KPT+
ចុងភៅលំដាប់ពិភពលោក Gordon ទម្លាយជំងឺមហារីកស្បែក ព្រោះធ្វេសប្រហែស
មេចុងភៅលំដាប់ពិភពលោក Gordon Ramsey បានទម្លាយប្រាប់ថា គាត់បានឆ្លងកាត់ការព្យាបាលដ៏លំបាកនៃជំងឺមហារីកស្បែក ដោយសារតែធ្វេសប្រហែសមិនការពារខ្លួន ឬលាបឡេការពារកម្ដៅថ្ងៃមុនចេញទៅក្រៅផ្ទះ។ ដូច្នោះនាំឲ្យគាតកើតជំងឺលើស្បែកជាំដុំៗ និងកន្ទួលរមាស់។

មេចុងភៅដ៏ល្បីវ័យ៥៨ឆ្នាំ បានសរសេររ៉ាយរ៉ាប់នៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន ដោយបញ្ចាក់ប្រាប់អ្នកគាំទ្រថា គាត់មានជំងឺមហារីកកោសិកា basal ដែលជាទម្រង់មិនមែនជាជំងឺមហារីកស្បែកពេកនោះទេ។ ជាមួយគ្នានោះដែរ លោកក៏បានអរគុណ និងកោតសរសើរយ៉ាងខ្លាំងដល់គ្រូពេទ្យដែលបានជួយព្យាបាល និងកម្ចាត់កោសិកាមហារីក Basal Cell Carcinoma នេះបានយ៉ាងរហ័ស។
ទន្ទឹមគ្នានោះដែរ លោក Gordon Ramsey ក៏មិនភ្លេចជំរុញដល់អ្នកគាំទ្រ កុំភ្លេចលាបឡេការពារកំដៅថ្ងៃ មុនពេលចេញក្រៅផ្ទះ ចៀសវាងនាំឲ្យស្បែកប្រតិកម្មកើតជំងឺមហារីក។
ដោយឡែក សេវាសុខភាពជាតិ (NHS) និយាយថា មហារីកកោសិកា basal គឺជាទម្រង់មិនមែនជាដុំសាច់នៃមហារីកស្បែក ដែលចាប់ផ្តើមពីស្រទាប់ខាងលើនៃស្បែក ហើយភាគច្រើនបណ្តាលមកពីពន្លឺអ៊ុលត្រាវីយូឡេដែលមកពីព្រះអាទិត្យ ហើយត្រូវបានគេប្រើនៅលើគ្រែគេង។ រោគសញ្ញាចម្បងនៃជំងឺនេះ គឺជាការលូតលាស់ ឬបំណះមិនធម្មតានៅលើស្បែក ដែលអាចមានទំហំ និងរូបរាងខុសៗគ្នា។ ជាពិសេស វាច្រើនកើតមាននៅតំបន់ក្បាល ក និងស្មា ខ្នង ដៃ និងជើងខាងក្រោម។
គួរបញ្ចាក់ដែរថា Ramsay ត្រូវបានគេយ៉ាងច្បាស់ថា ជាមេចុងភៅ នៅក្នុងកម្មវិធី Ramsay’s Kitchen Nightmares និងបង្ហាញខ្លួននៅក្នុងស៊េរីដំណើរកម្សាន្តតាមផ្លូវរបស់ ITV’s Gordon, Gino And Fred ដែលក្នុងនោះគាត់ធ្វើដំណើរជាមួយចុងភៅ Gino D’Acampo និង First Dates maître d’hôtel Fred Sirieix ។ មេចុងភៅរូបនេះ ក៏បើកភោជនីយដ្ឋានដ៏ល្បីឈ្មោះ Gordon Ramsay ដែលកន្លែងរបស់ពួកគេបានទទួលផ្កាយ ចំនួន ១៧ សរុប ហើយបច្ចុប្បន្នមានប្រាំបីឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចង់ទាក់ទាញអ្នកទស្សនា ស្ត្រី វៀតណាម ម្នាក់ បង្ហោះរូបរន្ធត់ ដោយទាំងប៉ូលិសកោះហៅទៅសាកសួរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


