ព័ត៌មានអន្ដរជាតិ
ទោះបីទំនាក់ទំនងលោក គីម-ត្រាំ មិនអាក្រក់ក៏កូរ៉េខាងជើងថាខ្លួនមិនបោះបង់អាវុធនុយក្លេអ៊ែរឡើយ
ប្រទេសកូរ៉េខាងជើងបានច្រានចោលការអំពាវនាវជាថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ដោយទទូចថាខ្លួននឹងមិនបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ បើទោះបីជាកូរ៉េខាងជើងហៅទំនាក់ទំនងរវាងលោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា «មិនអាក្រក់» ក៏ដោយ។

លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់ គីម ជុងអ៊ុន និងជាមន្ត្រីកិច្ចការបរទេសសំខាន់របស់លោក បាននិយាយថា កូរ៉េខាងជើងនឹងពិចារណាលើការចរចារ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរ និងផ្តល់ការយោគយល់ ដូចជាការបន្ធូរបន្ថយទណ្ឌកម្ម និងការបញ្ចប់សមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ លោកស្រីបានហៅក្តីសង្ឃឹមរបស់សហរដ្ឋអាមេរិកសម្រាប់ការចរចារំសាយនុយក្លេអ៊ែរថាជាការចំអក ប្រសិនបើពួកគេមិនអើពើថាតើកម្លាំងយោធា និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាន់តែខ្លាំងប៉ុនណា។
ថ្មីៗនេះ លោក ត្រាំ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចាប់ផ្តើមឡើងវិញនូវទំនាក់ទំនងការទូតជាមួយលោក គីម ដោយបញ្ជាក់ពីទំនាក់ទំនងអតីតកាលរបស់ពួកគេទោះបីកិច្ចចរចារវាងប្រទេសទាំងពីរលើការរំសាយកម្មវីធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាលឆ្នាំ២០១៩ដួលរលំក៏ដោយ។

អ្នកជំនាញជឿជាក់ថា ទីក្រុងព្យុងយ៉ាងចង់ឱ្យមានការចរចាជាជំហានៗ ខណៈពេលដែលសហរដ្ឋអាមេរិកនៅតែបន្តស្វែងរកការលុបបំបាត់អាវុធនុយក្លេអ៊ែរពេញលេញ។ ក្រុមអ្នកវិភាគនិយាយថា បច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើង មើលឃើញថា គ្មានភាពបន្ទាន់ក្នុងការចាប់ផ្តើមកិច្ចចរចាឡើងវិញទេ ដោយផ្តោតលើការបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី ចំពេលមានសង្គ្រាមកំពុងបន្តនៅអ៊ុយក្រែន។
លើសពីនេះលោកស្រី គីម យ៉ូជុង ក៏បានច្រានចោលការផ្សព្វផ្សាយការទូតនាពេលថ្មីៗនេះរបស់កូរ៉េខាងត្បូង ហើយបានហៅសំណើដើម្បីដាក់បញ្ចូលលោកស្រីនៅក្នុងកិច្ចប្រជុំកំពូល APEC នាពេលខាងមុខនៅកូរ៉េខាងត្បូងថាជា «សុបិនទាំងថ្ងៃ»៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


