សន្តិសុខសង្គម
បុរសម្នាក់ អង្គុយហូបនំក្រោមស្លាក អិលអ៊ីឌី ត្រូវម្នាងសិលាធ្លាក់ចំក្បាលបែក ហូរឈាមស្រោចខ្លួន ត្រង់ចំណុចអាងទឹកអូឡាំពិក
បុរសជនអនាថាម្នាក់ អង្គុយហូបនំអាកោក្រោមស្លាក អិលអ៊ីឌី ត្រូវម្នាងសិលាដែលមានសភាពចាស់ធ្លាក់ពីលើចំក្បាលហូរឈាមស្រោចពេញខ្លួន។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ៣០ នាទី ព្រឹក ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ ត្រង់ចំណុចអាងទឹកអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា កំពុងរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ក្បែរអាងទឹក។ ស្របពេលនោះ បុរសជាជនអនាថាខាងលើ បានដើរពីក្រៅមកអង្គុយខាងក្រោមស្លាក អិលអ៊ីឌី ដោយដៃមានកាន់នំមួយថង់ រួចហូប។ នៅពេលនោះ ខណៈហូបនំមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែធ្លាក់ម្នាងសិលាពីលើចុះមកក្រោមចំក្បាលបណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន ផ្អើលសមត្ថកិច្ចអន្តរាគមន៍តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យតាមកង់បីឥណ្ឌា ដើម្បីព្យាបាលរបួសផងដែរ៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


