ព័ត៌មានអន្ដរជាតិ
វៀតណាមកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះវីពផា
ព្យុះទីហ្វុងវីពផា(Wipha) ដែលនៅក្នុងប្រទេសវៀតណាមហៅថាជាព្យុះទីហ្វុងលេខ ៣ បានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅភាគខាងជើង និងភាគភាគកណ្តាលប្រទេសវៀតណាម ដោយបានបំផ្លាញផ្ទះជាង ៤២០ ខ្នង និងជន់លិចដីស្រែជាង ១១៩,០០០ ហិកតា។ នេះបើយោងតាមការចេញផ្សាយរបស់ Viet Nam News នៅថ្ងៃទី២៤ខែកក្កដា។

ខេត្តដែលរងគ្រោះខ្លាំងជាងគេរួមមានខេត្ត Thanh Hoa, Nghe An និង Ninh Binh។ ព្យុះក៏បានបណ្តាលឱ្យមានការស្លាប់ ឬបាត់បង់សត្វពាហនៈជិត ៣,៣០០ ក្បាល និងបានបង្កឱ្យមានការខូចខាតទំនប់ចំនួន ៦ រួមទាំងមានការប្រេះស្រាំធ្ងន់ធ្ងរនៅតាមច្រាំងទន្លេក្នុងទីក្រុងហាណូយ និង Thanh Hoa។
ជាមួយគ្នានេះទំនប់វារីអគ្គិសនី Ban Ve បានកត់ត្រាកម្រិតលំហូរចូលខ្ពស់ដ៏គ្រោះថ្នាក់ ដែលជំរុញឱ្យមានការបញ្ចេញទឹកជាបន្ទាន់។ ទំនប់ទឹកជាង ៤,០០០ នៅទូទាំងប្រទេសកំពុងផ្ទុកទឹកជិតលើសសមត្ថភាព ហើយទំនប់ទឹក ៩១ កំពុងត្រូវបានជួសជុលនៅ ក្នុងងខេត្ត Nghe An ។

ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍ថានឹងបន្តរហូតដល់ថ្ងៃទី ២៥ ខែកក្កដា ដោយតំបន់ខ្លះរំពឹងថានឹងមានកម្រិតទឹកភ្លៀងលើសពី ២០០ មីលីម៉ែត្រ ដែលបង្កើនការភ័យខ្លាចនៃទឹកជំនន់ និងបំណាក់ដីបន្ថែមទៀត។ អាជ្ញាធរវៀតណាមក៏បន្តជូនដំណឹងដល់ប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈការវាយតម្លៃការខូចខាត និងកិច្ចប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត៕



អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


