Connect with us

ចរាចរណ៍

មន្ទីរសារធារណការ​ខេត្តព្រះវិហារ​បិទចរាចរណ៍រថយន្តធុនធ្ងន់នៅ​កំណាត់ផ្លូវជាតិលេខ ៩៥

បានផុស

នៅ

មន្ទីរ​សាធារណ​ការ និង​ដឹកជញ្ជូន ខេត្ត​ព្រះវិហារ​​នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២នេះ បានប្រកាសបិទកំណាត់ផ្លូវលេខ ៩៥ មិនឲ្យរថយន្តធុនធ្ងន់ធ្វើចរាចរណ៍ឆ្លងកាត់នៅក្នុងភូមិសាស្ត្រស្រុកសែនជ័យ ខេត្ត​ព្រះវិហារ ដើម្បីការពារការបាតក់ស្រុតផ្លូវ ខណៈទឹកជំនន់បានជន់លិចនៅតំបន់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្ដី​ជូនដំណឹងរបស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះវិហារ​បញ្ជាក់ថា «សូម​ជម្រាប​ដំណឹង​ដល់សាធារណ​ជន និងប្រជាពលរដ្ឋ​ដែល​ជាម្ចាស់រថយន្ត​ដឹក​ទំនិញ​ធុនធ្ងន់​ទាំង​អស់មេត្តា​ជ្រាបថា ដោយ​សារ​ស្ថានភាព​គ្រោះ​ទឹក​ជំនន់ទឹកភ្លៀង បានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្នធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បានទេ»។

មន្ទីរសាធារណការបញ្ជាក់ថា មូលហេតុខាងលើទើបមន្ទីរសម្រេចបិទចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន ចំពោះ​រថយន្ត​ដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ​ នៅកំណាត់ផ្លូវជាតិលេខ៩៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ៤០ ដល់គីឡូម៉ែត្រលេខ៤១ ស្ថិត​ក្នុង​ភូមិ​ពុទ្រា ​ឃុំ​ពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ចាប់​ពីថ្ងៃជូនដំណឹងនេះ​តទៅដើម្បី​ថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព៕

អត្ថបទ៖ ឌឿន ចាន់ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម