ព័ត៌មានជាតិ
៧ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់កើតឡើងជាង២០០លើក បង្កឲ្យមនុស្សស្លាប់ របួស៣៦នាក់ និងបំផ្លាញផ្ទះជាង១ពាន់ខ្នង
នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៥នេះ ខ្យល់កន្ត្រាក់បានកើតឡើងជាង ២០០លើក នៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ និងរបួស៣៦នាក់ និងបំផ្លាញផ្ទះសម្បែងជាង១ពាន់២រយខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៧សីហានេះថា រយៈពេល៧ខែឆ្នាំនេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន២១៨លើក បណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន៤២៥ខ្នង ផ្ទះរបើកដំបូលចំនួន៦២១៤ ខ្នង របើកដំបូលសាលារៀនចំនួន៤០អគារ របើកតូបផ្សារចំនួន២៣ តូប អគាររដ្ឋបាលចំនួន ១៨កន្លែង ស្លាប់មនុស្សចំនួន៥នាក់ និងរងរបួសចំនួន ៣១នាក់។

លោកបានបន្តថា នៅក្នុងខែកក្កដា ឆ្នាំ២០២៥ កើតមានចំនួន ៣៩លើក នៅរាជធានីខេត្តចំនួន១៧ បណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរ ២៨ខ្នង ផ្ទះរបើកដំបូល និងខូចខាតមធ្យម ៦៤២ខ្នង របើកដំបូល សាលារៀន ៥អគារ របើកដំបូលឃ្លាំង៧ ដួលរលំតូបលក់ដូរ ២តូបបាក់រលំដើមឈើច្រើនដើម នៅខេត្តសៀមរាប បន្ទាយមានជ័យ ព្រះសីហនុ កំពត កោះកុង និងរាជធានីភ្នំពេញ ធ្វើឱ្យខូចខាត រថយន្ត ១គ្រឿង ម៉ូតូ១០គ្រឿង និងរម៉កម៉ូតូ ២គ្រឿងដួលរលំដើមចេក ២.៧៥០ដើម និងរងរបួស ៣នាក់។

លោកបានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងរយៈពេល៧ខែដូចគ្នាឆ្នាំ២០២៤កន្លងទៅ ឃើញថា មានការកើនឡើងបន្តិចដោយឆ្នាំ២០២៤ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២០៩លើក បណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ៤៥៩ខ្នង ខូចខាតផ្ទះមធ្យមចំនួន ៣ ៥៥២ខ្នង របើកដំបូលសាលារៀនចំនួន ៣៧អគារ របើកតូបផ្សារចំនួន ២៦តូប អគាររដ្ឋបាលចំនួន ១៤អគារ ស្លាប់មនុស្សចំនួន ៤នាក់ និងរងរបួសចំនួន ៣១នាក់។ ប៉ុន្តែថយចុះបើធៀបទៅនឹង៧ខែឆ្នាំ២០២៣ ដែលកើតឡើងចំនួន ២២១ លើក បណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ១ ៨៨០ ខ្នង ខូចខាតផ្ទះមធ្យមចំនួន ១២ ២០៨ ខ្នង របើកដំបូលសាលារៀនចំនួន ៨៧ អគារ របើកតូបផ្សារចំនួន ៧៧ តូប អគាររដ្ឋបាលចំនួន ៣៨ អគារ ស្លាប់មនុស្សចំនួន ៨ នាក់ និងរងរបួសចំនួន ១៤៥ នាក់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


