ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចេញមកបញ្ជាក់ថា ថាក់ ស៊ីន និងយ៉ីង ឡាក់ គ្មានទ្រព្យសម្បត្តិនៅកម្ពុជាឡើយ
សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាអ្នកធ្លាប់ជួយសង្គ្រោះ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន និងលោកស្រី យីង ឡាក់ នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា នេះ បានចេញមកបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ ទាំងពីររូបនេះ គ្មានទ្រព្យសម្បត្តិរក្សាទុកនៅក្នុងប្រទេសកម្ពុជាឡើយ។ សម្ដេចតេជោ ចេញមកបញ្ជាក់ដូច្នេះ បន្ទាប់ពីបានឃើញ ឃើញសារព័ត៌មានចុះផ្សាយថា លោក ថាក់ ស៉ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។

សម្ដេច ហ៊ុន សែន បញ្ជាក់ថា ការចេញមកបញ្ជាក់នាពេលនេះ ការទទួលខុសត្រូវ ដើម្បីរក្សានូវភាពស្អាតស្អំរបស់ លោ ថាក់ ស៉ីន បើទោះបីបច្ចុប្បន្នទំនាក់ទំនងដ៏ស្អិតរមួត ជាបងប្អូនធម៌គ្នា រវាងលោក ថាក់ ស៉ីន និងសម្ដេច មានបញ្ហាជាមួយគ្នាក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ៖«មិនថា ឯកឧត្តម ថាក់ ស៉ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ ស៉ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។»។

សម្ដេចតេជោ ហ៊ុន សែន ក៏រម្លឹកឡើងវិញថា រវាងសម្ដេច និង ថាក់ ស៉ីន មិនដែលបានពិភាក្សាគ្នាអំពីរឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា៖«ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា ខ្ញុំស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ប្រឌិតរឿងខុសការពិត។ ប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ។»៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


