Connect with us

វប្បធម៌ ជំនឿ

ឃើញឆ្មាមួយនៅក្នុងក្ដីសុបិន ជានិមិត្តរូបនៃស្មារតីឯករាជ្យ

បានផុស

នៅ

ប្រសិនជាមនុស្សស្រីសុបិនវិញ បង្ហាញពីការច្នៃប្រឌិតនិងថាមពលខ្លាំងក្នុងអាជីព។

ក្តីសុបិនឃើញសត្វឆ្មា អាចជាប្រផ្នូលខុសគ្នា អាស្រ័យលើថាតើអ្នកជាមនុស្សស្រឡាញ់ឆ្មាឬអត់ ក្នុងសុបិននោះ អ្នកពេញចិត្តឆ្មាឬអត់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើឃើញយើងខ្លួនឯងខ្លាចឆ្មានៅក្នុងក្តីសុបិន អាចជាការន័យធៀបសម្រាប់ “ភាពខ្ជិលច្រអូស” ដែលនាំបរាជ័យ និងប្រាប់មុនពីអំពើនិងព្យាបាទ។

ប្រសិនបើអ្នកឃើញសត្វឆ្មាដែលគ្មានកន្ទុយ បង្ហាញមុនពីការបាត់បង់ឯករាជ្យភាពនិងកង្វះស្វ័យភាព។

សុបិនថា បាត់រកឆ្នាមិនឃើញបង្ហាញពីស្មារតីឯករាជ្យ មានសេរីភាពហើយមិនអនុញ្ញាតឲ្យនរណាម្នាក់ ឬអ្វីផ្សេងទៀតរារាំងអ្នកទេក្នុងដំណើរជីវិតពិតទៅមុខ។

បើសុបិនថា ឆ្មាខាំ ជាប្រផ្នូលចាញ់សត្រូវ។ នឹងមានការ ភ័យខ្លាចឬការអាក់អន់ចិត្តខ្លះ ជាពិសេសនៅពេលដែលអ្វីមួយមិនត្រូវបានលទ្ធផលទៅតាមការគ្រោងទុក។ សុបិនថាអ្នកកំពុងជួយជីវិតរបស់ឆ្មា មានន័យថាអ្នកកំពុងទាមទារឯករាជ្យនិងអំណាចមកវិញ។

សុបិនឃើញ ឆ្មាខ្វាចបង្ហាញថា ការងារឬទំនាក់ទំនងកំពុងរងការគំរាមកំហែង។

ឃើញឆ្មាខ្មៅនៅក្នុងក្តីសុបិន បង្ហាញថា កំពុងជួបការភ័យខ្លាចខ្លះក្នុងការប្រើសមត្ថភាពផ្លូវចិត្តឬជ្រុលដៃជើង ចូលរួមជាមួយមនុស្សមិនល្អ ដោយ អំពើអាក្រក់ ការបំផ្លាញនិងសំណាងអាក្រក់។

បើឃើញកូនឆ្មាដែលមានពណ៌បៃតង បង្ហាញថា ការច្រណែនកំពុងរារាំងអ្នកពីការបង្កើតទំនាក់ទំនងអាជីព ឬអ្វីមួយដែលមានអត្ថន័យសម្រាប់ជីវិត អ្នក។

សុបិនឃើញសត្វឆ្មាដែលគ្មានរាងកាយ ឬខ្វះជើងណាមួយជានិមិត្តរូបនៃឯករាជ្យភាពមានព្រំកំណត់។ អ្នកកំពុងត្រូវបានបំភាន់ ឬគ្រប់គ្រង។

ការមើលឃើញសត្វឆ្មាពីរ ដែលដូចគ្នាបេះបិទនៅក្នុងក្តីសុបិនមានន័យថា ក្រោកមកវិញ ត្រូវរៀនថ្លឹងថ្លែងពីតំរូវការរបស់អ្នកនិងតម្រូវការរបស់អ្នកដទៃផង។ ត្រូវចាំថា ការថែរក្សាផលប្រយោជន៍ខ្លួនឯងក៏កុំឲ្យប៉ះពាល់អ្នកដទៃដូចគ្នា។

សុបិនដែលមានសត្វឆ្មាច្រើនកំពុងរត់ជុំវិញផ្ទះបង្ហាញពីកង្វះទិសដៅនៅក្នុងជីវិត ហើយឆាប់ៗនេះរឿងជាច្រើននឹងកើតឡើង មើលមិនឃើញមុនទេ។

ប្រសិនបើសុបិនអំពីឆ្មាមួយមានក្បាលពីរ វាបង្កប់ន័យភាពមិនច្បាស់លាស់ អំពីអ្វីមួយ ក៏អាចមានន័យថាអ្នកងាយនឹងរំខានដល់មជ្ឈដ្ឋានជុំវិញខ្លួនឬធ្វើ​ឲ្យអ្នកដទៃឃ្នើសចិត្តខ្លាំង។

សុបិន្តអំពីការចិញ្ចឹមឬផ្តល់អាហារទឹកដោះគោដល់ឆ្មាជាប្រផ្នូលថាអ្នកជាមនុស្សគួរ​ឲ្យ​ស្រឡាញ់​ និងមានប្រាជ្ញា មានចិត្ត ទូលំទូលាយនិងបើកចំហ តែងចង់ជួយអ្នកដទៃហើយ ល្អជាមួយមនុស្សជុំវិញខ្លួន។ សុបិននេះមានន័យថា អ្នកតែងតែរកប្រាក់បានគ្រប់គ្រាន់ដើម្បីធ្វើអ្វីដែលអ្នកចង់ធ្វើមិនដែលខ្វះខាតអ្វីឡើយ។

សុបិនអំពីការផ្តល់អាហារដល់ឆ្មា បង្ហាញពីសក្តានុពលពេញលេញនៃហិរញ្ញវត្ថុរបស់អ្នក។

ភ្នែកឆ្មាក្នុងសុបិនមានន័យថា អ្នកនឹងអាចរកឃើញផ្លូវថ្មីរបស់ខ្លួនដើម្បីប្រើជីវិតឆ្លងកាត់បញ្ហាងងឹតនិងស្មុគស្មាញទៅរកភាពជោគជ័យ ភ្លឺស្វាង និងស្ថានភាពអវិជ្ជមាន៕

គ្រូ ឯម

ចុចអាន៖សុបិនឃើញផ្លែល្ហុងប្រផ្នូលល្អអំពីអនាគត

ចុចអាន៖ទឹករលកក្នុងសុបិន កុំមើលរំលងព្រោះជាសារមួយសំខាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ វិនាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម