ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលនឹងខំឱ្យអស់លទ្ធភាពឱ្យមានការដោះលែងកងទ័ពទាំង១៨រូប
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែកញ្ញានេះ បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលមិនបោះបង់ចោលនូវកងកម្លាំងទាំង១៨រូប ដែលយោធាថៃបានចាប់ខ្លួនទៅនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ រដ្ឋាភិបាលនឹងខិតខំឱ្យអស់លទ្ធភាពដើម្បីជំរុញឱ្យមានការដោះលែងពួកគាត់ត្រឡប់មកវិញ។

គិតត្រឹមថ្ងៃនេះ មានរយៈពេលជិត២ខែហើយ ដែលកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួននិងស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ លើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំពោះយោធិនទាំង១៨នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាមិនដែលបំភ្លេចពួកគាត់ឡើយ។
សម្ដេចធិបតី ថា «រាជរដ្ឋាភិបាលបន្តប្រើយន្តការទាំងអស់ ដើម្បីជំរុញឱ្យមានការដោះលែងពួកគាត់វិលត្រឡប់មកជួបជុំគ្រួសារវិញនាពេលឆាប់ខាងមុខនេះ»។ នេះជាខ្លឹមសារយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

លើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះដដែល សម្តេចធិបតី ក៏បានថ្លែងកោតសសើរ និងអំណរគុណចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងយ៉ាងអង់អាចក្លាហាននៅគ្រប់ទិសសមរភូមិជួរមុខ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី។ ជាមួយនឹងការអរគុណដល់កងទ័ព សម្ដេចធិបតី ក៏មិនភ្លេចថ្លែងអំណរគុណចំពោះក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសដែលមានជំនឿចិត្តមកលើរាជរដ្ឋាភិបាល និងចូលរួមឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខ រួមទាំងការដោះស្រាយបញ្ហាជនភៀសខ្លួន។

សម្តេចធិបតី បានគូសបញ្ជាក់សារជាថ្មីអំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការគោរពច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃ។ សម្តេចធិបតី បានគូសបញ្ជាក់ថា បទពិសោធនៃសង្គ្រាមដ៏រ៉ាំរៃរបស់កម្ពុជា បានបង្ហាញថា សង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេ ពោលគឺមានតែការចរចាដោយសន្តិវិធីប៉ុណ្ណោះដែលអាចរកដំណោះស្រាយបានប្រកបដោយសុខសន្តិភាព ដែលបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


