ព័ត៌មានជាតិ
កំពង់ផែដែកទេសចរណ៍ខេត្តកំពង់ចាម គ្រោង បើកការដ្ឋានសាងសង់អំឡុងខែតុលា ឆ្នាំ២០២៥
គម្រោងកែលម្អកំពង់ចម្លងចាស់នៅក្រុងកំពង់ចាម ខេត្តកំពង់ចាមឱ្យប្រែក្លាយជាកំពង់ផែទេសចរណ៍ស្តង់ដារ មានសោភ័ណភាព សមស្របសម្រាប់នាវាចូលសំចត ដោយសាងសង់ប្រើប្រាស់ថវិកាជាតិ គ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។


តាមរយៈចំណតកំពង់ផែទេសចរណ៍ដែកបណ្តែតទឹកនេះ នឹងផ្តល់ប្រយោជន៍ដ៏ធំធេងដល់ខេត្តកំពង់ចាម និងបម្រើដល់ការតភ្ជាប់ផ្លូវនាវាចរណ៍ទៅកាន់ខេត្តតាមបណ្តោយផ្លូវទឹកនានាផងដែរ។
បើតាមប្រភពពីមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ពិធីបើកការដ្ឋានសាងសង់កំពង់ផែដែកទេសចរណ៍ខេត្តកំពង់ចាម នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលនឹងធ្វើឡើងក្រោមវត្តមាន លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងអភិបាលខេត្តកំពង់ចោម លោក អ៊ុន ចាន់ដា អភិបាល៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


