ព័ត៌មានជាតិ
«ខ្មែរជួយរកការងារឱ្យខ្មែរ»ជាចលនាជំរុញការផ្ដល់ព័ត៌មានទីផ្សារការងារដល់ពលករខ្មែរទើបត្រឡប់មកពីថៃ
ក្រសួងការងារ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបើកវគ្គបណ្ដុះបណ្ដាលដល់យុវជនស្ម័គ្រចិត្តឱ្យក្លាយជាភ្នាក់ងារផ្ដល់ព័ត៌មានទីផ្សារការងារដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ អាចរកការងារបាន ក្រោមស្មារតីនៃយុទ្ធនាការ«ខ្មែរជួយរកការងារឱ្យខ្មែរ»។

ដើម្បីសម្រេចបាននូវយុទ្ធនាការនេះ យុវជនស្ម័គ្រចិត្តនៅគ្រប់ឃុំសង្កាត់ទាំងអស់របស់ ស.ស.យ.ក ប្រមាណ២ពាន់នាក់ បានទទួលការបណ្ដុះបណ្ដាលពីការចុះឈ្មោះស្វែងរកការងារ ដើម្បីក្លាយជាភ្នាក់ងារផ្ដល់ព័ត៌មានទីផ្សារការងារដល់ប្រជាពលករដែលត្រឡបមកពីប្រទេសថៃ ហើយមានបំណងស្វែងរកការងារធ្វើ។
វគ្គបណ្ដុះបណ្ដាលនេះ គឺបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងវត្តមានលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ស.ស.យ.ក និងសមាជិក សមាជិកាជាច្រើនរូប។

រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានលើកឡើងថា ភ្ជាប់ជាមួយនឹងយុទ្ធនាការនេះ ក្រសួងការងារក៏បានដាក់ឱ្យដំណើរនូវប្រព័ន្ធទំនាក់ទំនងស្វែងរកការងារលេខ១២៩៧ និងកម្មវិធីស្វែងរកការងារតាមរយៈតេឡេក្រាម (Telegram Bot) ដើម្បីជាការបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរ ពិសេសពលករវិលត្រឡប់ពីប្រទេសថៃបានយល់ដឹង និងទទួលបានឱកាសការងារកាន់តែឆាប់។

លោករដ្ឋមន្ត្រីក្រសួងការងារ ចាត់ទុកការផ្តល់ព័ត៌មានទីផ្សារការងារដល់ពលករដែលទើបត្រឡប់ពីប្រទេសថៃឱ្យបានទូលំទូលាយ គឺជាកត្តាសំខាន់ និងចាំបាច់បំផុតក្នុងការអាចស្វែងរក និងទទួលបានឱកាសការងារពីម្ចាស់សហគ្រាសកាន់តែមានប្រសិទ្ធភាព ដើម្បីជួយជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរ។
ក្នុងខណៈពេលដែលពលករវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង៩០ម៉ឺននាក់កំពុងតែស្វែងរកការងារ លោក ហេង សួរ បានអះអាងពីតម្រូវការកម្លាំងពលររាប់សិបម៉ឺននាក់របស់រោងចក្រសហគ្រាសជាច្រើននៅកម្ពុជា គឺកំពុងរង់ចាំផ្ដល់ឱកាសការងារដល់ពួកគាត់។

តាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ហេង សួរ គិតមកដល់ពេលនេះ ក្នុងចំណោមប្រជាពលករវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង៩០ម៉ឺននាក់នេះ គឺមានប្រមាណជាង៦ម៉ឺននាក់ហើយដែលទទួលបានការងារធ្វើរួចរាល់។ តួលេខ៦ម៉ឺននាក់នេះ លោករដ្ឋមន្រ្តី បញ្ជាក់ថា គឺស្ថិតក្រោមការជួយសម្របសម្រួលផ្ដល់ការងារឱ្យធ្វើដោយក្រសួងការងារ ខណៈមួយផ្នែកធំទៀត បានដាក់ពាក្យ ហើយទទួលបានការងារធ្វើដោយខ្លួនឯងផ្ទាល់ជាមួយរោងចក្រសហគ្រាសតែម្ដង៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


