្សេង»។
ក្នុងរយៈពេល ៦ខែឆ្នាំនេះ ប្រទេសដែលរួមចំណែកច្រើនជាងគេនៃចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសមាន៖ ចិន ឈរនៅចំណាត់ថ្នាក់លេខ១ បន្ទាប់មក ថៃ, វៀតណាម, កូរ៉េ, ជប៉ុន, សហរដ្ឋអាម៉េរិក និងអឺរ៉ុប។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនដល់ចំនួន ៧,៥លាននាក់ និងទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ ២០២៥នេះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


