ព័ត៌មានជាតិ
កប៉ាល់បណ្ណាល័យមួយនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុនៅពាក់កណ្ដាលខែកញ្ញា
កប៉ាល់បណ្ណាល័យ MV Doulos Hope របស់អាល្លឺម៉ងនឹងចូលចតនៅកំពង់ផែខេត្តព្រះសីហនុចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ខាងមុខ ដើម្បីធ្វើការតាំងពិព័ណ៌សៀវភៅ ចែកវែនតា ក៏ដូចជាចូលរួមអភិវឌ្ឍន៍ទេសចរណ៍នៅកម្ពុជាផងដែរ។

ក្នុងជំនួបជាមួយអភិបាលរងខេត្តព្រះសីហនុនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ តំណាងនាវា MV Doulos Hope លោក ប៉ាន សុជាតិ បានឱ្យដឹងការចូលចតលើកនេះ បុគ្គលិក និងចូលរួមការងារសហគមន៍មានដូចជា ការចែកធុងចម្រោះទឹកស្អាត និងពិនិត្យចែកវែនតាជូនប្រជាពលរដ្ឋ និងចូលរួមថែរក្សាអនាម័យនៅតាមតំបន់ឆ្នេរ ក្នុងខេត្តព្រះសីហនុ។
បន្ថែមលើនេះនឹងមានការតាំងពិព័ណ៌សៀវភៅនៅលើកប៉ាលដែលបើកឱ្យពលរដ្ឋចូលទស្សនាចាប់ពីម៉ោង១រសៀល ដល់ម៉ោង៨យប់ និងចាប់បើកដំណើការពីថ្ងៃទី១៦ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

គួរឱ្យដឹងផងដែរថានេះជាការចូលចតជាលើកទី៣ហើយរបស់នាវា MV Doulos Hope នេះខណៈការចូលចតកាលពីលើកទី២នៅឆ្នាំ២០២៣ ក្រៅពីតាំងពិព័ណ៌សៀវភៅក្រុមការងារកប៉ាល់ក៏បានចូលរួមសាងសង់អគារ ការចែកវ៉ែនតា ការប្រកួតកីឡាជាដើម។
MV Doulos Hope គឺជាកប៉ាល់បណ្ណាល័យបណ្តែតទឹកដែលដំណើរការដោយ GBA Ships e.V. ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់អាឡឺម៉ង់។ កប៉ាល់នេះមានប្រវែងប្រហែល ៨៥ម៉ែត្រ ប្រតិបត្តិការក្រោមទង់ជាតិប៉ាណាម៉ា និងដឹកនាវិកស្ម័គ្រចិត្តពហុជាតិសាសន៍។ បេសកកម្មរបស់វាគឺដើម្បីលើកកម្ពស់អក្ខរកម្ម ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌ ដោយរៀបចំពិព័រណ៍សៀវភៅ និងកម្មវិធីសហគមន៍នៅតាមកំពង់ផែនានាទូទាំងអាស៊ីអាគ្នេយ៍។
“Doulos Hope” ជាភាសាក្រិចមានន័យថា “អ្នកបម្រើនៃក្តីសង្ឃឹម”៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


