Connect with us

សេចក្ដីជូនដំណឹង

ត្រៀមខ្លួនសម្រាប់រដូវវស្សា៖ អ្នកជំនាញក្រើនរំលឹកឱ្យម្ចាស់រថយន្តត្រួតពិនិត្យ “សំបកកង់” ដើម្បីចៀសវាងគ្រោះថ្នាក់ដោយយថាហេតុ

បានផុស

នៅ

(ភ្នំពេញ)៖ នៅពេលដែលរដូវវស្សាកាន់តែកៀកជិតចូលមកដល់ បញ្ហាសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវ បានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទ។ យោងតាមស្ថិតិ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនក្នុងរដូវភ្លៀង កើតឡើងដោយសារតែ “សំបកកង់រថយន្ត” ដែលអស់គុណភាព នាំឱ្យរថយន្តបាត់បង់ម្ចាស់ការលើផ្លូវរអិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញមកពីក្រុមហ៊ុនសំបកកង់ ROVELO បានលើកឡើងថា៖ «ការបើកបរក្នុងរដូវភ្លៀង គឺមានហានិភ័យខ្ពស់ជាងពេលធម្មតាដល់ទៅ ២ ដង បើសំបកកង់អស់ក្រឡា ឬសាច់កង់រឹង ព្រោះវាបង្កឱ្យមានបាតុភូតអណ្តែតលើទឹក (Hydroplaning)។ ការត្រួតពិនិត្យ និងផ្លាស់ប្តូរសំបកកង់ឱ្យបានត្រឹមត្រូវ គឺជាការវិនិយោគលើសុវត្ថិភាពដែលមិនអាចមើលរំលងបាន»

ដើម្បីឆ្លើយតបនឹងតម្រូវការនេះសំបកកង់ ROVELO ដែលជាផលិតផលឈានមុខគេ បាននាំមកនូវបច្ចេកវិទ្យាសំបកកង់កម្រិតពិភពលោក ដែលត្រូវបានឌីហ្សាញឡើងយ៉ាងពិសេសសម្រាប់ស្ថានភាពផ្លូវ និងអាកាសធាតុនៅក្នុងប្រទេសកម្ពុជា៖

  • សមត្ថភាពតោងជាប់ផ្លូវសើម៖ រចនាសម្ព័ន្ធក្រឡាសំបកកង់ ROVELO ជួយបង្ហូរទឹកចេញបានយ៉ាងលឿន ការពារការរអិល និងបង្កើនប្រសិទ្ធភាពហ្វ្រាំងបានយ៉ាងល្អបំផុត។
  • ភាពធន់ និងសន្សំសំចៃ៖ ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំង ដើម្បីធានាបាននូវអាយុកាលប្រើប្រាស់បានយូរ មានសុវត្ថិភាពនិងផាសុកភាពខ្ពស់គ្រប់ការធ្វើដំណើរ។
  • មោទកភាពផលិតផលកម្ពុជា៖ សំបកកង់ ROVELO មិនត្រឹមតែផ្តល់នូវគុណភាពស្តង់ដារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផលិតផលដែលផលិតដោយរោងចក្រខ្មែរផ្ទាល់នៅក្នុងទឹកដីខេត្តស្វាយរៀង។

ជាមួយនឹងយុទ្ធនាការ “សុវត្ថិភាពមុនរដូវភ្លៀង” ROVELO ក៏បាននឹងកំពុងពង្រីកបណ្តាញចែកចាយនៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ម្ចាស់រថយន្តក្នុងការស្វែងរកផលិតផលដែលមានគុណភាព និងតម្លៃសមរម្យបំផុត។

សូមគិតគូរពីសុវត្ថិភាពជាចម្បង និងត្រៀមខ្លួនជាស្រេចមុនពេលរដូវភ្លៀងចូលមកដល់។  ប្តូរមកប្រើ ROVELO ថ្ងៃនេះ ដើម្បីភាពជឿជាក់រាល់គ្រប់ការធ្វើដំណើរ។

មោទកភាពផលិតផលកម្ពុជា ស្តង់ដារកម្រិតពិភពលោក!

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

  • ទូរស័ព្ទ៖ 011 551 11
  • ហ្វេសប៊ុក៖ Rovelo Cambodia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម