so pon, Author at Kampuchea Thmey Daily

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន ​វាយ​បក​សហរដ្ឋអាមេរិក ៖​ ចោរ​បែរជា​ស្រែក​ចាប់​ចោរ
ស្ថានទូត នៃសាធារដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា កាល​ពី​ម្សិល​មិញ​បាន​ផ្សព្វផ្សាយ​ខ្លឹមសារ​របស់​អ្នក​នាំ​ពាក្យក្រសួងការបរទេសចិន ដែល​បាន​ឆ្លើយ​តប​អនុប្រធានអចិន្ត្រៃយ៍សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ដែលបានលើកឡើងថា ចិន​មាន​បំណង​រារាំង​ការងារ​របស់​អង្គការសុខភាព​ពិភព​លោក (WHO) និងមិនចូលរួមផែនស្វែងរកប្រភពដើមនៃជំងឺវីរុសដំណាក់កាលទី២ ជាមួយ​អង្គការ​ WHO។

តាមរយៈស្ថានទូតចិន លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការលើកឡើងរបស់អនុប្រធានអចិន្ត្រៃយ៍សហរដ្ឋអាមេរិកគឺជាទង្វើ “ចោរស្រែកចាប់ចោរ” “ធ្វើ​ខុស​ហើយ​បែរ​ជា​បង្ខូចអ្នកដទៃ”។

បើតាមលោក Zhao Lijian “ចាកចេញពី WHO ដោយគ្មានហេតុផល គំរាមកំហែងដល់សកម្មភាព WHO ​តាម​រយៈ​ការ​បញ្ឈប់​ផ្តល់​ជំនួយ​នេះ ​គឺជាសហរដ្ឋអាមេរិក។ យក​ស្ថានភាព​ជំងឺ​វីរុស​លាបពណ៌​គេឯង និងយកបញ្ហាជំងឺវីរុសបំពាក់សញ្ញាលើគេឯង រំខានការសម្របសម្រួលរបស់WHO លើស​កម្មភាព​ប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសជាសកល ក៏ជាសហរដ្ឋអាមេរិក។ ត្រូវគ្នាក៏សហការ មិនត្រូវ​គ្នា​ក៏បោះបង់។ អង្គការ WHO និងពហុភាគីនិយម ក៏នៅតែជាសហរដ្ឋអាមេរិក។ ចាកប្រធានបទ​នៅក្នុងកិច្ច​ប្រជុំខាងលើ លើកតែការស្វែងរកប្រភពដើម នៃជំងឺវីរុស បង្ខូចនិងលាបពណ៌ចិន ក៏​នៅតែជាសហរដ្ឋអាមេរិក”។

លោក Zhao Lijian បញ្ជាក់ថា “អ្វីដែលចិនមិនយល់ស្របនោះ គឺការស្វែងរកប្រភពដើម នៃជំងឺវីរុស ដោយធ្វើនយោបាយូបនីយកម្មកម្រិតខ្ពស់។ អ្វីដែលចិនមិនទទួលយកនោះ គឺការស្វែង​រក​ប្រភព​ដើម ​នៃជំងឺវីរុស ខុសពីតម្រូវការ នៃសេចក្តីសម្រេចក្នុងកិច្ចប្រជុំអង្គការ WHO។ អ្វីដែលចិន​មិន​ចូល​រួមនោះ គឺការស្វែងរកប្រភពដើម នៃជំងឺវីរុស ដោយមិនគោរពតាមសេចក្តីសន្និដ្ឋាន និងអនុសាសន៍ នៃការសិក្សាស្រាវជ្រាវដំណាក់កាលទី១។ ប្រទេសចិន តែងប្រកាន់ខ្ជាប់នូវការបើកចំហតម្លាភាព វិទ្យាសាស្ត្រ និងអាកប្បកិរិយាកិច្ចសហប្រតិបត្តិការលើបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុស។

លោក Zhao Lijian អះអាងថា ប្រទេសចិន គឺជាប្រទេសដំបូងគេ ដែលបានអនុវត្ត​កិច្ច​សហប្រតិ​បត្តិការ​ស្វែងរកប្រភពដើម នៃជំងឺវីរុសជាមួយអង្គការ WHO បានអញ្ជើញអ្នកជំនាញអង្គការ WHO បំពេញ​ទស្សនកិច្ចសិក្សាស្រាវជ្រាវប្រភពដើម នៃជំងឺវីរុសចំនួនពីរដង និងបានទទួល​ក្រុមអ្នកជំនាញ​អន្តរជាតិមកបំពេញទស្សនកិច្ចក្នុងមន្ទីរស្រាវជ្រាវជំងឺវីរុសនៅក្នុងទីក្រុងWUHAN។ ជិត៧០​ប្រទេស​បាន​ផ្ញើសារទៅកាន់ថ្នាក់ដឹកនាំអង្គការ WHO បានចេញសេចក្តីថ្លែងការណ៍ និងលិខិតសារ​ទូត​ជា​ដើម ​ដើម្បីប្រឆាំងនឹងការយកបញ្ហាជំងឺវីរុសមកធ្វើនយោបាយូបនីយកម្ម គាំទ្រ​របាយការណ៍​ស្រាវ​ជ្រាវរួមគ្នារវាងចិន និងអង្គការ WHO ស្តីអំពីការស្វែងរកប្រភពដើមនៃជំងឺវីរុស។

លោក Zhao Lijian លើកឡើងដែរថា សំណួរឥឡូវនេះ គឺតើភាគីអាមេរិកពេលណាអាចឆ្លើយតប​ជា​វិជ្ជមាន​ចំពោះសំណួររបស់សហគមន៍អន្តរជាតិ ទាក់ទងអំពី Fort Detrick ? តើពេលណាអាចពន្យល់​ពី​ការ​សង្ស័យរបស់សហគមន៍អន្តរជាតិ ស្តីអំពីមន្ទីរពិសោធន៍ជីវសាស្រ្ត​ជាង​២០០កន្លែង​នៅ​ជុំវិញ​ពិភពលោក ? តើពេលណាអាចអនុវត្តកិច្ចសហប្រតិបត្តិការ​ស្វែងរកប្រភព​ដើម​តាម​បែប​វិទ្យាសាស្ត្រ​ជាមួយអង្គការ WHO ដូចប្រទេសចិន ?៕

អត្ថបទ៖ កោះកែវ

The post អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន ​វាយ​បក​សហរដ្ឋអាមេរិក ៖​ ចោរ​បែរជា​ស្រែក​ចាប់​ចោរ appeared first on Kampuchea Thmey Daily.

