ព័ត៌មានអន្ដរជាតិ
អង់គ្លេសចាប់ខ្លួនបាតុកររាប់រយនាក់ ជុំវិញបាតុកម្មគាំទ្រប៉ាឡេស្ទីន
ប៉ូលីសអង់គ្លេសបានចាប់ខ្លួនមនុស្សជាង ៤០០ នាក់ ក្នុងបាតុកម្មបង្ហាញការគាំទ្រប៉ាឡេស្ទីននៅកណ្ដាលទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍ (៤ តុលា) ខណៈបាតុករប្រឆាំងនឹងការហាមឃាត់ «សកម្មភាពប៉ាឡេស្ទីន» ក្រោយមានការវាយប្រហារមួយកើតឡើងនៅកន្លែងប្រារព្ធសាសនាជនជាតិជ្វីពក្នុងទីក្រុង មែនឆេស្ទ័រ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បាតុកម្មដែលរៀបចំឡើងនៅទីលាន Trafalgar បានប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលអង់គ្លេសក្នុងការហាមឃាត់សកម្មភាពប៉ាឡេស្ទីន ដែលជាបណ្ដាញរៀបចំបាតុកម្មគាំទ្រប៉ាឡេស្ទីន ក្រោមច្បាប់ស្ដីពីការប្រឆាំងនឹងអំពើភេរវកម្ម។ ក្នុងនោះ សកម្មជនរៀបចំបាតុកម្មបានច្រាលចោលការទាមទាររបស់ប៉ូលីស និងរដ្ឋាភិបាលឱ្យលុបចោលការប្រមូលផ្ដុំគ្នា បន្ទាប់ពីការវាយប្រហារនៅវិហារជ្វីបកាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានជំរុញឱ្យមានការអត់ធ្មត់កាលពីព្រឹកថ្ងៃសៅរ៍ ដោយសរសេរនៅលើបណ្ដាញសង្គម X ថា៖ «នេះគឺជាពេលវេលានៃការកាន់ទុក្ខ។ វាមិនមែនជាពេលវេលាដើម្បីបង្កើនភាពតានតឹង និងបង្កឱ្យមានការឈឺចាប់បន្ថែមទៀតទេ»។
ប៉ូលីសបាននិយាយថា មនុស្ស ៤៤២ នាក់ត្រូវបានចាប់ខ្លួនសម្រាប់ការប្រកាសការគាំទ្រ «សកម្មភាពប៉ាឡេស្ទីន» ពោលគឺប្រហែលពាក់កណ្ដាលនៃចំនួនមនុស្សដែលត្រូវបានចាប់ខ្លួនក្នុងបាតុកម្មស្រដៀងគ្នាកាលពីខែមុន។
សកម្មជនម្នាក់ គឺលោកស្រី Angie Zelter បាននិយាយថា៖ «យើងមានសិទ្ធិតវ៉ា – សកម្មភាពប៉ាឡេស្ទីនមិនមានហឹង្សាទេ ហើយមិនគួរត្រូវបានហាមឃាត់ទេ»។
គេមើលឃើញថា សន្ទុះនៃការគាំទ្រប៉ាឡេស្ទីនមានការកើនឡើងជុំវិញពិភពលោក ប្រឆាំងនឹង «ការប្រល័យពូជសាសន៍» របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលសម្លាប់មនុស្សប្រមាណ ៦៦ ២២៥ នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន រាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពី ៣ ឆ្នាំមុន ជុំវិញការវាយប្រហាររបស់ក្រុមហាម៉ាស៍លើអ៊ីស្រាអែល៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


