កីឡា
កម្ពុជា ធ្លាប់ឈ្នះ ហ្វីលីពីន ២លើកចុងក្រោយ មុនប៉ះគ្នាម៉ោង៦ល្ងាចនេះ
ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា ត្រូវស្វែងរកជ័យជម្នះ វេលាម៉ោង ៦ ល្ងាចនេះ ក្នុងពានរង្វាន់ SEA V. League ឆ្នាំ ២០២៥ បន្ទាប់ពីចាប់ផ្តើម ២ ប្រកួតដំបូងបានបរាជ័យ។

ការប្រកួតលើកទី៣នេះ កម្ពុជា ត្រូវប៉ះម្ចាស់ផ្ទះ ហ្វីលីពីន ដែលជាដៃគូមួយមិនអាចមើលរំលងបាន។ ឆ្លងកាត់ ២ ប្រកួតដូចគ្នា កម្ពុជា បានចាញ់ វៀតណាម ០-៣ និង ចាញ់ ឥណ្ឌូណេស៊ី ០-៣ ខណៈ ហ្វីលីពីន បានឈ្នះ វៀតណាម ៣-០ និងចាញ់ ថៃ ០-៣។ ការប្រកួតនេះ ហ្វីលីពីន មានប្រៀបខាងកម្លាំង ពីព្រោះបានសម្រាកកាលពីម្សិលមិញ ខណៈ កម្ពុជា បានប្រកួតពីរថ្ងៃជាប់់គ្នា។
គិតតែក្នុងកីឡាស៊ីហ្គេម តាំងពីឆ្នាំ ២០១១ ដល់ ឆ្នាំ ២០២៣ កម្ពុជា និង ហ្វីលីពីន ធ្លាប់ជួប ៣ ដង ក្នុងនោះ កម្ពុជា បានចាញ់ ហ្វីលីពីន ១ លើក ដោយលទ្ធផល ០-៣ នៅឆ្នាំ ២០១៩ ប៉ុន្តែនៅឆ្នាំ ២០២១ កម្ពុជាបានឈ្នះ ដោយលទ្ធផល ៣-១ និងឆ្នាំ ២០២៣ បានឈ្នះ ៣-០។

ក្រុមកម្ពុជា ស្ថិតនៅក្រោមគេក្នុងតារាង បន្ទាប់ពីចាញ់ ២ លើកជាប់គ្នា ហើយ ថៃ ស្ថិតនៅលេខ ១ បើទោះជាចាញ់ វៀតណាម ដែលស្ថិតលេខ២ ខណៈ ឥណ្ឌូណេស៊ី ស្ថិតនៅលេខ៣។ ការប្រកួតនេះវិលជុំសន្សំពិន្ទុ ក្រុមណាមានពិន្ទុខ្ពស់ជាងគេក្លាយជាជើងឯក ហើយលេខ២ ទទួលបានមេដាយប្រាក់ និងលេខ៣ ទទួលបានមេដាយសំរិទ្ធ។ ចំណែកក្រុមលេខ៤ បន្តរក្សាកៅអីទៅឆ្នាំក្រោយទៀត ខណៈក្រុមបាតតារាង ត្រូវធ្លាក់ទៅកម្រិតទី២វិញ ប៉ុន្តែនៅចាំការប្រកួតជុំទី២ នៅប្រទេសឥណ្ឌូណស៊ី៕

ជួបគ្នា ៣ លើកចុងក្រោយ កម្ពុជា និង ហ្វីលីពីន
- កម្ពុជា ចាញ់ ហ្វីលីពីន ០-៣ (កីឡាស៊ីហ្គេម ឆ្នាំ ២០១៩)
- កម្ពុជា ឈ្នះ ហ្វីលីពីន ៣-១ (កីឡាស៊ីហ្គេម ឆ្នាំ ២០២១)
- កម្ពុជា ឈ្នះ ហ្វីលីពីន ៣-០ (កីឡាស៊ីហ្គេម ឆ្នាំ ២០២១)


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


