ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង អនុម័តច្បាប់ថ្មី ផ្ដល់សេរីភាពដល់អ្នកធ្វើសេវាកម្មចាក់សាក់មានសិទ្ធដូចគ្រូពេទ្យ
ទូរទស្សន៍ BBC កាលពីថ្ងៃទី ២៥ ខែកញ្ញា បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់ថ្មីមួយ ពោលគឺអនុញ្ញាតឲ្យអ្នកជំនាញមិនមែនជាពេទ្យ ធ្វើការសាក់សម្រាប់អតិថិជនជាលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំ ចំពេលមានការតស៊ូមតិជាបន្តបន្ទាប់ដោយអ្នកសាក់ និងសិល្បករជាច្រើន។

ថ្វីដ្បិតតែការសាក់មិនមែនជារឿងកម្រ និងជារឿងធម្មតានៅក្នុងប្រទេសជាច្រើនក៏ដោយ តែមានតែគ្រូពេទ្យជំនាញប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតិឲ្យធ្វើការសាក់ដោយស្របច្បាប់ តាមដីការបស់តុលាការកំពូលក្នុងឆ្នាំ ១៩៩២។ ប៉ុន្តែបន្ទាប់ពីការអនុម័តច្បាប់ចាក់សាក់ដោយមហាសន្និបាត កាលពីថ្ងៃព្រហស្បតិ៍ទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ អ្នកជំនាញដែលមិនមែនជាពេទ្យ ដែលបង្កើតឧស្សាហកម្មភាគច្រើននឹងអាចទទួលបានអាជ្ញាប័ណ្ណស្របច្បាប់។
ត្រលប់ទៅឆ្នាំ ១៩៩២ អតិថិជនសាក់ដោយគ្មានអាជ្ញាប័ណ្ណវេជ្ជសាស្រ្ត អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់៥ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៥០លានវ៉ុន (៣៥ ០០០ ដុល្លារ)។
នៅក្នុងពេលដែលស្ថិតិផ្លូវការថា អ្នកសាក់ប៉ុន្មាននាក់ត្រូវបានកាត់ទោសនោះទេ ប៉ុន្តែសហព័ន្ធសិល្បករសាក់កូរ៉េបានរាយការណ៍ថា ពួកគេបានផ្តល់ជំនួយផ្នែកច្បាប់ដល់សិល្បករសាក់ជាង ៥០ នាក់ក្នុងមួយឆ្នាំ ហើយវាត្រូវបានគេជឿថា មនុស្សជាច្រើនទៀតក៏រងការពិន័យនិងកាត់ទោសដូចគ្នាដែរ។
យ៉ាងណាក៏ដោយ មុនពេលច្បាប់ត្រូវបានអនុម័ត ការចាក់សាក់គឺខុសច្បាប់ទាំំងស្រុង។ សិល្បករសាក់រូបជាច្រើនត្រូវបានគេកំណត់គោលដៅជាមួយនឹងការគំរាមកំហែង និងរាយការណ៍ពីអតិថិជនដែលមិនពេញចិត្ត។ ជាពិសេស អ្នកជំនាញចាក់សាក់ខ្លះបានលួចលាក់បើកកន្លែងសាក់ក្រោមដី គេចពីការចាប់ខ្លួន ដោយសារតែនៅប្រទេសកូរ៉េខាងត្បូង គិតថា ការចាក់សាក់មានប្រវត្តិនៃការមាក់ងាយ និងជាប់ទាក់ទងនឹងឧក្រិដ្ឋកម្ម។
បន្ទាប់ពីច្បាប់ថ្មីដែលនឹងចូលជាធរមានក្នុងរយៈពេលពីរឆ្នាំ នឹងតម្រូវឲ្យអ្នកសាក់ត្រូវឆ្លងកាត់ការប្រឡងថ្នាក់ជាតិ ឆ្លងកាត់ការបណ្តុះបណ្តាលសុវត្ថិភាព និងអនាម័យ និងរក្សាកំណត់ត្រាលម្អិតផ្សេងៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សុន្ទរកថាដំបូងនៅ UN លោក Lee ស្នើរំសាយអាវុធនុយក្លេអ៊ែរ ហើយថា «សន្តិភាពពិត គឺមិនប្រយុទ្ធគ្នា»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


