Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន ហ្គោល​អេ​ហ្វ​អិ​ក​ស៏ អ៉ិន​វេស​ម៉ិ​ន (GOLDFX INVESTMENT CO., LTD.) បាន​ខិតខំ​ចំពោះ​ដំណោះស្រាយ​ជា​សាច់ប្រាក់​ជូន​អតិថិជន ជា​ជនរងគ្រោះ​ដូចគ្នា​នឹង​ក្រុមហ៊ុន ក្នុង​សកម្មភាព​(Trade) !

បានផុស

នៅ

ក្រុមហ៊ុន ហ្គោល​អេ​ហ្វ​អិ​ក​ស៏ អ៊ិន​វេស​ម៉ិ​ន (GOLDFX INVESTMENT CO., LTD.) បានបង្ហាញ​ពី​ឆ​ន្ទះ​របស់ខ្លួន​ខ្ពស់ លើ​ការងារ​ខិតខំ​ចំពោះ​ដំណោះស្រាយ​ជា​សាច់ប្រាក់​ជូន​អតិថិជន​ជា​ជនរងគ្រោះ​ដូចគ្នា​នឹង​ក្រុមហ៊ុន ក្នុង​សកម្មភាព​(Trade) ! នេះ​បើ​យោងតាម​

​លិខិត​ជូនដំណឹង​របស់​ក្រុមហ៊ុន ដែល​អង្គភាព​”….………” ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​។ និយាយ​រួម ទាំង​អតិថិជន​និង​ក្រុមហ៊ុន​ជា​ជនរងគ្រោះ​ដូចគ្នា បានធ្វើ​កិច្ចការ​នេះ ដោះស្រាយ​តាំងពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ មក​ម្ល៉េះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំពោះ​លិខិត​ជូនដំណឹង​របស់​ក្រុមហ៊ុន​លើកចុងក្រោយ ក៏បាន​បង្ហោះ​ជា​ផ្លូវការ​លើ​ផេ​ក​របស់ខ្លួន​ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​, ក្រុមហ៊ុន ហ្គោល​អេ​ហ្វ​អិ​ក​ស៏ អ៊ិន​វេស​ម៉ិ​ន (GOLDFX INVESTMENT CO., LTD.) ជា​ក្រុមហ៊ុន ឯកជន​ទទួលខុស​ត្រូវមាន​កម្រិត​ស្របច្បាប់ និង​ជា​ភ្នាក់ងារ​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្សន្ន ដែល​ទទួល​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា សូម​ជម្រាប​អំពី​លទ្ធផល​នៃ​កិច្ចការងារ​ដែល​បាន​អនុវត្ត​កន្លង មក​ជូន​អតិថិជន​ក្នុងនាម​ជា​ជនរងគ្រោះ​ដូចគ្នា​ជ្រាបថាៈ​

១.​គិត​ចាប់ពី​ពេលដែល​អតិថិជន និង​ក្រុមហ៊ុន​ទទួលរង​គ្រោះ​ពី​សកម្មភាព​ជួញដូរ​(Trade) ដែល បង្កដោយ​ជនបរទេស និង​បក្ខពួក​ជា​ជនបរទេស​ដទៃទៀត ក្រុមហ៊ុន​ពិតជា​បាន​បំពេញ កាតព្វកិច្ច​ក្នុងនាម​ជា​ជនរងគ្រោះ​ផង និង​ជា​អ្នក​បំផុស​អោយ​អតិថិជន​រងគ្រោះ​ទាំងអស់គ្នា​រួម ប្រើប្រាស់​សិទ្ធិ និង​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ទាមទារ​អ្វី​ដែលជា​បាត់បង់​របស់​យើង​ទាំងអស់ គ្នា​ត្រលប់​មកវិញ​ដោយ​ក្រុមហ៊ុន​បាន​

១.១ ផ្ដល់​សេវា​ប្រឹក្សា​ដោយមាន​ក្រុមការងារ​មេធាវី​របស់​ក្រុមហ៊ុន​ជា​អ្នក​សម្របសម្រួល

១.២ ផ្តល់​ការ​រ៉ាប់រង​ការចំណាយ​សម្រាប់​កិច្ចការ​មេធាវី​ទាំង​សេវា​ពិគ្រោះ​យោបល់ និង​សេវា មេធាវី​ក្នុង​កិច្ចការ​តុលាការ អតិថិជន​រងគ្រោះ​ដែល​បាន​ចូលរួម​បណ្តឹង​ជាមួយ​ក្រុមហ៊ុន មិន​តម្រូវឲ្យ​ប្រើប្រាស់​ថវិកា​ចំណាយ​បន្ថែម​ទៀតឡើយ ។​

១.៣ ឆ្លើយតប​ពី​សកម្មភាព​ការងារ​ដូចខាងលើ មាន​អតិថិជន​ជា​ជនរងគ្រោះ​ជាច្រើន ចូលរួម​ជាមួយ​ក្រុមហ៊ុន ក្រុមហ៊ុន​ពិតជា​បានរៀបចំ​កិច្ចការ​បណ្តឹង​ដាក់​នៅ​អយ្យការ សាលាដំបូង​រាជធានី​ភ្នំពេញ​តាំងពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ ។​