តំណាង​កម្ពុជា​​នៅ​បរទេស ជួបគ្នា​លើ​ប្រ​ធាន​​បទ “​ការអនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-​២០២៣”
នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ មាន​កិច្ចប្រជុំ​មួយ​តាម​ប្រព័ន្ធ​វីដេអូ​ស្តីពី “​ការអនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣” ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក​បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា (​កប​ទ​.​ស​អ​) និង​មានការ​អញ្ជើញ​ចូលរួម​ពី​ស្ថាន​តំណាង​កម្ពុជា​ទាំងអស់​នៅ​បរទេស សភាពាណិជ្ជកម្ម​កម្ពុជា និង​វិស័យ​ឯកជន​។​

កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​រដ្ឋ និង​វិស័យ​ឯកជន ជាពិសេស​ដើម្បី​ជំរុញ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស និង​វិស័យ​ឯកជន​នៅ​កម្ពុជា សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​។​

គួររំលឹកថា យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣ (Economic Diplomacy Strategy 2021-2023) ត្រូវបាន​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ សំដៅ​រួមចំណែក​ឱ្យសម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០ តាមរយៈ​ការជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ ការទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ការលើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌ និង​កីឡា​។​

ថ្លែង​ក្នុង​ពិធី​នោះ លោក​បណ្ឌិត ញឹម ខេមរា បាន​គូសបញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​របស់​វិស័យ​ឯកជន ដែល​មិនអាច​កាត់ផ្តាច់​បាន​នៅក្នុង​ការអនុវត្ត​ការងារ​ការទូត​សេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​។ លោក​បាន​សង្កត់ធ្ងន់​អំពី​តួនាទី​របស់​ក្រសួងការបរទេស ក្នុងការ​សម្របសម្រួល​ការងារ​ការទូត​សេដ្ឋកិច្ច ជាមួយ​ក្រសួង​-​ស្ថាប័ន​ជាតិ និង​វិស័យ​ឯកជន ក្នុងន័យ​ធ្វើឱ្យ​គ្រប់​តួអង្គ​កាន់តែ​យល់​ពីគ្នា និង​សហការគ្នា​កាន់តែ​ជិតស្និទ្ធ និង​មាន​ប្រសិទ្ធភាព​។​

ចំណែក​លោក ប្រាក់ ដា​វីដ អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​លើកឡើងថា សេដ្ឋកិច្ចកម្ពុជា គឺជា​សេដ្ឋកិច្ច​បើកចំហ ប៉ុន្តែ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​ពិភពលោក និង​ទេសចរណ៍​អន្តរជាតិ ដែល​បណ្តាលឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​អវិជ្ជមាន​នៅក្នុង​ឆ្នាំ​២០២០​។ ដើម្បី​បន្ត​កំណើនសេដ្ឋកិច្ច កម្ពុជា​ចាំបាច់​ត្រូវ​បន្តធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់ខ្លួន​ទៅក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក តាមរយៈ​ឧបករណ៍​ដ៏​មុត​ស្រួច​របស់ខ្លួន គឺ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​។​

អង្គ​ប្រជុំបាន​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ក្រសួងការបរទេស ក្នុងការ​សម្របសម្រួល​ឱ្យមាន​កិច្ចប្រជុំ​នៅក្នុង​ព្រឹក​នេះ​។ អង្គ​ប្រជុំបាន​ឯកភាពគ្នា​ថា ការងារ​ការទូត​សេដ្ឋកិច្ច គឺជា​ការងារ​រួម ដែល​គ្រប់​ក្រសួង​-​ស្ថាប័ន​ជាតិ និង​វិស័យ​ឯកជន​ត្រូវ​ធ្វើការ​រួមគ្នា ហើយ​អង្គប្រជុំ ក៏បាន​ឯកភាព​ក្នុង​ការចាត់​ឱ្យមាន​តំណាង​១​រូប​មកពី​គ្រប់​ក្រសួង​-​ស្ថាប័ន​ជាតិ និង​វិស័យ​ឯកជន ដើម្បី​អាច​ចែករំលែក​ព័ត៌មាន​គ្នា​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

គួរ​កត់សម្គាល់ថា ការងារ​ការទូត​សេដ្ឋកិច្ច គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ទាំង​៥ នៃ​គោលនយោបាយ​ការបរទេស​កម្ពុជា ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា រួមមាន​៖ ទី​១, ការពារ​ឯករាជ្យ អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី អ​ព្យា​ក្រឹត្យ​ភាព រក្សា​ការពារ​ឱ្យបាន​គត់​មុត​នូវ​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និង​ឯកភាព​សង្គម​។ ទី​២, បង្កើន​មិត្ត​ខាងក្រៅ ដោយ​ឈរលើ​ស្មារតី​ឯករាជ្យ​ជាតិ​។ ទី​៣, ការងារ​ការទូត​សេដ្ឋកិច្ច​។ ទី​៤, បន្ត​គាំទ្រ និង​ពង្រឹង​ពហុភាគី​និយម និង​ទី​៥, លើកកម្ពស់​គុណភាព ប្រសិទ្ធភាព​ការងារ និង​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រីការទូត​កម្ពុជា​៕

អត្ថបទ៖ កោះ​កែវ​

The post តំណាង​កម្ពុជា​​នៅ​បរទេស ជួបគ្នា​លើ​ប្រ​ធាន​​បទ “​ការអនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-​២០២៣” appeared first on Kampuchea Thmey Daily.

សម្តេច ស ខេង ប្រាប់​ឲ្យ​អភិបាលខេត្ត​ជាប់​ព្រំដែន​វៀតណាម ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​ប្រភេទ​ថ្មី​
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ឲ្យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម ពង្រឹង​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​ការចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន របស់​ប្រជាជន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ប្រភេទ​ថ្មី​នៅ​កម្ពុជា​។​ ការលើកឡើង​របស់​ស​ម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​តាមរយៈ​លិខិត​មួយច្បាប់ ដែល​ទើប​ទ​ទូល​បាន​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ​។

​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា កន្លងមក ដើម្បី​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា ក្រសួងមហាផ្ទៃ​បាន​ដាក់ចេញ​សេចក្ដីណែនាំ ចុះ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ ស្តីពី​ការពង្រឹង​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ឆ្លងដែន​ដោយ​ខុសច្បាប់ និង​ការ​លួចលាក់​នាំ​ជនបរទេស​ចេញពី​ភូមិសាស្ត្រ​បិទ​ខ្ទប់​។

បើតាម​សម្តេច​ក្រឡាហោម ស ខេង ដើម្បី​រក្សា​ចំណងមិត្តភាព និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរខេត្ត​ខាង​កម្ពុជា និង​អាជ្ញាធរខេត្ត​វៀតណាម ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​នៅ​តំបន់​ព្រំដែន និង​ដើម្បី​បង្ការ​ទប់ស្កាត់​ការនាំ​ជំងឺ​កូ​វីដ​-១៩ ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំងពីរ គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ត្រូវ​៖
​ទី​១, ធ្វើការ​សម្របសម្រួល និង​ទំនាក់ទំនង​ជាមួយ​អភិបាលខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​វៀតណាម ដើម្បី​រៀបចំ​កិច្ចប្រជុំ​ដោយផ្ទាល់ តែ​អនុវត្តតាម​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ឬ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព នៅតាម​តំបន់​ព្រំដែន ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នាំ​មនុស្ស​ឆ្លងដែន​ដោយ​ខុសច្បាប់ ការរួម​គ្នា​ក្នុងការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​តំបន់​ព្រំដែន​នៃ​ខេត្ត​នីមួយៗ ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ផ្លាស់ប្តូរ​ទំនិញ កសិផល គ្រឿងឧបភោគ​បរិភោគ​នៅតាម​តំបន់​ព្រំដែន សំដៅ​រួមគ្នា​ដោះស្រាយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ក្នុងកំឡុងពេល​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ហើយ​បន្ទាប់ពី​បញ្ចប់ កិច្ចប្រជុំ រដ្ឋបាលខេត្ត​ត្រូវធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ជូន​មក​ក្រសួងមហាផ្ទៃ​កុំបី​ខាន​។​

