ព័ត៌មានអន្ដរជាតិ
អ្នកនាំពាក្យនាយករដ្ឋមន្ត្រីជប៉ុន លាលែងតំណែងដោយសារអាហារពេលល្ងាចមួយពេល
លោកស្រី Makiko Yamada អ្នកនាំពាក្យសំខាន់របស់នាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានលាលែងពីតំណែងបន្ទាប់ពីលោកស្រីនិងមន្ត្រីការិយាល័យជាន់ខ្ពស់ដទៃទៀត ត្រូវបានគេស្តីបន្ទោសចំពោះការចូលរួមទទួលទានអាហារពេលល្ងាចថ្លៃៗ ដែលរៀបចំដោយកូនប្រុសរបស់លោក Suga។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន ប្រធានលេខាធិការខុទ្ទកាល័យលោក Katsunobu Kato បានប្រាប់អ្នកយកព័ត៌មានថា “លោកស្រី Yamada បានលាលែងពីតំណែងនៅថ្ងៃចន្ទទី១ខែមីនានេះ”។
រដ្ឋបាលរបស់លោក Suga រួមទាំងលោកស្រី Yamada អាយុ៦០ឆ្នាំផងដែរ បានប្រឈមមុខនឹងការខឹងសម្បាជាសាធារណៈ បន្ទាប់ពីទស្សនាវដ្តីប្រចាំសប្តាហ៍ Shukan Bunshun បានរាយការណ៍កាលពីខែមុនថា កូនប្រុសច្បងរបស់លោក Suga ឈ្មោះ Seigo Suga ដែលជានាយកប្រតិបត្តិនៅក្រុមហ៊ុនខ្សែភាពយន្តមួយ បានចំណាយប្រាក់សម្រាប់អាហារពេលល្ងាចថ្លៃៗ ដល់ក្រុមមន្ត្រីជាន់ខ្ពស់។
ច្បាប់ក្រមសីលធម៌មន្ត្រីរាជការស៊ីវិលជាតិរបស់ប្រទេសជប៉ុន បានហាមឃាត់បុគ្គលិករដ្ឋាភិបាលមិនឲ្យទទួលអំណោយ ឬការកម្សាន្តពីក្រុមហ៊ុនឬបុគ្គលដែលអាចត្រូវបានគេមើលឃើញថាជាការសូកប៉ាន់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»