ព័ត៌មានអន្ដរជាតិ
EU មិនទំនងដាក់ពន្ធលើឥណ្ឌា ចិន តាមសំណើរបស់ ត្រាំ ទេ
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយស្រង់សម្ដីពីប្រភពជាមន្រ្តីសហភាពអឺរ៉ុប (EU) ថា ប្លុកទំនងមិនដាក់ពន្ធ ១០០ ភាគរយ លើឥណ្ឌា និងចិន ចំពោះការទិញប្រេងរុស្ស៊ី ទៅតាមសំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះទេ។

សេចក្ដីរាយការណ៍ចុងក្រោយជុំវិញបញ្ហានេះ ធ្វើឡើងក្រោយគណៈប្រតិភូសហភាពអឺរ៉ុប រួមទាំងប្រធានទទួលបន្ទុកការដាក់ទណ្ឌកម្មរុស្ស៊ីរបស់ EU បានធ្វើដំណើរទៅអាមេរិកក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីរបៀបដែលភាគីទាំង២ អាចសម្របសម្រួលលើការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ជុំវិញការបន្តឈ្លានពានអ៊ុយក្រែន។ ទាំងមន្រ្តីអាមេរិក និង EU បានឱ្យដឹងថ្មីៗនេះថា លោក ត្រាំ ជំរុញឱ្យ EU ដាក់ទណ្ឌកម្មលើឥណ្ឌា និងចិន ដើម្បីបង្ខំឱ្យរុស្ស៊ីបញ្ចប់សង្រ្គាម ហើយអាមេរិកនឹងធ្វើដូចគ្នា ប្រសិនបើ EU ធ្វើវា។
ខណៈមិនទាន់មានការអត្ថាធិប្បាយជាផ្លូវការណាមួយពីមន្រ្តីអឺរ៉ុបមកទល់ពេលនេះ ប្រភពជាមន្រ្តីការទូត EU ម្នាក់បាននិយាយយ៉ាងដូច្នេះថា៖ «មិនមានការពិភាក្សា អំពីលទ្ធភាពនៃការដាក់ពន្ធលើឥណ្ឌា ឬចិននោះទេ»។
ផ្ទុយទៅវិញ EU កំពុងត្រៀមបិទបញ្ចប់ការពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ហើយប្លុកទំនងជាមិនចង់ធ្វើឱ្យវារងផលប៉ះពាល់នោះទេ។

ប្រភពពី EU មួយរូបទៀត បាននិយាយថា ពន្ធគយមានគ្រោះថ្នាក់ ហើយអាចមានលក្ខណៈទូលំទូលាយពេក ដូចនេះវាមានភាពងាយស្រួលក្នុងការដាក់ទណ្ឌកម្មលើអង្គភាពជាក់លាក់ ហើយដកចេញវិញប្រសិនបើអង្គភាពទាំងនោះ ដកទំនាក់ទំនងអាជីវកម្មជាមួយរុស្ស៊ី។
បច្ចុប្បន្ននេះ EU គ្រោងនឹងរាប់បញ្ចូលធនាគារនៅនៅក្នុងប្រទេសអាស៊ីកណ្ដាលចំនួន២ ទៅក្នុងកញ្ចប់ទណ្ឌកម្មទី ១៩ របស់ខ្លួន ហើយរួមទាំងរោងចក្រចម្រាញ់ប្រេងរបស់ចិនផងដែរ។
គួរគូសបញ្ជាក់ថា EU បានដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី ហើយក្នុងកញ្ចប់ទណ្ឌកម្មចុងក្រោយរបស់ខ្លួនកាលពីខែកក្កដា ប្លុកបានកំណត់គោលដៅលើធនាគារចិនចំនួន២ និងរោងចក្រចម្រាញ់ប្រេងឥណ្ឌាដ៏ធំមួយផងដែរ។ យ៉ាងណាមិញ ពន្ធគយអាចប្រើក្នុងរបៀបផ្សេងពីនេះ។ ប្រភពការទូត EU បាននិយាយថា EU ដាក់ពន្ធលុះត្រាតែមានការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែ ដើម្បីធានាថាមានហេតុផលផ្លូវច្បាប់រឹងមាំ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