​ទី​២, ត្រូវ​ពង្រឹង​អនុវត្ត​ឱ្យបាន​តឹងរ៉ឹង និង​ម៉ឹងម៉ាត់​នូវ​វិធាន​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព ឆ្លងដែន​ដោយ​ខុសច្បាប់​ឱ្យមាន​ប្រសិទ្ធភាព តាម​ស្មារតី នៃ​សេចក្តីណែនាំ​លេខ​០១៦ ចុះ​ថ្ងៃ​ពុធ ទី​២៨ ខែមេសា ឆ្នាំ​២០២១ របស់​ក្រសួងមហាផ្ទៃ​។​
​ទី​៣, បន្ត​ជំរុញ​អប់រំ ណែនាំ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់ខ្លួន ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ព្រំដែន ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន ការពារ​ខ្លួន​ស្របតាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​វិធាន​ការពា​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​កុំឱ្យ​មាន​មេរោគ​កូ​វីដ​-១៩ ឆ្លង​មកលើ​បុគ្គល​និង​សហគមន៍​មូលដ្ឋាន​៕

អត្ថបទ៖ កោះ​កែវ​

The post សម្តេច ស ខេង ប្រាប់​ឲ្យ​អភិបាលខេត្ត​ជាប់​ព្រំដែន​វៀតណាម ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​ប្រភេទ​ថ្មី​ appeared first on Kampuchea Thmey Daily.

​ផ្លូវ​កាត់​ថ្មី​មួយ​ទៀត​ សង់​​រួចជិត ៨០ ភាគរយ លាតសន្ធឹង​តាម​បណ្តោយ​ឆ្នេរសមុទ្រ ​ភ្ជាប់​ពី​ស្រុក​​គិរីសាគរ ដល់​​ក្រុង​កោះកុង​​
​លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ ២០២១​នេះ​ថា ផ្លូវ​មួយ​ខ្សែ​ដែលមាន​ឈ្មោះថា “​ផ្លូវលំ​ជនបទ​ភ្ជាប់​និស្ស័យ​សម័យ​កូ​វីដ​មរតក​តេ​ជោ ហ៊ុន សែន​” ដែល​កំពុង​សាងសង់​នៅ​ខេត្តកោះកុង​នេះ ពិតជា​មាន​សារៈ​ប្រ​យោ​ជ​ន៍ណាស់​សម្រាប់​ប្រជាពលរដ្ឋ ហើយក៏​ជា​ប្រវត្តិសាស្ត្រ​ផងដែរ ដែល​ផ្លូវ​មួយ​នេះ​បាន​កើតឡើង​នៅក្នុង​សម័យ​តេ​ជោ ហ៊ុន សែន ដែលជា​សម័យ​សន្តិភាព​។​

បើតាម​លោក សុខ សុ​ទ្ធី “​ផ្លូវលំ​ជនបទ​ភ្ជាប់​និស្ស័យ​សម័យ​កូ​វីដ មរតក​តេ​ជោ ហ៊ុន សែន​” នេះ មកដល់ពេលនេះ សាងសង់​បាន​ប្រមាណ​៧០​ភាគរយ​ហើយ នឹង​បញ្ចប់​ការសាងសង់​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ ប៉ុន្តែ​នៅ​ស្ពាន​មិនទាន់​សាងសង់​រួច​ទេ ដែល​ត្រូវការ​ពេលវេលា​ខ្លះទៀត ទើប​អាច​បញ្ចប់​បាន តែ​ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន​។

បើតាម​លោក​អភិបាលរង ស្ពាន​ដែល​ត្រូវ​សាងសង់​នៅតាម​បណ្តោយ​ផ្លូវ​នេះ​មាន​ចំនួន​៥ កន្លែង ដែលមាន​ប្រវែង​សរុប​ប្រមាណ​ជាង​៣​ពាន់​ម៉ែត្រ ឬ​ជាង​៣​គីឡូម៉ែត្រ ដែល​ត្រូវ​សាងសង់​កាត់​ព្រែក កាត់​អូរ និង​ដៃសមុទ្រ​ជាដើម ហើយ​​ស្ពាន​ខ្លះ​មាន​ប្រវែង​១​គីឡូម៉ែត្រ ខ្លះ​កន្លះ​គីឡូម៉ែត្រ​។ លោក​បន្តថា ផ្លូវ​នេះ​មាន​បណ្ដោយ​ជិត​៣៤ គីឡូម៉ែត្រ និង​មាន​ទទឹង​០៩​ម៉ែត្រ ហើយ​ជំហាន​ដំបូង ផ្លូវ​នេះ​ធ្វើបាន​ត្រឹម​ក្រាល​គ្រួស​ក្រហម​ប៉ុណ្ណោះ មិនទាន់បាន​ក្រាល​កៅស៊ូ​នោះទេ​។​

លោក សុខ សុ​ទ្ធី បាន​បញ្ជាក់ដែរថា ការសាងសង់​ផ្លូវ​មួយ​នេះ គឺជា​ប្រវត្តិសាស្ត្រ​ហើយ ពីព្រោះ​កន្លងមក ពី​ដូនតា​មក​​មិន​ដែលមាន​ផ្លូវ​នៅទីនេះ​ទេ​។ ជាមួយគ្នា​នោះ​លោក​បាន​អរគុណ​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដែល​បាន​ផ្ដួចផ្ដើម​គំនិត និង​ផ្ដល់​ថវិកា​សាងសង់​ផ្លូវ​ដ៏​មាន​សារសំខាន់​នេះ ដើម្បី​ជា​ផល​ប្រ​យោ​ជ​ន៏​ដ៏​ធំធេង​សម្រាប់​ប្រជាពលរដ្ឋ​។ លោក​ថា ផ្លូវ​ខាងលើនេះ បាន​បំបែក​ចេញពី​ចំណុច​ផ្លូវ​លេខ​៤៨​។​

ក្នុងនាម​អាជ្ញាធរ​ដែនដី លោក សុខ សុ​ទ្ធី អះអាងថា នៅពេល​ផ្លូវ​នេះ​សាងសង់​រួច បានផ្ដល់​សារៈប្រយោជន៍​ច្រើនណាស់​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ក៏ដូចជា​ទូទាំងប្រទេស ពីព្រោះ​ផ្លូវ​នោះបាន​ត​ភ្ជាប់​ពី​តំបន់​មួយ ទៅ​តំបន់​មួយទៀត ជាពិសេស​ពី​តំបន់​ដាច់ស្រយាល ដែល​កន្លងមក​ប្រជាពលរដ្ឋ​នៅ​តំបន់​ទាំងអស់នោះ ដូចជា​នៅ​ឃុំ​ជ្រោយ​ត្រស់ ឃុំ​ព្រែក​ខ្សាច់ ក៏ដូចជា​ឃុំ​ពាក់ព័ន្ធ​មួយចំនួន​នៅ​ផ្លូវ​នេះ ធ្វើដំណើរ​ដោយ​ទូក តែ​ឥឡូវនេះ​យើង​មាន​ផ្លូវ ដែល​ចំណាយ​ពេលវេលា​ខ្លី ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ដល់​ការដោះដូរ​ផលិតផល ក៏ដូចជា​ការធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ និង​សាលារៀន ជាដើម បាន​ឆាប់រហ័ស​។​

