Connect with us

វប្បធម៌ ជំនឿ

បកស្រាយ​អត្ថន័យ​នៃ​សុបិន​ ឃើញ​មនុស្ស​​​ដដែល​ៗ​ជាប់​គ្នា​ច្រើន​ថ្ងៃ

បានផុស

នៅ

សប្ដិ​ឃើញ​មនុស្ស​ដែល​យើង​ស្គាល់​ឬ​ជួប​សឹង​រាល់ថ្ងៃ​​ អាច​ជា​រឿង​​ធម្មតា​ឬ​ទូទៅ។ ​ប៉ុន្តែ​បើ​សុបិន​ឃើញ​ច្រើន​ថ្ងៃ​ជាប់គ្នា​ មាន​ហេតុផល​មួយ​ចំនួន​មកពី​ខ្លួន​យើង​ឬ​គេ​ដែរ​ ទើប​បាន​ជា​រឿង​នេះ​កើតឡើង។

សុបិន​ច្រើន​ថ្ងៃ​ពេល​ខ្លះ​អាច​ជា​រឿង​ល្អ​ឬ​អាក្រក់ ​អាស្រ័យ​លើ​សកម្មភាព​របស់​មនុស្ស​នៅ​ក្នុង​យល់​សប្ដិ​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១​ មកពីចង់​ឲ្យ​គេ​ចូលចិត្ត​យើង

មិន​សំខាន់​ទេ​ថា ​តើ​អ្នក​ចូលចិត្ត​មនុស្ស​នេះ​ឬ​អត់។ ពួកគេ​អាច​ជា​ចៅហ្វាយ ឪពុកម្ដាយ ​គ្រូបង្រៀន​ឬ​ក្រាស់​របស់​អ្នក។ ប្រសិន​បើ​អ្នក​យល់​សប្ដិ​ឃើញ​ពួកគេ​ញឹកញាប់​មិន​លស់​ថ្ងៃ​​ នោះ​អាច​មក​ពី​យើង​ខ្លួនឯង​ចង់​ឲ្យ​ពួកគេ​ចូលចិត្ត​យើង​ពេក​តែ​ប៉ុណ្ណោះ ទើបបានជាយល់សប្តិ។

២ បុគ្គល​នេះ​កំពុង​គិត​អំពី​អ្នក

នេះ​គឺ​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ទូទៅ ​ដែល​អ្នក​អាច​សុបិន​អំពី​នរណា​ម្នាក់​ជាប់​ច្រើន​ថ្ងៃ។ អំណាច​ចិត្ត​របស់​ពួកគេ​ នឹង​បញ្ជូន​រលក​ថាមពល​ឆ្ពោះ​ទៅ​រក​យើង​នៅ​ក្នុង​សុបិន។

៣ បុគ្គល​នេះ​នឹង​ទាញ​យក​ប្រយោជន៍​ពី​អ្នក

ប្រុងប្រយ័ត្ន​ប្រសិន​បើ​មាន​នរណា​ម្នាក់​តែងតែ​នៅ​ក្នុង​សុបិន​របស់​អ្នក​ជា​ញឹកញាប់ ​ព្រោះ​នេះ​អាច​ជា​វិធី​នៃ​ការ​ព្រមាន​ថា​ ពួកគេ​នឹង​ទាញ​យក​ប្រយោជន៍​ពី​អ្នកឬចង់ធ្វើបាបយើងដោយប្រការណាមួយ។ ពេលខ្លះ​​​​អំណាច​នៃថាមពលចិត្តយើងក៏ចង់ឲ្យពួកគេ​ជ្រៀត​ចូល​ទៅ​ក្នុង​វិចារណញ្ញាណ​ ដើម្បី​បានជាសុបិនសឹងរាល់ថ្ងៃ។

៤ អ្នក​ចង់​ចំណាយ​ពេល​ច្រើន​ជាមួយ​មនុស្ស​នោះ

​អាចមកពីយើងខ្លួនឯង​ចង់​ចំណាយ​ពេល​ច្រើន​ជាមួយ​មនុស្ស​នោះ​ ហើយ​នោះ​ជា​មូលហេតុ​ដែល​យើង​តែងគិត​អំពី​ពួកគេ​ច្រើនហួសហេតុ។ ពួកគេ​បាន​គ្រប់គ្រង​ហើយ​លុកលុយ​សុបិន​របស់​​យើង ​ហើយ​​យើងក៏​ចង់​ឲ្យ​ពួកគេ​ទាំងនោះ​មាន​វត្តមាន​​ក្នុង​សុបិន​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាប់ទេ! សុបិនឃើញនរណា ម្នាក់ជឿថាដោយសារតែពួកគេនឹកយើង ?

ចុចអាន៖យល់សប្តិឃើញ​អ្នកណា​ម្នាក់​ តើ​អត្ថន័យ​យ៉ាងម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម