ព័ត៌មានជាតិ
អ្នកតាមដាន៖ ជម្លោះកម្ពុជា-ថៃ បង្ហាញឱ្យឃើញថាខ្មែរក្នុងស្រុក និងក្រៅស្រុក សាមគ្គី និងឯកភាពគ្នាតែមួយ
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញកិច្ចការសង្គម នៅរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីថៃប្រើប្រាស់អាវុធឈ្លានពានកម្ពុជា រហូតដល់ពេលនេះ មានសកម្មភាពជាច្រើនរបស់ប្រជាជនខ្មែរដែលរស់នៅក្នុង និងក្រៅប្រទេសបង្ហាញពីភាពឈឺចាប់ និងសាមគ្គីភាពគ្នាជាធ្លុងមួយប្រឆាំងនឹងការឈ្លានពានរបស់ថៃ។

លោកបណ្ឌិត ឈត ប៊ុនថង ប្រាប់ កម្ពុជាថ្មី ថា ចាប់តាំងពីមានបញ្ហាជាមួយថៃ ប្រជាជនខ្មែរដែលរស់នៅតាមបណ្តាប្រទេសផ្សេងៗ និងរស់នៅក្នុងប្រទេសកម្ពុជា បានបង្ហាញពីការខឹងសម្បារ និងភាពឈឺចាប់ពីការឈ្លានពាន និងការបំភ្លៃព័ត៌មានមិនពិតរបស់ថៃលើទឹកដីកម្ពុជា។ បន្ថែមពីនេះ នៅពេលមានដំណឹងថាកងទ័ពជួរមុខបានពលីជីវិត រងរបួស ពលរដ្ឋខ្មែរបានចូលរួមរំលែកទុក្ខ និងសួរសុខទុក្ខកងទ័ពនៅមន្ទីរពេទ្យផងដែរ។ លោកមើលឃើញថា នៅពេលមានការជម្លៀសពលរដ្ឋដែលរស់នៅជិតតំបន់គ្រោះថ្នាក់ឱ្យទៅកន្លែងសុវត្ថិភាព ក៏ឃើញមានពលរដ្ឋខ្មែរចូលរួមរំលែកទុក្ខលំបាកចំពោះជនភៀសសឹកពីការវាយក្រហាររបស់ថៃដែរ។ ក្រៅពីនេះ ពលរដ្ឋខ្មែរក៏បានចូលរួមស្រុះគ្នាក្នុងការប្រមូលថវិកា សម្ភារៈ និងស្បៀងអាហារដើម្បីជួយទៅដល់កងទ័ពជួរមុខ កងទ័ពពលីជីវិត កងទ័ពរងរបួស និងជនភៀសសឹកថែមទៀតផង។

លើសពីនេះទៀត លោកបណ្ឌិត ឈត ប៊ុនថង ក៏បានលើកឡើងពីឆន្ទៈស្នេហាជាតិរបស់កូនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដែលបានបង្កើតមាតិកាផ្សេងៗលើបណ្តាញសង្គមនានា ដែលនិយាយជាភាសាជាតិ និងអន្តរជាតិច្រើនភាសា ក្នុងគោលបំណងបង្ហាញពីការពិត និងការឈ្លានពានដ៏ឃោឃៅរបស់ថៃលើកម្ពុជា ក្នុងនាមកម្ពុជាជាជនរងគ្រោះ ដើម្បីឱ្យពិភពលោកបានដឹងពីការពិតនៅពីក្រោយការប្រឌិតព័ត៌មានក្លែងក្លាយរបស់ថៃ។

អ្នកជំនាញរូបនេះ និយាយថា៖ “ប្រជាពលរដ្ឋយើងគ្រប់ស្រទាប់វណ្ណៈ ទាំងជនសាមញ្ញ ទាំងអ្នកសារព័ត៌មាន ទាំងអ្នកជំនាញ ទាំងអ្នកវិភាគ ទាំង Influencer អីជាដើមហ្នឹង ខិតខំប្រឹងប្រែងណាស់ ប្រឹងប្រែងគ្រប់សមរភូមិ។ មានន័យថា អ្នកសមរភូមិមុខប្រឹងប្រែងប្រយុទ្ធការពារដែនបូរណភាពរបស់ខ្មែរអ៊ីចឹងទៅ អ្នកការទូតក៏ធ្វើការការទូត អ្នកនយោបាយក៏ធ្វើការងារនយោបាយ អ្នកវិភាគធ្វើការងារវិភាគ ហើយបងប្អូនយើងដែលចែករំលែកអ្វីៗផ្សេងៗក៏បានបង្ហាញនូវភាពហៅថាស្រុះគ្នា ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពជាធ្លុងមួយ ដែលជាគ្រឹះដ៏រឹងមាំរបស់សង្គមខ្មែរ”។
ការសាមគ្គីភាព ការរួបរួមគ្នារបស់ប្រជាជនខ្មែរនៅពេលនេះ បង្ហាញពីគ្រឹះកាន់តែរឹងមាំរបស់ជាតិកម្ពុជា ហេតុនេះ លោកបណ្ឌិត ឈត ប៊ុនថង អំពាវនាវឱ្យពលរដ្ឋគ្រប់រូប ចាប់យកឱកាសនេះរក្សានូវសាមគ្គីភាពដើម្បីប្រយោជន៍ជាតិ និងប្រឆាំងការឈ្លានបានរបស់សត្រូវ។ ទន្ទឹមនេះ លោកថា សាមគ្គីភាពដែលខ្មែរមាននាពេលនេះ គឺជាមេរៀនដែលសំខាន់ បង្ហាញពីសេចក្តីស្រឡាញ់រវាងខ្មែរ និងខ្មែរ និងជាឫសគល់ដែលអាចឱ្យសង្គមខ្មែររឹងមាំជាងពេលបច្ចុប្បន្ន ក្លាយជាប្រទេសអភិវឌ្ឍន៍ អាចការពារខ្លួនកាន់តែល្អប្រសើរឡើងថែមទៀត៕





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


