ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ឲ្យអ៊ីស្រាអែល ឈប់ទម្លាក់គ្រាប់បែកលើហ្គាហ្សាភ្លាម ក្រោយហាម៉ាស ព្រមដោះលែងចំណាប់ខ្មាំងទាំងអស់
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រាប់អ៊ីស្រាអែលថា ត្រូវតែឈប់ទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាភ្លាម បន្ទាប់ពីក្រុមហាម៉ាស យល់ព្រមដោះលែងចំណាប់ខ្មាំងទាំងអស់និងឯកភាពលើលក្ខខណ្ឌមួយចំនួន ដើម្បីពន្លត់ភ្លើងសង្គ្រាម។

បង្ហោះសារលើបណ្តាញសង្គម Truth កាលពីថ្ងៃសុក្រទី៣ខែតុលាឆ្នាំ២០២៥ ប្រមុខសេតវិមានសរសេរថា ក្រុមហាម៉ាសបង្ហាញថា ពួកគេត្រៀមរួចជាស្រេចសម្រាប់សន្តិភាពដ៏យូរអង្វែង ប៉ុន្តែពេលនេះនៅចាំតែរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូប៉ុណ្ណោះ។
លោកបន្តថា «អ៊ីស្រាអែល ត្រូវបញ្ឈប់ការទម្លាក់គ្រាប់បែកលើហ្គាហ្សាភ្លាម ដូច្នេះយើងអាចទទួលយកចំណាប់ខ្មាំងដោយសុវត្ថិភាពនិងឆាប់រហ័ស។ យើងត្រៀមរួចជាស្រេចក្នុងកិច្ចពិភាក្សាលើព័ត៌មានលម្អិត ហើយវាមិនមែនតែហ្គាហ្សាទេមួយទេ ប៉ុន្តែនេះគឺពាក់ព័ន្ធនឹងការស្វែងរកសន្តិភាពដ៏ស្ថិតស្ថិរយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ាតែម្តង»។

ជុំវិញរឿងនេះដែរ បើយោងតាមការបញ្ជាក់ពីក្រុមហាម៉ាស, ខ្លួនយល់ព្រមដោះលែងអ្នកទោសអ៊ីស្រាអែលទាំងអស់ ទាំងរស់និងស្លាប់ យោងតាមរូបមន្តដោះប្តូរដែលមានកំណត់នៅក្នុងសំណើរបស់ប្រធានាធិបតី ត្រាំ ហើយខ្លួនបន្តកិច្ចព្រមព្រៀង ក្នុងការប្រគល់ការគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបទៅឲ្យស្ថាប័នឯករាជ្យប៉ាឡេស្ទីន ដោយផ្អែកលើការឯកភាពជាតិប៉ាឡេស្ទីននិងការគាំទ្រពីអារ៉ាប់និងឥស្លាម។
សេចក្តីប្រកាសរបស់លោកត្រាំ ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ ព្រមានអំពី «នរកអវីចី» ប្រសិនបើក្រុមហាម៉ាស បដិសេធផែនការសន្តិភាពដែលគាត់បង្ហាញជាមួយលោក ណេតាន់យ៉ាហ៊ូ។
លោក ត្រាំ បានចេញឱសានវាទដល់ក្រុមហាម៉ាសថា ពួកគេត្រូវតែទទួលយកកិច្ចព្រមព្រៀងសន្តិភាពត្រឹមល្ងាចថ្ងៃអាទិត្យ បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរ។
សូមជម្រាបជាថ្មី វិបត្តិមនុស្សធម៌នៅហ្គាហ្សាកាន់តែធ្ងន់ធ្ងរដោយក្រសួងសុខាភិបាលប៉ាឡេស្ទីនរាយការណ៍ថា មានមនុស្សស្លាប់ជាង ៦៦ ០០០ នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារ ចាប់តាំងពីការវាយលុករបស់អ៊ីស្រាអែលបានចាប់ផ្តើម ខណៈអ្នកជំនាញនិយាយថាចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះឆ្ងាយណាស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហាម៉ាសនឹងឆ្លើយតបឆាប់ៗចំពោះសំណើបញ្ចប់សង្គ្រាមនៅហ្គាហ្សា របស់ត្រាំ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