២. ចំពោះ​ដំណោះស្រាយ​ជា​សាច់ប្រាក់​ជូន​អតិថិជន​ជា​ជនរងគ្រោះ​ក្នុង​សកម្មភាព​(Trade)​គិត ចាប់ពី​ថ្ងៃទី​២១ខែមិថុនា ឆ្នាំ​២០២១​រហូតមកដល់​ពេលនេះ​អតិថិជន​ជាច្រើន​បាន​យល់ព្រម ទទួលយក​រួចហើយ​នៅ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន ។​

៣. អនុវត្ត​ស្របតាម​សេចក្តីប្រកាស​រាជរដ្ឋាភិបាល ដោយសារ​ស្ថិតក្នុង​អំឡុង​ពេលដែល​ប្រទេស របស់​យើង​កំពុង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ប្រភេទ​បម្លែង​ថ្មី​ឈ្មោះថា ដែល​តា (Delta)​នេះ ក្រុមហ៊ុន​បាន​សម្រេច​កាត់បន្ថយ​ការជួប​ដោះស្រាយ​ជូន​អតិថិជន​ពី​ចំនួន​ចន្លោះ ៥០​នាក់​ទៅ​១០០​នាក់​ក្នុង​មួយថ្ងៃ​មក​ត្រឹម​១៥​នាក់ ឬ​២៥​នាក់​តែប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ។​

៤.​ពេលនេះ​ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​បើក​ដំណើរ​ចុះ​ធ្វើ​ដំណោះស្រាយ​តាម​សំណូមពរ​ពី​អតិថិជន​នៅតាម​បណ្តា​ខេត្ត និង​ខេត្ត​ទើប​បើក​ការបិទ​ខ្ទប់ ដើម្បីឲ្យ​អតិថិជន​នៅតាម​បណ្តា​ខេត្ត​ទាំងអស់នោះ​ទទួលបាន​ដំណោះស្រាយ​ជា​សាច់ប្រាក់​ដូចៗ​គ្នា​ស្របតាម​គោលបំណង​របស់ ក្រុមហ៊ុន និង​លិខិត​ជូនដំណឹង​កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២១​កន្លងមក ។​

៥. ក្នុង​ជំហាន​ដំណោះស្រាយ​មួយ​លើកៗ​ដែល​បាន​ដាក់ចេញ គឺ​សុទ្ធតែ​មានការ​បញ្ជាក់​ឆ្លើយតប ដោយ​វិជ្ជមាន​នូវ​លទ្ធផល​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ជូន​អតិថិជន​ជានិច្ច នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​សកម្ម​ក្នុង​ដំណោះស្រាយ​របស់​ក្រុមហ៊ុន​ដែលនាំឲ្យ​មាន​ទំនុកចិត្ត និង​មានការ ចូលរួម​យ៉ាងច្រើន​ពី​អតិថិជន​រងគ្រោះ​ដូចគ្នា​បង្ក​ជា​កម្លាំង​ចិត្ត​យ៉ាង​មុតមាំ​អោយ​ក្រុមហ៊ុន​ត្រូវ តែ​បន្ត​នៅ​ជាមួយ​អតិថិជន​ជា​ជនរងគ្រោះ​ទាំងអស់គ្នា​ ក្នុង​សកម្មភាព​ដំណោះស្រាយ និង​មិន បញ្ឈប់​សកម្មភាព​រប​ស់​ខ្លួន​ជាដាច់ខាត ដរាបណា យើង​ជា​ជនរងគ្រោះ​ទាំងអស់​ដូចគ្នា​ពុំទាន់ ទទួលបាន​យុត្តិធម៌​តាមផ្លូវ​តុលាការ​នៅឡើយ អំពី​ការទាមទារ​ប្រាក់​ដែល​បាន​បាត់បង់​មកវិញ និង​ចាប់​ជនបង្ក​ជា​ជនបរទេស និង​បក្ខពួក​ជា​ជនបរទេស​ដទៃទៀត​ម​ក​ផ្តន្ទាទោស​តាម​នីតិវិធី ច្បាប់​ជា​ធរមាន​។​

​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​ដែល​បាន​ដាក់ចេញ​រហូតមក ក្រុមហ៊ុន​ពិតជា​បានបង្ហាញ ឆន្ទៈ​ចូលរួម​យ៉ាងពិត​ប្រាកដ​ជាមួយ​អតិថិជន​ទាំងអស់​ដូចគ្នា ហើយ​ក្រុមហ៊ុន​នឹង​នៅតែ​បន្តសកម្មភាព​ជា​ភារកិច្ច​រហូត​ទទួលបាន​យុត្តិធម៌​ពិតប្រាកដ​តាម​នីតិវិធី​ច្បាប់ ។​

​ក្រុមហ៊ុន​ពិតជា​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា អតិថិជន​ទាំងអស់​នឹង​យោគយល់​ចំពោះ​ស្ថានភាព​របស់ ក្រុមហ៊ុន និង​ក្នុង​ស្ថានភាព​អនុវត្ត​ស្របតាម​វិធាន​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ក្នុង​គោលបំណង ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​បម្លែង​ថ្មី​ឈ្មោះថា ដែល​តា (Delta)​ក្នុង​សហគមន៍ ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម