Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចាប់ទំនិញខុសច្បាប់ជាច្រើនប្រភេទ ដែលបម្រុងនាំឆ្លងដែនចូលកម្ពុជា

បានផុស

នៅ

ទំនិញថៃជាច្រើនប្រភេទដែលជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ត្រូវបានទាហានឈុតខ្មៅថៃធ្វើការស្ទាក់ចាប់បាននៅក្បែរអូរព្រំដែនកម្ពុជា ខណៈដែលមានមនុស្សពីរនាក់កំពុងដឹកជញ្ជូនយកមកដាក់ជិតមាត់អូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ទំនិញទាំងនេះ ធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ខណៈដែលកម្លាំងកងរយលេខ ១២០៤ កំពុងល្បាតតាមព្រំដែនលុះដល់ចំណុចភូមិ៧ ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលប្រឈមនឹងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយកម្លាំងយោធាថៃបានឃើញយុវជនពីរនាក់កំពុងរុញរទេះម្នាក់មួយគ្រឿង ដើម្បីដឹកការ៉ុងធំៗយកទៅដាក់នៅក្បែរមាត់អូរព្រំដែន លុះនៅពេលពួកគេឃើញក្រុមយោធា ពួកគេក៏រត់ឆ្លងអូរចូលទៅក្នុងទឹកដីកម្ពុជាអស់។

ក្រោយពីកម្លាំងត្រួតពិនិត្យទៅលើការ៉ុងទាំងនោះ គឺសង្កេតឃើញមានជារបស់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើនដូចជា ប៊ីចេងសញ្ញាអាជីណូម៉ូតូ ស្ករស ទឹកម្ទេសម៉ាក់ស៊ីរីរ៉ាឆា ទឹកដោះគោខាប់ម៉ាកផ្កាម្លិះ ផលិតផលថែសម្ផស្សនិងគ្រឿងសំអាង ឡេលាបស្បែកម៉ាក CETAPHIL ផលិតផលថែសម្ផស្សផ្ទៃមុខម៉ាក BIODERMA ផលិតផលអាហារបម្រុងរាងកាយ ប្រេងកូឡា ថ្នាំក្អកត្រាក្អែប្រាំក្បាល ថ្នាំបន្ថយអាស៊ីតក្នុងក្រពះ ANTACIL ថ្នាំសម្រាប់លាបរមាស់សើស្បែក ថ្នាំរក្សារោគ AMLOPHINE & TORCOZIA លេខ ៩០ mg ខោអាវនិងឈុតកីឡា ព្រមទាំងសំលៀកបំពាក់ឈុតល្បីៗ ស្បែកជើងបុរស និង ស្ត្រី ។

ក្រោយពីនោះមកទំនិញទាំងនេះត្រូវបានកម្លាំងយោធានាំយកទៅកាន់ទីតាំងកងរយលេខ ១២០៤ ដើម្បីពិនិត្យលំអិតមុននឹងបញ្ជូនទៅឲ្យគយនិងរដ្ឋាករប្រចាំស្រុកអារញ្ញប្រាថេត៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម