ព័ត៌មានជាតិ
ទឹកទន្លេមេគង្គខេត្តកំពង់ចាម បន្តហក់ឡើងថែមទៀត ធ្វើឱ្យព្រែកចំនួន៣៦ក្នុងខេត្ត ទទួលរបបទឹកទន្លេមេគង្គ
នៅថ្ងៃទីទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម បានបន្តហក់ឡើងថែមទៀត ធ្វើឱ្យព្រែកចំនួន៣៦ព្រែក ក្នុងចំណោមព្រែកទាំង៤១ក្នុងខេត្តកំពង់ចាម បានទទួលនូវរបបទឹកទន្លេមេគង្គ។ នេះបើតាមប្រភពពីការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃដាក់បិណ្ឌវេណទី២ នេះ ទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១៣,៤០ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើងកម្ពស់០,១០ម៉ែត្រ។ កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ ទឹកទន្លេ មានកម្ពស់ ១១,៥០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ដោយឡែក ចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកកុ្រងចំនួន៦នៃខេត្តកំពង់ចាម៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