ទាក់ទង​ការសាងសង់​ផ្លូវ​មួយ​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វង្ស សំអាត អគ្គមេបញ្ជាការ​រង​ក​ង​វិស្វកម្ម ធ្លាប់បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា ផ្លូវ​ថ្មី​ឈ្មោះថា “​ផ្លូវលំ​ជនបទ​ភ្ជាប់​និស្ស័យ​សម័យ​កូ​វីដ​មរតក​តេ​ជោ ហ៊ុន សែន​” នៅ​ខេត្តកោះកុង​នេះ គឺជា​អំណោយ​ដ៏​ថៃ្ល​ថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​ខេត្តកោះកុង ដែល​ត​ភ្ជាប់​ស្រុក​មណ្ឌល​សី​ម៉ា ទៅកាន់​ស្រុក​គិរីសាគរ និង​ក្រុង​ខេមរភូមិន្ទ ដោយ​លាតសន្ធឹង​តាម​បណ្តោយ​ឆ្នេរសមុទ្រ ដែលមាន​ឆ្នេរ​ខ្សាច់​ស​ស្អាត ទឹកថ្លា​ឈ្វេង ព័ទ្ធ​ទៅដោយ​ភ្នំ មាន​ព្រៃឈើ​ខៀវ ស្រងាត់ ។ លោក​បាន​បន្តថា គម្រោង​ផ្លូវលំ​ជនបទ​នេះ រត់តាម​ឆ្នេរ សមុទ្រ​នៃ​ខេត្តកោះកុង​ដែលមាន​ទទឹង​៩ ម៉ែត្រ និង​បណ្ដោយ​ជាង​៣៨ គីឡូម៉ែត្រ និង​សាងសង់​ស្ពាន​ឆ្លងកាត់​ដៃសមុទ្រ​ចំនួន​៥ ដែលមាន​ប្រវែង​ជាង​៤ គីឡូម៉ែត្រ​។​

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វង្ស សំអាត ការស្ថាបនា​ផ្លូវលំ​នេះ​ឡើង មិន​ត្រឹមតែ​ត​ភ្ជាប់​រវាង ប្រជាជន និង​ប្រជាជន​នោះទេ តែ​គឺជា​ការតភ្ជាប់​តំបន់​ទីប្រជុំជន​ទៅកាន់​តំបន់​ដាច់ស្រយាល​មួយ ដែល​មិនសូវមាន​ប្រជាជន​ទៅដល់​។ លោក​ថា ផ្លូវ​ថ្មី​នេះ ចាប់​ចេញពី​ចំណុច PK0 នៅ​វត្ត​តា​ចា​ត រហូត​ឆ្លងកាត់​ស្រុក​ចំនួន​៣​។ ដូច្នេះ​នៅពេល​ផ្លូវ​នេះ​កើតឡើង ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​អាចម​ក​កម្សាន្ត កន្លែង​ទេសចរណ៍​ថ្មី​មួយទៀត ដែល​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ចក្ខុវិស័យ​ច្បាស់លាស់​អភិវឌ្ឍន៍ ដោយ​យើង​មិន​នឹកស្មាន​​ដល់ ហើយក៏​គ្មាន​នរណាម្នាក់​នឹក​ឃើញថា មាន​ផ្លូវ​នោះដែរ តែ​ពេល​យើង​មាន​ផ្លូវធំ​អស្ចារ្យ​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ឲ្យ​កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន ទទួល​សាងសង់​ផ្លូវលំ​ថ្មី​មួយ​ខ្សែ​នេះ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ទួល​តា​ចាប ឃុំ​ទួល​គគីរ ស្រុក​មណ្ឌលសីមា ដោយ​ឆ្លងកាត់​ព្រៃភ្នំ ដងអូរ ដៃសមុទ្រ ឆ្ពោះទៅកាន់​ស្រុក​គិរីសាគរ និង​ក្រុង​ខេមរភូមិន្ទ​របស់​ខេត្តកោះកុង ហើយ​គម្រោង​ផ្លូវ​នេះ នឹង​ស្ថាបនា​រួចរាល់​នៅក្នុង​ខែមិថុនា ឆ្នាំ​២០២១ ខាងមុខ​ឆាប់ៗ​នេះ​៕

អត្ថបទ៖ កោះ​កែវ​

The post ​ផ្លូវ​កាត់​ថ្មី​មួយ​ទៀត​ សង់​​រួចជិត ៨០ ភាគរយ លាតសន្ធឹង​តាម​បណ្តោយ​ឆ្នេរសមុទ្រ ​ភ្ជាប់​ពី​ស្រុក​​គិរីសាគរ ដល់​​ក្រុង​កោះកុង​​ appeared first on Kampuchea Thmey Daily.

ស្ថានទូត​ចិន​ថា ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ពិតជា​ត្រឹមត្រូវ !
​ការលើកឡើង​របស់​ស្ថានទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បានធ្វើ​ឡើង​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន នា​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១​នេះ ដោយ​ភ្ជាប់​មក​នូវ​ឃ្លី​ប​វីដេអូ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី “​អនាគត​របស់​អាស៊ី​” នា​ថ្ងៃទី​២០ ខែឧសភា ផងដែរ​។​

​ស្ថានទូត​បានបញ្ជាក់​ដោយ​ខ្លី​យ៉ាង​ដូច្នេះ​ថា “​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ពិតជា​ត្រឹមត្រូវ​”​។ ការ​លើកឡើង ​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​នេះ មិន​ខុសពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ចៅ លី​ជាន (zhao li jian) ដែល​បាន​ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​នោះទេ​។

ទស្សនាសម្តេចតេជោ​ ហ៊ុន សែន ៖

លោក zhao li jian ត្រូវបាន​សារព័ត៌មាន​ដកស្រង់​សម្តី​ថា សម្តេច​តេ​ជោ​ហ៊ុន សែន មានការ​យល់ដឹង​ដ៏​ស៊ីជម្រៅ និង​វៀងវៃ​បំផុត​ចំពោះ​ផ្នែក​នយោបាយ និង​មាន​ទស្សនវិស័យ​ខាង​យុទ្ធសាស្ត្រ​វែងឆ្ងាយ ហើយ​ជា​ទម្លាប់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ចំពោះមុខ​បញ្ហា​ធំៗ​តែងតែ​ប្រកាន់​ជំហរ​សុ​ទិ​ដ្ធិ​និយម យុត្តិធម៌​ជានិច្ច ដោយ​មិន​ត្រឹមតែ​បាន​ចូលរួម​វិភាគទាន​យ៉ាង​លេចធ្លោ ដើម្បី​ការអភិវឌ្ឍន៍​ប្រទេស និង​ការពារ​កិត្តិយស​របស់​ជាតិ​សាសន៍ នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ដើម្បី​ការពារ​ទំនាក់ទំនង​អន្តរជាតិ​មាន​លក្ខណៈ​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​ការពារ​សន្តិ​ភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​ក្នុង​តំបន់​និង​អន្តរជាតិ​ផងដែរ​។​

​បើតាម​លោក​ចៅ លី​ជាន ប្រទេស​ចិន​តែងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ទំនង​ចិន​-​កម្ពុជា ហើយ​ប្រទេស​ទាំងពីរ​ប្តេជ្ញា​លើកកម្ពស់​មិត្ត​ភាពជា​ប្រពៃណី​និង​សកម្ម​ក្នុង​ការកសាង​សហគមន៍​វាសនា​តែមួយ​ចិន​-​កម្ពុជា​។ លោក​សង្កត់ធ្ងន់ថា ប្រទេស​ចិន​បាន​ផ្តល់ជំនួយ​ជា​បន្តបន្ទាប់ ហើយនឹង​បន្ត​ផ្តល់ជំនួយ​ទៅតាម​លទ្ធភាព​របស់ខ្លួន​ជា​បន្តទៀត សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការកែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​កម្ពុជា ដើម្បីអោយ​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ប្រជាជន​កម្ពុជា​អាច​ទទួលបាន​អត្ថប្រយោជន៍​ជាក់ស្តែង និង​ពិតប្រាកដ​ពី​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ចិន និង​កម្ពុជា​។​

​សូមបញ្ជាក់ថា នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី “​អនាគត​របស់​អាស៊ី​” កាលពី​ថ្ងៃទី​២០ ខែឧសភា នោះ សម្តេច​តេ​ជោ​បាន​មាន​ប្រសា​ស​ន៏​ថា ការចោទប្រកាន់​នេះ វា​អយុត្តិធម៌​ពេក​សម្រាប់​កម្ពុជា ហើយក៏​អយុត្តិធម៌​សម្រាប់​ចិន​ផងដែរ​។ សម្តេច​បន្តថា គ្រាន់តែ​វ៉ាក់សាំង ដែល​យក​ចាក់​ជូន​ប្រជាពលរដ្ឋ​ជាង​ពីរលាន​នាក់ បើសិន​គ្មាន​ការ​ជំនួយ​ពី​ចិន និង​ការផ្គត់ផ្គង់​ពី​ចិន កម្ពុជា​ក៏​គ្មាន​ប្រាក់​សាំង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​នោះដែរ​។ សម្តេច​លើក​ជា​សំណួរ​ថា ក្រៅពី​កូ​វ៉ា​ក់ ដែល​បានផ្ដល់​ជាង​៣០​ម៉ឺន​ដូ​ស តើ​មាន​ប្រទេស​ណាមួយ បាន​បញ្ជូនមក​ដល់ក​ម្ពុ​ជា​ហើយ​ឬ​នៅ ?​។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង​ទៀតថា “​ខ្ញុំ​គិតថា​គួរតែ​ពិនិត្យឡើងវិញ ពាក់​វែ​នតា​អោយបាន​ប្រសើរ សម្លឹង​ឆ្ពោះ​មកលើ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា តើ​គេ​គួរ​មាន​ឥរិយាបថ​យ៉ាងណា​ចំពោះ​កម្ពុជា ទើប​កម្ពុជា​ទទួលយក ? ពីព្រោះ​យើងខ្ញុំ​មិនដែល​បាន​បិទទ្វារ​ផង ជំនួយ​ក៏​មិនដែល​បាន​បិទទ្វារ វិនិយោគ​ក៏​មិនដែល​បាន​បិទទ្វារ ពាណិជ្ជកម្ម​ក៏​មិនដែល​បាន​បិទទ្វារ ក៏ប៉ុន្តែ​បញ្ហា​ស្ថិត​នៅត្រង់ថា អ្នកណា​ហុចដៃ​មក គឺ​យើងខ្ញុំ​ទទួល អ្នកណា​ផ្ដល់​ឲ្យ យើងខ្ញុំ​ទទួល លើកលែងតែ​ពួក​ភេរវកម្ម​៕

អត្ថបទ៖ កោះ​កែវ​

The post ស្ថានទូត​ចិន​ថា ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ពិតជា​ត្រឹមត្រូវ ! appeared first on Kampuchea Thmey Daily.

តំណាង​កម្ពុជា​នៅ អ​.​ស​.​ប ប្រតិកម្ម​ចំពោះ​ការចោទប្រកាន់​ពី​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​
ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បាន​ប្រតិកម្ម​ចំពោះ​ការចោទប្រកាន់​របស់លោក​ស្រី Mary Lawlor អ្នករាយការណ៍​ពិសេស ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស ដែល​បាន​ថ្លែង​កាលពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការជំនុំជម្រះ​ក្តី​នៅ​កម្ពុជា និង​បាន​អះអាងថា “​បទល្មើស គឺជា​បទល្មើស ហើយ​សកម្មភាព​ខុសច្បាប់​មិនអាច​ត្រូវ​ប្រើប្រាស់​ជាទ​ទ្ប្ហី​ករ​ណ៍​សម្រាប់​បុព្វហេតុ​ផ្សេង​ណាមួយ​បាន​ទ្បើ​យ​”​។​

​លោក អាន សុខ​ខឿន ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​តិ​បានលើកឡើង​នៅក្នុង​សេចក្តី​ថ្លែង​ការ​ណ៏​របស់ខ្លួន​នៅ​ថ្ងៃទី​០៨ ខែឧសភា នេះ​ដោយ​ធ្វើការ​បដិសេធចោល​ទាំងស្រុង​ចំពោះ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់លោក​ស្រី​សាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍​ពិសេស​ស្តីពី ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស ដែល​បាន​ថ្លែង​កាលពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការជំនុំជម្រះ​ក្តី​នៅ​កម្ពុជា ដោយសារ​ការអត្ថាធិប្បាយ​របស់​លោកស្រី​សាស្ត្រាចារ្យ​មាន​ព័ត៌មាន​មិន​ពិត និង​បង្កឱ្យមាន​ការភ័ន្តច្រឡំ​។​

​លោក អាន សុខ​ខឿន ពន្យល់ថា ទី​១, កម្ពុជា​ផ្តល់​តម្លៃ​ចំពោះ​អង្គការក្រៅរដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ប្រតិបត្តិការ​នៅក្នុង​ព្រំដែន​នៃ​ច្បាប់​។ តែ​គួរឱ្យ​សោកស្តាយ លោកស្រី​សាស្ត្រាចារ្យ ហាក់​បែរជា​តស៊ូ​មតិ​គាំទ្រ​អង្គការ​ខុសច្បាប់​មួយ ដែល​បន្លំ​ខ្លួន​ជ្រក​ក្រោម​ស្លាក​ការងារ​បរិស្ថាន​ទៅវិញ​។ បើទោះជា​ស្ថាបនិក​នៃ​អង្គការ​នោះបាន​សម្រេច​សុំ​លុបឈ្មោះ​ចេញពី​បញ្ជី​ដោយ​ឯកឯង​កាលពី​ឆ្នាំ​២០១៧​រួចហើយ​ក៏ដោយ ក៏​បុគ្គល​ដឹកនាំ​ខុសច្បាប់​មួយរូប​នៃ​អង្គការ​នេះ​នៅតែ​បន្ត​កេងចំណេញ ប្រើប្រាស់​ចលនា​នេះ​ដដែល រហូតដល់​បច្ចុប្បន្ន​។ នៅពេល​ថ្មីៗ​នេះ បុគ្គល​នោះ​ក៏បាន​ថ្លែង​សារ​ភាពជា​សាធារណៈ​ថា របៀបវារៈ​នៃ​សកម្មភាព​របស់ខ្លួន​គឺ “​លើសពី​ហេតុផល​បរិស្ថាន​” និង​ថា ត្រូវ​ប្រើប្រាស់ “​គ្រប់​មធ្យោបាយ​ទាំងអស់​” ដើម្បី​ផ្លាស់ប្ដូរ​ការដឹកនាំ​រដ្ឋ​នៅ​កម្ពុជា​។ ក្រុម​ដែល​តាំងខ្លួន​ជា​អ្នកការពារ​សិទ្ធិ ពុំមាន​សិទ្ធិ​អាច​បំពាន​ច្បាប់ ដោយ​និ​ទណ្ឌ​ភាព​ឡើយ​។ បទល្មើស គឺជា​បទល្មើស ហើយ​គេ​មិនអាច​ប្រើប្រាស់​សកម្មភាព​ខុសច្បាប់​ជាទ​ទ្ប្ហី​ករ​ណ៍​សម្រាប់​បុព្វហេតុ​ផ្សេង​ណាមួយ​បាន​ទ្បើ​យ​។​

​ទី​២, លោកស្រី​សាស្ត្រាចារ្យ ពុំដែល​សង្កត់ធ្ងន់​ទាល់តែសោះ​ថា ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ ការបង្កើត​សមាគម និង​ការប្រមូលផ្តុំ​ដោយ​សន្តិវិធី ត្រូវ​ភ្ជាប់​ទៅនឹង​ករណី​កិច្ច ការទទួលខុសត្រូវ និង​ការ​កំហិត​ជាពិសេស ដែល​កំណត់ដោយ​ច្បាប់ ដូច​មានចែង​នៅក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​។ ការខកខាន​ថ្លែង​បែបនេះ​រឹតតែ​ជំរុញ​និង​ផ្តល់​កម្លាំង​បន្ថែម​ឱ្យ​បុគ្គល​កាន់តែ​ល្មើសច្បាប់ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ញុះញង់​ឱ្យមាន​អំពើហិង្សា​និង​ការបែកបាក់​ក្នុងសង្គម ដែល​ទាំងនេះ​សុទ្ធសឹងតែ​ជា​ទង្វើរ​រុញច្រាន​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភាពវឹកវរ​។​
​ទី​៣, តុលាការ​កម្ពុជា​ធ្វើការ​ជំនុំ​ជម្រះក្តី ដោយ​ផ្អែកលើ​មូលដ្ឋាន​នីតិវិធី​ត្រឹមត្រូវ និង​ភស្តុតាង​រឹងមាំ​ជាក់ស្តែង ពុំមែន​ផ្អែកលើ​ពាក្យ​ចចាមអារ៉ាម​នោះ​ទ្បើ​យ​។ ការពិត​ដែល​មេធាវី​ការពារ​ជនជាប់ចោទ តំណាង​អង្គទូត​បរទេស និង​អង្គការ​សង្គម​ស៊ីវិល បាន​មាន​វត្តមាន​ចូលរួម ដោយផ្ទាល់​នៅក្នុង​បន្ទប់​សវនាការ សរ​បញ្ជាក់​យ៉ាងច្បាស់​ថា នីតិវិធីតុលាការ​បាន​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម និង​តម្លាភាព​ត្រឹមត្រូវ​។ ម្យ៉ាងទៀត ក៏មាន​ឧទាហរណ៍​ជាច្រើន​អំពី​ការដាក់ទោសទណ្ឌ​លើ​បុគ្គល​គាំទ្រ​គណបក្សកាន់អំណាច ប្រសិនបើ​បំពាន​ច្បាប់ នាពេល​កន្លងមក​ផងដែរ​។​

​ទី​៤, ពាក្យពេចន៍​មិន​សមរម្យ​របស់លោក​ស្រី​សាស្ត្រាចារ្យ​ពាក់ព័ន្ធ​នឹង​តុលាការ​កម្ពុជា គឺជា​ការជ្រៀតជ្រែក​ក្នុង​ប្រព័ន្ធយុត្តិធម៌​ជាតិ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​។ ការទាមទារ​តាម​ទំនើងចិត្ត​ឱ្យ​រដ្ឋាភិបាល​ដោះលែង​បុគ្គល​ណា​ម្នាក់ គឺមាន​ន័យ​ស្នើ​នឹង​ការវាយប្រហារ​ទៅលើ​ប្រព័ន្ធ​បែងចែក​អំណាច និង​ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។​

​ទី​៥, អ្នករាយការណ៍​ពិសេស​មាន​កាតព្វកិច្ច​បំពេញ​តួនាទី​របស់ខ្លួន​ឱ្យបាន​ម៉ឺងម៉ាត់​តាម “​ក្រម​ប្រតិបត្តិ​” និង​”​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​សម្រាប់​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស​” ដែល​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ចងក្រង​ព័ត៌មាន​ដែល​ពិត​និង​បាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ និង​គោរព​បទ​ប្បញ្ញត្តិ​ក្នុងស្រុក​និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។ មានតែ​ការអនុវត្ត​ប្រកបដោយ​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ឱ្យបាន​ម៉ត់ចត់​ស្របតាម​ពិធីសារ​ខាងលើ​ប៉ុណ្ណោះ ទើប​អាចឱ្យ​រដ្ឋ​ទាំងអស់​ជារួម និង​ប្រទេស​កម្ពុជា ដោយឡែក​បន្ត​រក្សា​នូវ​ទំនុកចិត្ត​និង​កិច្ចសហប្រតិបត្តិការ ជាមួយ​អ្នករាយការណ៍​ពិសេស​។​

​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍​កម្ពុជា បញ្ជាក់​សាជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការបន្ត​ធានា​ការអនុវត្ត​សិទ្ធិ និង​សេរីភាព​ទាំងអស់ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​នៅក្នុង​ក្របខណ្ឌ​នីតិរដ្ឋ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ទាំងអស់ មិនមែន​សម្រាប់​ក្រុម​ជាក់លាក់​ណាមួយ​ទ្បើ​យ​៕

ដោយ ៖ កោះ​កែវ​

The post តំណាង​កម្ពុជា​នៅ អ​.​ស​.​ប ប្រតិកម្ម​ចំពោះ​ការចោទប្រកាន់​ពី​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​ appeared first on Kampuchea Thmey Daily.

ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា​ចំនួន​​៨០​តោន ចាប់ផ្តើម​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ដោយ​​ត្រង់​
​ពិធី​សម្ពោធ​ជា​ផ្លូវការ នៃ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ចំនួន​៨០​តោន ចេញទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ត្រូវបាន​ធ្វើឡើង​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន ហ៊ុន ទី ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែឧសភា ឆ្នាំ​២០២១ នេះ ក្រោម​អធិបតីភាព​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក Wang Wentain ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា (​តាមរយ​: Zoom) និង​មានការ​អញ្ជើញ​ចូលរួម​ពី​អ្នកពាក់ព័ន្ធ លោក​ឧកញ៉ា អ្នកឧកញ៉ា ដែលជា​អគ្គនាយក អគ្គនាយិកា​ក្រុមហ៊ុន​នាំ​មុខធំៗ និង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​។​

​ថ្លែង​ក្នុង​ពិធី​នោះ លោក Wang Wentain បាន​សាទរ​ចំពោះ​សមិទ្ធផល​ថ្មី​មួយទៀត ដែល​ប្រទេស​ទាំងពីរ​សម្រេចបាន ដែល​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​វិវឌ្ឍន៍​រីកចម្រើន​លើ វិស័យ​ក​សិ​-​ពាណិជ្ជកម្ម ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុងតែ​ប្រយុទ្ធប្រឆាំង​យ៉ាង​ពេញ​សមត្ថភាព​ជាមួយ​ជំងឺឆ្លង​កូ​វីដ​-១៩​។ លោក​ឯកអគ្គរដ្ឋទូត​បន្តថា កិច្ចសហការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ និង​ជាពិសេស​វិស័យ​កសិកម្ម បាននិងកំពុង​មា​នវ​ឌ្ឍ​នភា​ព​គួរ​ឲ្យ​កត់សម្គាល់ ជាក់ស្តែង​កសិផល​កម្ពុ​ជា ជាពិសេស​ផលិតផល​ផ្លែ​ចេកអំបូង​លឿង​ស្រស់​កម្ពុជា​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន ហើយ​បរិមាណ​នាំចេញ​ហក់​ឡើង​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​លោក​ឯកអគ្គរដ្ឋទូត​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ផលិតផល​ផ្លែស្វាយ​ស្រស់​កម្ពុជា ក៏​នឹងមាន​វាសនា​ដូច​ផ្លែ​ចេកអំបូង​លឿង​ផងដែរ​នាពេល​អនាគត​ដ៏​ខ្លី​។ សមិទ្ធផល​នេះ ប្រាកដជា​នឹងចូលរួម​ចំណែក​ផ្តល់ឱកាស​ឲ្យ​កសិផល​កម្ពុជា ធ្វើដំណើរ​ទៅកាន់​ទីផ្សារ​ចិន​ដោយ​ត្រង់ ដែល​សកម្មភាព​នេះ​ពិតណាស់​នឹងចូលរួម​លើកកម្ពស់​តម្លៃបន្ថែម​ក​សិ​ផល ពង្រីក និង​ពង្រឹង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​ស្វាយ បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល និង​រក្សា​សុខភាព​សេដ្ឋកិច្ច​គ្រួសារ​កសិករ និង​ក្រុមហ៊ុន​វិនិយោគ​ក្នុង និង​ក្រៅប្រទេស​។

​លោក​ឯកអគ្គរដ្ឋទូត​បាន​សម្តែង​នូវ​ការគាំទ្រ និង​លើកទឹកចិត្ត ជូន​ចំពោះ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ធ្វើ​ឲ្យ​សម្រេច​នូវ​សមិទ្ធផល​ថ្មី​មួយ​នេះ ហើយ​សូម​ឲ្យ​ចំណងមិត្តភាព សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ ប្រជាជន​ទាំងពីរ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត​។

​ចំណែក​លោក វែង សាខុន ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​អគ្គ​រដ្ឋបាល​គយ ស្ថានទូត​ចិន ជាពិសេស​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ពិនិត្យ និង​វាយតម្លៃ​លើ​គុណភាព និង​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​លើ​ផលិតផល​ផ្លែស្វាយ​កែវ​រមៀត​កម្ពុជា ហើយ​ឈានទៅ​សម្រេច​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​ផលិតផល​នេះ​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​ជា​ផ្លូវការ ដូចដែល​រាជរដ្ឋាភិបាល​ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ទ​ទួ​ច​ចង់បាន ហើយ​ជា​ប្រត្យក្ស គឺ​ព្រឹត្តិការណ៍​ដែល​យើង​កំពុងតែ​ប្រារព្វ​នាពេលនេះ​។

​បើតាម​លោក វែង សាខុន សមិទ្ធផល​ដែល​ក្រសួងកសិកម្ម​សម្រេចបាន​នា​ថ្ងៃនេះ គឺ​ប្រាកដ​ណាស់​មិនអាច​កាត់ផ្តាច់​បាន​ពី​ការជួយជ្រោមជ្រែង និង​ផ្តល់​កិច្ចសហការ​គ្រប់បែបយ៉ាង​ពី​គ្រប់​ភាព​គី​ពាក់ព័ន្ធ ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​និច្ចកាល​គាំទ្រ ជំរុញ លើកទឹកចិត្ត និង​ផ្តល់​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ ធ្វើ​ឲ្យ​ក្រសួង​ឈានទៅ​ចុះ​ពិធីសារ​ស្តីពី “​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​ប្រទេស​ចិន​” កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០​។

​លោក​ជឿជាក់ថា ព្រឹត្តិការណ៍​នាពេលនេះ គឺជា​ការចាប់ផ្តើម​ជា​ផ្លូវការ នៃ​ផលិតផល​ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា នឹងត្រូវ​បាន​ហូរ​ចេញ​ជា​បណ្តើរ​ដោយ​ត្រង់​ទៅកាន់​ប្រទេស​ចិន ព្រមជាមួយ​អត្ថប្រយោជន៍​ជាច្រើន​អនេក ដែល​កសិករ ម្ចាស់​ចំការ និង​អាជីវករ​នឹង​ទទួលបាន​ពី​ភាពជោគជ័យ​ដ៏​ធំធេង​នេះ​។ លើសពីនេះ វិស័យ​ផលិតកម្ម​ស្វាយ​ស្រស់ នឹង​ត្រូវបាន​លើកកម្ពស់ និង​មានតម្លៃ​ផ្នែក​សេដ្ឋកិច្ច និង​ទីផ្សារ​ជា​បណ្តើរៗ ជាពិសេស​នឹង​ស្រូបយក​ពលកម្ម​ក្នុងស្រុក​បាន​កាន់តែច្រើន​។

​ឆ្លៀត​យក​ឱកាស​ដ៏​ពិសេស​នោះ លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ចូលរួម និង​សហការ​ឲ្យ​បាន​ពេញលេញ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម​ទាំងអស់ ធ្វើយ៉ាងណា​ច្បាម​យក​ឱកាស​មាស​ដែល​កំពុងមាន​ក្នុង​ដៃ​ឲ្យ​បាន ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​និរន្តរភាព​ផលិតកម្ម​ហើយ​សង្ឃឹមថា កសិផល​កម្ពុជា​ផ្សេងៗ​ទៀត នឹងមាន​ឱកាស​បង្ហាញ​ខ្លួន​នៅលើ​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន​ថែមទៀត ពិសេស​ទីផ្សារ​ចិន ដោយ​ឈរលើ​ស្តង់ដារ​គុណភាព សុវត្ថិភាព និង​ការប្រកួតប្រជែង​។ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​បន្ថែម​ចំពោះ​ក្រុមហ៊ុន​ម្ចាស់​ចម្ការ ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​អនុវត្ត​វិធាន​បច្ចេកទេស លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ភាគី​ចិន ធ្វើយ៉ាងណា​ឲ្យ​ការនាំចេញ​ផលិតផល​ផ្លែស្វាយ​ស្រស់​ប្រកបដោយ​និរន្តរភាព​៕

កោះ​កែវ​

The post ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា​ចំនួន​​៨០​តោន ចាប់ផ្តើម​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ដោយ​​ត្រង់​ appeared first on Kampuchea Thmey Daily.

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អំពាវនាវកុំឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ បំភ្លៃការពិត
សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) នៅថ្ងៃទី ០៣ ខែឧសភានេះ បាន​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ បន្ត​អនុវត្តតាមប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា “អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត” និងចៀសវាង៤ចំណុច រួមាន ទី​១ កុំ​ការផ្សាយ​ខ្លឹមសារ ព័ត៌មាន​ដែល​ប​ន្ទុ​ច​បង្អាក់ ឬ​ប្រមាថ​ទឹកចិត្ត នៃ​ការខិតខំ ទី​២ កុំ​ធ្វើជា​ឧបករណ៍ នៃ​ព័ត៌មាន​ទុច្ចរិត ទី​៣ កុំ​ធ្វើជា​មធ្យោបាយ​ចែក​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ទី​៤ កុំ​តាំងខ្លួន​ជា​អ្នក​អត្ថាធិប្បាយ​បែប​ញុះញង់ អុជអាល បំភ្លៃ បំ​ភ្លើ​ស ការពិត​។​

សេចក្តីថ្លែងការរបស់ ស​.​ស​.​ស​.​ក ចូលរួមអបអរសាទរក្នុងទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក លើក​ទី​២៨ ក្រោម​ប្រធានបទ​ “​សារព័ត៌មាន ដែលជា​ប្រយោជន៍​សាធារណៈ​”​ បានលើកឡើងថា នៅ​ចំពោះមុខ​នេះ សិទ្ធិ​រស់រានមានជីវិត​ គឺមាន​តម្លៃ​ចាំបាច់​ជាង​អ្វី​ទាំងអស់​។

ដរាបណា​អាយុជីវិត​ត្រូវបាន​ថែរក្សា​ការពារ​បានល្អ​ប្រសើរ នោះ​ទើប​មនុស្ស​គ្រប់គ្នា​មានឱកាស​បន្ត​អនុវត្ត​សិទ្ធិ​ដ៏ទៃទៀត រួមទាំង​ការអនុវត្ត​ពេញលេញ​នូវ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​បញ្ចេញមតិ​ផង​ដែ។

ស.ស.ស.ក បានអះអាងថា ជំងឺកូវីដ១៩ មាន​ឥទ្ធិពល​យ៉ាងខ្លាំង កែប្រែ​ទំនៀមទម្លាប់​នៃ​ការរស់នៅ​របស់​ប្រជាជន និង​មាន​សម្ពាធ​លើ​ប្រក្រតីភាព​សង្គម​ជាទូទៅ នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​ សូម្បីតែ “​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​” ចាប់តាំងពី​ឆ្នាំមុន និង​នៅ​ឆ្នាំនេះ គឺ​នៅ​ទូទាំង​ពិភពលោក ក៏​មិនអាច​ប្រារព្ធ​ធ្វើបាន​ដែរ ហើយ​របៀបរបប​នៃ​ការបំពេញ​ការងារ​រប​ស់​អ្នកសារព័ត៌មាន​នៅ​គ្រប់​ទីកន្លែង​បាន​កំពុង​បន្ត​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់។

ស​.​ស​.​ស​.​ក ទទួលស្គាល់ថា នៅ​ឆ្នាំ​២០២១​នេះ ពិភពលោក​ទាំងមូល​រួមទាំង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផង កំពុង​បន្ត​ទទួលរង​នូវ​ការយាយី​យ៉ាងធ្ងន់ធ្ងរ​ពី​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ហើយ​ករណី​នៅ​កម្ពុជា បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល សម្រេច​ដាក់ចេញ​វិធាន​ការបិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ ដែលជា​បេះដូង​សេដ្ឋកិច្ច នយោបាយ វប្បធម៌ និង​ទេសចរណ៍ រួមទាំង​តំបន់​ខ្លះទៀត​នៃ​កម្ពុជា ដើម្បី​ការពារ​ឲ្យ​បាន​នូវ​សុវត្ថិភាព​អាយុជីវិត​ប្រជាជន ដែលជា​ប្រជាជាតិ​មួយ​ធ្លាប់បាន​ឆ្លងកាត់ បទពិសោធន៍​ការលំបាក​នានា​ច្រើន​ដំណាក់កាល ឲ្យ​រក្សាបាន​នូវ​ថាមភាព លទ្ធភាព សមត្ថភាព និង​កម្លាំង​អាច​ស្ទុះ​ងើបឡើង​វិញ​ឲ្យ​បាន​ឆាប់រហ័ស​ឆ្លង​ផុត​គ្រា​លំបាក​នេះ​។

យើង​ត្រូវតែ​ទទួលយក​ការប្រែប្រួល នៃ​ឥរិយាបទ​សង្គម​នេះ និង​ចូលរួម​ដាក់ខ្លួន​ជា​ផ្នែក​មួយ នៃ​ដំណោះស្រាយ​សម្រាប់​សង្គមជាតិ​របស់​យើង​។
​ជាមួយគ្នា​នោះ ស​.​ស​.​ស​.​ក បាន​លើកទឹកចិត្ត​ដល់​មិត្ត​សារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​តាម​គ្រប់​មធ្យោបាយ ផ្សព្វផ្សាយ​នូវ​វិធានការ​ចាំបាច់​នានា បម្រើ​ដល់​ការយល់ដឹង​របស់​សាធារណៈជន​អំពី​សុវត្ថិភាព​សុខភាព និង​សេវា​ចាំបាច់​នានា ដែល​អាចជួយ​ឲ្យ​ប្រជាជន​យើង​គ្រប់​ទីកន្លែង​បាន​ជៀស​ផុតពី​គ្រោះថ្នាក់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​ហា​នី​ភ័យ​ដទៃទៀត​។​

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ទទួលស្គាល់ថា សេរីភាព​ព័ត៌មាន និង​សិទ្ធិ​បញ្ចេញមតិ គឺ​ពិត​ជាមាន​សារសំ​ខាន់​​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍន៍​សង្គមជាតិ ហើយ​ពិតណាស់​សំឡេង​ខ្លះ​មិនត្រូវ​បានឮ និង​បញ្ហា​ខ្លះ​ត្រូវបាន​លាក់ ឬ​បិទបាំង ដែល​ទាមទារ​ការចូលរួម​ផ្សព្វផ្សាយ​ឲ្យ​ថ្នាក់ដឹកនាំ​បានដឹង និង​ដោះស្រាយ​ទាន់ពេលវេលា ប៉ុន្តែ​រាល់​សកម្មភាព​របស់​អ្នកសារព័ត៌មាន​ក៏ត្រូវ​តែមាន​ស្មារតី​ផ្សារភ្ជាប់ នឹង​ក្រមសីលធម៌ សុជីវធម៌ និង​ការទទួលខុសត្រូវ​ជានិច្ច គឺ “​ផ្សាយ​ការពិត តែ​មិន​អុជអាល​”៕ អត្ថបទ៖កោះ​កែវ​

The post សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អំពាវនាវកុំឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ បំភ្លៃការពិត appeared first on Kampuchea Thmey Daily.