ព័ត៌មានជាតិ
ភ្ញៀវទេសចរជិត៤ម៉ឺននាក់ ទៅលេងកម្សាន្តនៅខេត្តមណ្ឌលគិរី ក្នុងខែសីហា
នារដូវវស្សានេះ ទោះបីជាមានភ្លៀងធ្លាក់ញឹកញាប់ក្តី ប៉ុន្តែភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្តធ្វើដំណើរកម្សាន្តទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តមណ្ឌលគិរី។

តាមរបាយការណ៍ប្រចាំខែរបស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបង្ហាញថា នៅក្នុងរយៈពេល៣០ថ្ងៃក្នុងខែសីហាឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តមណ្ឌលគិរីមានចំនួន ៣៩ ៣៧៣ នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ៤២៥ នាក់។ ចំនួននេះមានការថយចុះ ៣.២៨% បើប្រៀបរយៈពេលដូចគ្នាក្នុងខែសីហា ឆ្នាំ ២០២៤ ដែលមានភ្ញៀវទេសចរសរុប ៤០ ៧១២ នាក់។


ជាការកត់សម្គាល់ថា ភ្ញៀវទេសចេរមកកម្សាន្តក្នុងខេត្តសិ្ថតនៅភូមិភាគឦសាន ភាគច្រើនពួកគេបាននាំគ្នាទៅទស្សនានៅរមណីយដ្ឋានល្បីៗប្រចាំខេត្ត គឺទឹកជ្រោះប៊ូស្រា រមណីយដ្ឋានភ្នំថ្មយក្សណាមលៀរ មណ្ឌលវប្បធម៌ភ្នំដោះក្រមុំ រមណីយដ្ឋានសមុទ្រឈើ តំបន់ទេសចរណ៍ភ្នំអណ្ដូងស្នេហ៍ តំបន់ទេសចរណ៍ ចម្ការស្រល់ ជាពិសេសវាលស្មៅខៀវខ្ចីតាមខ្នងភ្នំនៃស្រុកអូរាំងផងដែរ៕


ដោយ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


