ព័ត៌មានជាតិ
កំណាត់ផ្លូវខេត្តលេខ ២៧៩ ក្នុងឃុំជ្រោយបន្ទាយ ផ្អាកស្ថាបនាបណ្ដោះអាសន្ន ដោយសារទឹកជំនន់
កំណាត់ផ្លូវខេត្តលេខ ២៧៩ ស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះដែលមានប្រវែង ១៥ គីឡូម៉ែត្រ ទទឹងទំហំ ១២ ម៉ែត្រ និងចាក់ក្រាលកៅស៊ូប្រភេទ DBST បច្ចុប្បន្នបានផ្អាកស្ថាបនាបណ្តោះអាសន្ន ដោយសារបញ្ហាទឹកជំនន់។



លោក ប៉ិច ងន់ស្រ៉ឺ មេឃុំជ្រោយបន្ទាយបានឱ្យដឹងថា ចាប់តាំងពីទឹកជំនន់បានហក់ឡើងមក ក្រុមការងារកងវិស្វកម្មក៏បានផ្អាកសកម្មភាពស្ថាបនាជាបណ្តោះអាសន្ន ដោយត្រូវរង់ចាំរហូតដល់ពេលដីស្ងួត ទើបចាប់ផ្ដើមដំណើរការស្ថាបនាឡើងវិញ។
ផ្លូវជាតិលេខ ២៧៩ បានចាប់ផ្ដើមបើកការដ្ឋានស្ថាបនាជួសជុលកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយក្រុមការងារកងវិស្វកម្មសម្ដេច ជា ស៊ីម ហើយសម្រេចបានជាជំហានៗដោយចាក់ដីគ្រួសក្រហមកម្រាស់ ២០ សង់ទីម៉ែត្រ រួចបន្តចាក់ថ្មម៉ិច (ថ្មល្អិត) កម្រាស់ ២០ សង់ទីម៉ែត្របន្ថែមទៀត និងឈានដល់ការចាក់ក្រាលកៅស៊ូប្រភេទ DBST។
លោក ប៉ិច ងន់ស្រ៉ឺ បានឱ្យដឹងបន្តថា ក្នុងនាមរដ្ឋបាលឃុំ លោកនឹងបន្តសហការនិងជំរុញដល់កងវិស្វកម្ម ធ្វើយ៉ាងណាពន្លឿនការស្ថាបនាឱ្យបានលឿនរហ័ស ផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទាំងការធ្វើដំណើរនិងដឹកជញ្ជូន៕




ផ្លូវដែលកំពុងស្ថាបនានេះតភ្ជាប់ពីព្រំប្រទល់ឃុំសោបក្នុងស្រុកព្រែកប្រសព្វឆ្លងកាត់ឃុំជ្រោយបន្ទាយ រហូតដល់ព្រំប្រទល់ឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


