ជីវិតកម្សាន្ដ
ត្រចៀកកាំ ធ្លាក់ដល់ចំណុចសូន្យ បាត់បង់ទ្រព្យ រាប់លានដុល្លារ ក៏គ្មានលុយកាក់សងបំណុលគេដែរ
កាលពីថ្មីៗនេះ ទំព័រ QQ បានរាយការណ៍ថា Zhao Wei ឬតួត្រចៀកកាំ ត្រូវបានចុះបញ្ជីដោយតុលាការថា ជាម្ចាស់បំណុល ដោយសារតែបំណុលជាច្រើនមិនទាន់បានសង។ ដូច្នោះហើយ តារាស្រីបានធ្លាក់ក្នុងស្ថានភាពលំបាកនៅពេលដែលនាងមិនអាចសងគេបានទាំងស្រុង។

យ៉ាងណា ព័ត៌មាននេះ បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតជាច្រើនមានការភ្ញាក់ផ្អើលដោយសារតែតួចិនរូបនេះ ធ្លាប់ជាសេដ្ធីនីដ៏ល្បីមួយរូបក្នុងកម្មវិធីកម្សាន្តរបស់ចិន។
បច្ចុប្បន្នភាគីនាងនៅតែរក្សាភាពស្ងៀមស្ងាត់ចំពោះព័ត៌មានអំពីបំណុលដ៏ធ្ងន់របស់នាង។ កាលពីមុន តួឯកស្រីក្នុងរឿង «My Fair Princess» ស្ថិតក្នុងបញ្ជីមហាសេដ្ឋីស្រីបង្កើតដោយខ្លួនឯង ដោយប្តីរបស់នាង មានទ្រព្យសម្បត្តិចំនួន ៦.៣ ពាន់លានយ៉េន (ប្រហែលមួយពាន់លានដុល្លារ) ជាប់ចំណាត់ថ្នាក់ ១០០ ក្នុងចំណោម ១០២នាក់។
បីឆ្នាំក្រោយមក នាង និងអតីតស្វាមី ត្រូវបានចោទប្រកាន់ពីបទរៀបចំទីផ្សារភាគហ៊ុន ដោយប្រើឥទ្ធិពលហិរញ្ញវត្ថុ ប្រឌិតដើម្បីកាន់កាប់អាជីវកម្ម និងរំខានទីផ្សារ។ អ្នកទាំងពីរត្រូវបានផាកពិន័យយ៉ាងធ្ងន់ធ្ងរ និងហាមឃាត់មិនឲ្យធ្វើការជួញដូររយៈពេល ៥ ឆ្នាំ។
Zhao Wei ប្រឈមនឹងបណ្តឹងចំនួន ៥០០ទាំងតូចទាំងធំ ហើយត្រូវបង់ប្រាក់ច្រើនដល់អាជីវកម្ម។ នៅឆ្នាំ ២០២១ តារាសម្តែងត្រូវហាមឃាត់ភ្លាមៗដោយមិនដឹងមូលហេតុ។ បន្ទាប់ពីតែមួយយប់ ឈ្មោះរបស់នាងក៏ត្រូវគេលុបចេញពីគ្រប់វេទិកា ហើយភាពយន្តល្បីៗត្រូវបានដកចេញពីបណ្តាញសង្គម។ ចាប់តាំងពីពេលនោះមក នាងបានចូលនិវត្តន៍ទាំងស្រុង។
ថ្មីៗនេះ Zhao Wei ក៏ផុងខ្លួនក្នុងរឿងអាស្រូវបន្លំឆ្លងដែននៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ អ្នកសរសេរប្លុកជាច្រើនបានបន្តបង្ហោះព័ត៌មានអំពីនាង មានទំនាក់ទំនងយ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មកម្សាន្ត ធ្វើអាជីវកម្មខុសច្បាប់ទាក់ទងនឹងការជួញដូរមនុស្ស។ ព័ត៌មាននេះបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងជីវិតរបស់តារាស្រីយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាមិញ ដោយសារនាងត្រូវបានគេហាមមិនឲ្យចាក់ផ្សាយ ទើបនាងមិនអាចនិយាយកែខ្លួនបានឡើយ។
Zhao Jianដែលជាបងប្រុសបានសរសេរយ៉ាងខឹងសម្បារថា «ភាពស្ងៀមស្ងាត់របស់យើងបានអនុញ្ញាតឲ្យអ្នកបង្កាច់បង្ខូចកាន់តែរីកចម្រើន។ ខ្លឹមសារព្យាបាទត្រូវបានបោះពុម្ពជាបន្តបន្ទាប់ ចម្លងពីមួយឆ្នាំទៅមួយឆ្នាំ ហើយវេទិកាមួយចំនួនថែមទាំងបានផ្សព្វផ្សាយយ៉ាងសកម្មនូវខ្លឹមសារមិនពិត ដែលប្រែទៅជាការប្រមាថ និងដាក់បណ្តាសាជាបន្តបន្ទាប់ដែលសំដៅលើ Zhao Wei និងគ្រួសាររបស់យើង»។
គ្រួសាររបស់ Zhao Wei សង្ឃឹមថា ច្បាប់នឹងដោះស្រាយករណីនេះយ៉ាងតឹងរ៉ឹង ដើម្បីការពារកិត្តិយសរបស់ជនរងគ្រោះ ហើយក្នុងពេលជាមួយគ្នានេះ ស្តារបរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលមានសុខភាពល្អ ដែលគោរពការពិត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖HyunA លុបរូបអាក្រាតកាយ ក្រោយអ្នកគាំទ្របង្ហាញក្ដីបារម្ភខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


