ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះជាង៣% ម្សិលមិញ ហើយបន្តធ្លាក់ទៀតព្រឹកនេះ
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះជាង ៣ ភាគរយ ពេលបិទការជួញដូរកាលពីថ្ងៃចន្ទ ហើយបន្តធ្លាក់ចុះបន្ថែមទៀតនៅព្រឹកថ្ងៃអង្គារនេះ ដោយសារតែក្ដីរំពឹងពីកំណើននៃការផ្គត់ផ្គង់ចេញពីមជ្ឈិមបូព៌ា និងផលិតកម្មរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+)។

តម្លៃប្រេងឆៅសម្រាប់កុងត្រាខែវិច្ឆិកា ម៉ាក Brent បានធ្លាក់ចុះ ៤៧ សេន ឬ ០,៦៩ ភាគរយ មកត្រឹម ៦៧,៥០ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ ព្រឹក នៅទីក្រុងហុងកុង។ តម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ៤០ សេន ឬ ០,៦៣ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៣,០៥ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានធ្លាក់ចុះជាង ៣ ភាគរយ កាលពីថ្ងៃចន្ទ ដែលជាការធ្លាក់ចុះខ្លាំងបំផុត រាប់តាំងពីដើមខែសីហា។
ការធ្លាក់ចុះតម្លៃប្រេងជាប់ៗគ្នាបែបនេះ កើតឡើងនៅពេលដែលអ៊ីរ៉ាក់បើកការនាំចេញប្រេងពីតំបន់កួដទៅកាន់អន្តរជាតិតាមច្រកតួកគីឡើងវិញក្រោយបិទផ្អាក ២ ឆ្នាំកន្លះ ខណៈមានសេចក្ដីរាយការណ៍ថា OPEC+ គ្រោងពិភាក្សាគ្នាស្ដីពីការបង្កើតផលិតកម្មប្រេងនៅខែវិច្ឆិកា ក្នុងជំនួបនៅចុងសប្ដាហ៍នេះ។
អ្នកជំនាញលើកឡើងថា ព័ត៌មានទាំងអស់នេះ បង្កឱ្យមានការរំពឹងទុកពីកំណើននៃផ្គត់ផ្គង់ប្រេង ចំពេលដែលតម្រូវការសកលមិនសូវរឹងមាំខ្លាំង ជាហេតុធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ។ យ៉ាងណាមិញ វិនិយោគិនក៏បន្តឃ្លាំមើលពីហានិភ័យនៃការផ្គត់ផ្គង់ ពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន-រុស្ស៊ីផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


