ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនពិចារណាទិញអាវុធអាមេរិក៩០ពាន់លានដុល្លារ ជាថ្នូរនឹងការធានាសន្តិសុខ
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានឲ្យដឹងកាលពីថ្ងៃទី១៨ខែសីហាថា អ៊ុយក្រែនកំពុងពិចារណាលើការទិញអាវុធអាមេរិកក្នុងតម្លៃ ៩០ពាន់លានដុល្លារ ដោយប្រើមូលនិធិអឺរ៉ុប ជាថ្នូរនឹងការធានាសន្តិសុខពីទីក្រុងវ៉ាស៊ីនតោន។

អ៊ុយក្រែន កំពុងស្វែងរកទិញប្រព័ន្ធការពារដែនអាកាស Patriot យ៉ាងតិច១០គ្រឿង ព្រមទាំងឧបករណ៍យោធា និងមីស៊ីលផ្សេងៗទៀត។ បន្ថែមពីនេះ អ៊ុយក្រែន ក៏កំពុងធ្វើកិច្ចព្រមព្រៀងតម្លៃ ៥០ពាន់លានដុល្លារដាច់ដោយឡែកមួយ សម្រាប់ការផលិតយន្តហោះគ្មានមនុស្សបើករួមគ្នាជាមួយអាមេរិកផងដែរ។ លោក ហ្សេលេនស្គី និយាយថា «យើងក៏បានយល់ព្រមជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកថា ពួកគេនឹងទិញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបន្ទាប់ពីវាត្រូវបាននាំចេញ»។
យោងតាមរបាយការណ៍របស់ Financial Times អ៊ុយក្រែនបានស្នើឲ្យមានការប្រើប្រាស់ថវិកាចំនួន ១០០ពាន់លានដុល្លាររបស់អឺរ៉ុប ដើម្បីទិញអាវុធរបស់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងធានាសន្តិសុខក្រោយសង្គ្រាម។ ផែនការនេះស្របនឹងការផ្លាស់ប្តូរគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថានឹង«លែងមានជំនួយអាវុធដោយឥតគិតថ្លៃទៀតហើយ មានតែការលក់ប៉ុណ្ណោះ»។
សូមជម្រាបថា ថ្មីៗនេះអង្គការណាតូបានបង្កើតមូលនិធិ PURL ((NATO Prioritized Ukraine Requirements List) ដែលសមាជិកអឺរ៉ុប និងកាណាដាផ្តល់មូលនិធិសម្រាប់ការទិញអាវុធអាមេរិកសម្រាប់ទីក្រុងកៀវ។ ដាណឺម៉ាក ហូឡង់ ន័រវែស និងស៊ុយអែត បានសន្យារួចហើយនូវទឹកប្រាក់ជាង ១ពាន់លានដុល្លារ ក្រោមគំនិតផ្តួចផ្តើមនេះ៕

ដោយ៖ ឈាង
ចុចអាន៖ អធិការបតីអាល្លឺម៉ង់ បង្ហើបថា កិច្ចប្រជុំកំពូលពូទីន-ហ្សេលេនស្គី ធ្វើក្នុងពេល២សប្តាហ៍ទៀត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


