ជីវិតកម្សាន្ដ
ទម្លាយទ្រព្យបច្ចុប្បន្ន ពីតួឯកស្រីរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» ទោះចាយមួយជីវិត មិនអស់ផង
ឧស្សាហកម្មកម្សាន្តរបស់កូរ៉េខាងត្បូងនៅតែបន្តរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសក្នុងចំណោមតារាស្រីឈានមុខគេ ដែលមិនត្រឹមតែមានជំនាញសម្ដែងលំដាប់កំពូលប៉ុណ្ណោះទេ ថែមទាំងអាចរកប្រាក់ចំណូលបានយ៉ាងច្រើន ពីការសម្ដែង ម៉ាកយីហោប្រណីត និងអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។

ជាក់ស្ដែង តួឯកស្រីក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ ឬ My Love from the Star» គឺតារាសម្ដែង Jun Ji-hyun នាងជាតារាស្រីមួយក្នុងចំណោមតារាស្រីកូរ៉េ មានទ្រព្យសម្បត្តិសំបូរបែប និងមិនទាន់ត្រឹមតែសម្តែងល្បីទេ ប៉ុន្តែមានឥទ្ធិពលខ្លាំងក្នុងវិស័យពាណិជ្ជកម្មផងដែរ។
បើតាមការរាយការណ៍ពី ISPlus (តាមរយៈ 12wedding.com) នៅចុងខែមិថុនា, Jun Ji-hyun បានក្លាយជាតារាស្រីកូរ៉េដែលមានអចលនទ្រព្យច្រើនបំផុត សរុបជាប្រាក់ប្រមាណ២០ លានដុល្លារ។ នាងផ្ទះjប្រណិតពីរ៖ មួយនៅ Nonhyun-dong, Gangnam ដែលមានតម្លៃប្រមាណ១៥ លានដុល្លារ និងមួយនៅ Ichon-dong, Yongsan ដែលត្រូវបានទិញថ្មីៗនេះក្នុងតម្លៃប្រហែល ៥លានដុល្លារអាមេរិក។
ក្រៅពីអាជីពសម្ដែងភាពយន្ត តារាស្រីវ័យ៤៣ឆ្នាំរូបនេះក៏ទទួលបានចំណូលពីការផ្សាយពាណិជ្ជកម្មផងដែរ។ តាមរបាយការណ៍ពី Channel A (កម្មវិធី “Dominant 7”) បន្ទាប់ពី “My Love from the Star”, នាងអាចរកចំណូលបានដល់ ២ លាន មកពីការថតពាណិជ្ជកម្មផ្ទាល់។

ម៉ាកយីហោប្រណីតទូទាំងពិភពលោកដូចជា Gucci, Alexander McQueen និង Samsung ដែលធ្វើឲ្យនាងមិនត្រឹមតែជារូបតំណាងសម្ដែងប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃរបៀបរស់នៅដ៏ប្រណិត និងជោគជ័យក្នុងអាជីវកម្មផងដែរ។ជាមួយនឹងសមត្ថភាពរបស់នាង ក្នុងការបង្កើតប្រាក់ចំណូលពីវិថីជាច្រើន និងប្រជាប្រិយភាពយូរអង្វែង Jun Ji-hyun នៅតែបន្តទាក់ទាញអ្នកគាំទ្រ និងក្លាយជាតារាស្រីដ៏មានឥទ្ធិពលបំផុតម្នាក់របស់កូរ៉េខាងត្បូង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


